គ្រាន់តែចាក់ទឹកចូលកែវអ្នកនឹងមើលឃើញកាំជ្រួចប្តូរគ្រប់​ពណ៌

នៅក្នុងរដូវក្តៅឆ្នាំនេះអ្នកមិនចាំបាច់ប្រជ្រៀតចូលហ្វូងមនុស្សដើម្បីមើលកាំជ្រួចទៀតទេ។

នៅប្រទេសជប៉ុនពេលរដូវក្តៅមកដល់យើងតែងឮសម្លេងសត្វរៃ មនុស្សម្នានាំគ្នាស្លៀក Yukata ចូលរួមពិធីបុណ្យ ហើយអ្វីដែលមិនអាចខ្វះបាននោះគឺកាំជ្រួច។ ដោយសារតែជំងីកូវីដ-១៩ ពិធីបុណ្យកាំជ្រួចនៅទូទាំងប្រទេសត្រូវ​លុប​ចោល។ 

ប្រសិនបើអ្នកចូលចិត្តមើលបាញ់កាំជ្រួចសូមក្រឡេកមើលកែវស្រាខាងក្រោម។

រូបភាព https://soranews24.com/2020/07/17/celebrate-summer-in-style-with-a-cold-drink-in-these-color-changing-firework-glasses%E3%80%90video%E3%80%91/

ពេលនេះអ្នកអាចអង្គុយមើលកាំជ្រួចយ៉ាងប្លែកភ្នែកនៅគេហដ្ឋានផ្ទាល់ដោយគ្រាន់តែប្រើកែវពិសេស (កែវស្រា Wine និងកែវស្រា Sake) ដែលមានការរចនាកាំជ្រួច មិនត្រឹមតែប៉ុណ្ណឹងកាំជ្រួចលើកែវថែមទាំងអាចប្តូរពណ៌បានទៀត។

កាលពីដើមឆ្នាំនេះក្រុមហ៊ុនសេរ៉ាមិចរបស់ជប៉ុនឈ្មោះ Marumo Takagi បានផលិតកែវស្រា Wine និងកែវស្រា Sake យ៉ាងពិសេស។ នៅពេលដែលអ្នកចាក់ទឹកត្រជាក់ចូលកែវកាំជ្រួចនឹងប្តូរពណ៌ក្រឡេកមើលទៅដូចជាបាញ់កាំជ្រួចលើផ្ទៃមេឃពិតជាស្អាតណាស់!

ផលិតផលនេះគេលក់ជាគូរក្នុងមួយឈុតរួមមានកែវ Sake ពណ៌ស និងខ្មៅ។ គ្រាន់តែអ្នកចាក់ស្រា Sake ចូលកាំជ្រួច​លើ​កែវនឹងប្រែទៅជាពណ៌ផ្កាឈូក បៃតង លឿង និងស្វាយភ្លាមៗ។ កែវមួយគូរត្រូវបានលក់ក្នុងតម្លៃ ៣,៣០០ យ៉េន។

ខណៈពេលដែលជំងឺរាតត្បាតយើងមិនអាចទៅមើលផ្ទៃមេឃដែលពោរពេញទៅដោយកាំជ្រួចក្នុងពិធីបុណ្យប្រពៃណីនារដូវក្តៅមានតែទ្រាំមើលកាំជ្រួចនៅផ្ទះបណ្តោះអាសន្ន។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: