សម្រស់ផ្កាឈូករ័ត្ន ៣៨០,០០០ ដើមនៅ Hyogo ប្រទេសជប៉ុនសមុទ្រផ្កាពណ៌លឿង
ពាក្យកានជីនៃផ្កាឈូករ័ត្នគេសរសេរថា (Himawari) មានន័យថាផ្កាឆ្ពោះទៅរកព្រះអាទិត្យ។ ហើយឈ្មោះជាភាសាអង់គ្លេស Sunflower ក៏បង្ហាញពីលក្ខណៈពិសេសនេះផងដែរ ដូច្នេះអ្នកអាចគយគន់សម្រស់ផ្កាឈូករ័ត្នក្នុងរដូវក្តៅ (ជារដូវដែលមានថ្ងៃវែងបំផុតក្នុងឆ្នាំ) ។
សួនផ្កាស្ថិតនៅទីក្រុង Ono ខេត្ត Hyogo គេដាំផ្កាឈូករ័ត្នចំនួន ៣៨០,០០០ ដើម ហើយក្នុងចំណោមនោះមានពូជផ្កា hybrid Sun flower ជាមួយនឹងលក្ខណៈផ្កាធំ។ ប្រភេទផ្កានេះចាំបាច់ត្រូវស្រោចស្រព និងថែរក្សាដោយប្រុងប្រយ័ត្ន។
ភាពរីករាយនៅក្នុងរដូវក្តៅជាមួយនឹងសួនផ្កាពណ៌លឿងក្រោមផ្ទៃដីដ៏ធំល្វឹងល្វើយនៃសមុទ្រផ្កាឈូករ័ត្ន។
រូបភាព https://www.kobe-np.co.jp/news/sougou/202007/p1_0013515929.shtml
នៅទីនេះជារៀងរាល់ឆ្នាំមានពិធីបុណ្យផ្កាឈូករ័ត្នដែលប្រារព្ធធ្វើឡើងក្នុងឱកាសនៃពិធីបុណ្យរដូវក្តៅបន្ទាប់ពីសួនផ្កាឈូករ័ត្នរីកស្គុះស្គាយ។ ប៉ុន្តែគួរអោយស្តាយពិធីបុណ្យឆ្នាំនេះត្រូវលុបចោលព្រោះជំងឺរាតត្បាត។
ពិធីបុណ្យផ្កាត្រូវលុបចោលគ្មាននរណាម្នាក់ចង់ឡើយប៉ុន្តែយើងនៅតែអាចមកមើលផ្កា។ គយគន់ផ្កាចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ហើយអ្នកអាចកាត់ផ្កាយកទៅផ្ទះ។
នៅឆ្នាំនេះទោះបីជាយើងមិនអាចចូលរួមក្នុងពិធីបុណ្យផ្កាឈូករ័ត្ន បុន្តែអាចណាត់គ្នានៅឆ្នាំក្រោយ។
Kengo Abe