ខ្សែភាពយន្តគំនូរជីវចល “Japan Sinks 2020” Anime ដែលអ្នកគួរតែមើល
នៅក្នុងឆ្នាំ ២០២០ ដូចដែលយើងទាំងអស់គ្នាដឹងហើយថារហូតមកដល់ពេលនេះរោគរាតត្បាតមិនទាន់គ្រប់គ្រងបាននៅឡើយទេ។ ជាពិសេសឆ្នាំនេះប្រទេសជប៉ុនគួរតែទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ គ្រោងនឹងប្រារព្ធធ្វើឡើងជាយូរមកហើយតែត្រូវពន្យារពេល។ គ្រោះមហន្តរាយដែលបានកើតឡើងក្នុងឆ្នាំ ២០២០ ហាក់ដូចជារំលឹកពីរឿងគំនូរជីវចល Anime មានចំណងជើងថា “Japan Sinks 2020” ដោយផ្អែកលើប្រលោមលោកដែលមានឈ្មោះដូចគ្នានិយាយអំពីរញ្ជួយដីឆ្នាំ ១៩៧៣ ។
សម្គាល់៖ អ្នកគួរតែមើលខ្សែភាពយន្តមុនពេលអានអត្តបទខាងក្រោម។
ចំពោះខ្សែភាពយន្តនិយាយអំពីប្រធានបទគ្រោះមហន្តរាយអ្វីដែលយើងរំពឹងទុកស្ថិតលើការតស៊ូរបស់តួអង្គ។ ប៉ុន្តែអ្វីដែលយើងមិននឹកស្មានដល់ជាការបង្ហាញនូវចរិតលក្ខណៈតួអង្គដែលរៀបចំឡើងដោយ studio Science Saru និងអ្នកនិពន្ធ Masaaki Yuasa ។ រឿងផ្តើមចេញពី Ayumu Mutoh ទុកចោលមិត្តភក្តិម្នាក់រងរបួសនៅសាលារៀនពេលរញ្ជួយដីកើតឡើង។ បន្ទាប់មកនាងមានអារម្មណ៍សោកស្តាយធ្វើអោយតួអង្គពិបាកចិត្តយ៉ាងខ្លាំង។ ហើយបន្ទាប់មកនៅចុងស៊េរីធ្វើអោយតួអង្គស្ថិតក្នុងស្ថានភាពកាន់តែអាក្រក់។
នៅពេលមានគ្រោះមហន្តរាយសេចក្តីស្លាប់អាចកើតឡើងចំពោះមនុស្សគ្រប់គ្នា។ ហើយក្នុងខ្សែភាពយន្ត “Japan Sinks 2020” វគ្គនីមួយៗបញ្ចប់ដោយសេចក្តីស្លាប់របស់តួអង្គម្នាក់។
រូបភាព https://www.amazon.com/Japan-Sinks-Netflix-Original-Soundtrack/dp/B08BT6H8KM
ខ្សែភាពយន្ត “Japan Sinks 2020” និយាយពីសោកនាដកម្មមួយបន្តទៅសោកនាដកម្មមួយទៀតដូច្នេះប្រសិនបើអារម្មណ៍អ្នកមិនល្អសូមកុំមើល។
រឿងគំនូរជីវចលនេះរំលឹកយើងពីខ្សែភាពយន្ត “Grave of the Fireflies” ដែល Ghibli កំណត់និយមន័យទឹកភ្នែកជាការសោកស្តាយចំពោះអ្វីដែលធ្លាប់មាន។ ទន្ទឹមនឹងនេះតួអង្គរឿង “Japan Sinks 2020” ស្ថិតក្រោមស្ថានភាពត្រូវតស៊ូដើម្បីរស់។ ជីវិតហាក់ដូចជាផុយស្រួយរំលេចចេញយ៉ាងច្បាស់ពីលក្ខណៈតួអង្គនីមួយៗ។ ប្រសិនបើស្ថានភាពគ្រួសាររបស់ Mutoh មិនពិបាកក៏អ្វីៗនឹងកាន់តែអាក្រក់ឡើង ដូច្នេះសោកនាដកម្មជាចំណុចដែលត្រូវបានសង្កត់ធ្ងន់។ ឧទាហរណ៍នៅពេលស្វាមីរបស់ Mari Mutoh ផ្ទុះម្រាមដៃដែលពាក់ចិញ្ចៀនរៀបការធ្លាក់នៅចំពោះមុខនាង។
Mari ជានារីរឹងមាំ និងទាក់ទាញម្នាក់ ទោះបីជានាងមកពី Cebu ប្រទេសហ្វីលីពីន ប៉ុន្តែអ្នកបញ្ចូលសម្លេងគឺ Yuko Sasaki ជា Seiyu ជនជាតិជប៉ុនដែលល្បីមួយរូប។ ប្តីរបស់នាងឈ្មោះ Koichiro និងកូនពីរនាក់ឈ្មោះ Ayumu និង Go ។ គ្រួសារទាំងមូលប្រាស្រ័យទាក់ទងជាភាសាជប៉ុន ចំណែកកូនប្រុសពៅ Go និយាយភាសាអង់គ្លេសម្តងម្កាល។ អ្វីដែលគួរអោយចាប់អារម្មណ៍គឺរបៀបរស់នៅរបស់ជនជាតិជប៉ុនជុំវិញនោះ។ មានបុរសចំណាស់ម្នាក់ប្រាប់ Go ថាកុំអោយនិយាយភាសាបរទេសព្រោះខ្លួនជាជនជាតិជប៉ុន (ខណៈ Go ជាកូនកាត់) ។ បុរសចំណាស់ហាក់ដូចជាមិនស្អប់របស់របររបស់ជនបរទេសទេ (ព្រោះ Mari និយាយថាគាត់បើកឡានដឹកទំនិញ ជក់បារី American Spirit ហើយដូចជាចាប់អារម្មណ៍នឹងរឿងនៅបរទេស) គ្រាន់តែមិនចូលចិត្តជនបរទេស។
រូបភាព https://www.netflix.com/vn/title/80993018
បន្ទាប់មកនៅពេលដែលក្រុមគ្រួសាររបស់ Mutoh ឡើងជិះកប៉ាល់ពួកគេនិយាយថាមានតែជនជាតិជប៉ុនប៉ុណ្ណោះដែលអាចឡើង។ Mari បានពន្យល់ថាកូនៗរបស់នាងជាកូនកាត់ដូច្នេះពួកគេនៅតែជាជនជាតិជប៉ុន។ បុរសដែលបដិសេធហាក់ដូចជាស្រឡាំងកាំងមួយសន្ទុះ ក្រោយមកបុរសនោះគិតថាបើចាត់ទុកក្មេងទាំងពីរជាជនជាតិជប៉ុនដូច្នេះពួកវាអាចឡើងកប៉ាល់។ គំនិតរបស់បុរសម្នាក់នេះមកពីគំនិតជាតិនិយមរបស់ជប៉ុន។
មានមតិរិះគន់ជជែកវែកញែកលើបណ្តាញសង្គមជប៉ុនដែលទាក់ទងនឹងបញ្ហានេះក្នុងខ្សែភាពយន្ត។ និយាយថានេះជាការ “ប្រឆាំងនឹងជប៉ុន” ។ ជនជាតិជប៉ុនមានមោទនភាពចំពោះអ្វីដែលប្រជាជនរបស់ពួកគេមាន ប៉ុន្តែខ្សែភាពយន្តបែរជាមិនបង្ហាញអំពីចំណុចល្អ។
តួអង្គហាក់ដូចជាមានភាពស្រពិចស្រពិលឧទាហរណ៍អ្នកខ្លះមិនចង់រស់នៅប្រទេសជប៉ុន។ នៅចុងបញ្ចប់នៃខ្សែភាពយន្តតួអង្គត្រូវប្រយុទ្ធជាមួយ Rap អ្វីដែលពួកគេស្អប់ និងស្រលាញ់ក្នុងប្រទេសនេះ។ ឈុតឆាកក្នុងរឿងនាំមកនូវអារម្មណ៍ប្លែកប៉ុន្តែនៅតែជាប់ទាក់ទងនឹងសាច់រឿងទាំងមូល។
រឿង “Japan Sinks 2020” រួមបញ្ចូលការរិះគន់ដែលផ្តោតលើប្រព័ន្ធគ្រប់គ្រងរបស់ជប៉ុន។ និយាយអំពី My Number ចេញដោយរដ្ឋាភិបាលដែលតួអង្គត្រូវការដើម្បីឡើងជិះកប៉ាល់ជម្លៀស។ ប្រព័ន្ធ My Number ដូចជាថ្មីនៅឡើយហើយភាគច្រើនតួអង្គមិនបានដឹងអំពីរឿងនេះទេ។ (ជាក់ស្តែងរដ្ឋាភិបាលបានជំរុញឱ្យប្រជាជនជប៉ុនចុះឈ្មោះលើ My Number ឬពិចារណាភ្ជាប់ជាមួយគណនីធនាគារ) ។ នៅក្នុងឈុតមួយមនុស្សជាច្រើនឈររង់ចាំឡើងជិះកប៉ាល់ជម្លៀសត្រូវគេបំបែកជាពីរ (អ្នកមាន My Number និងអ្នកគ្មាន) ដែលធ្វើឱ្យដំណើរការជម្លៀសចំណាយពេលច្រើន។ ដូចជាពេលជំងឺកូវីដ-១៩ កើតឡើងរដ្ឋាភិបាលជប៉ុនបានស្នើសុំអោយប្រជាជនដែលមាន My Number ទទួលការត្រួតពិនិត្យសកម្មភាព។ ចំណុចនេះពិតជាសមស្របសម្រាប់ស្ថានភាពបច្ចុប្បន្ន។
នេះជាខ្សែភាពយន្តគំនូរជីវចលដែលអ្នកគួរតែមើល មិនត្រឹមតែផ្តោតលើប្រធានបទគ្រោះមហន្តរាយប៉ុណ្ណោះទេ ហើយក៏មានបញ្ហាសង្គមជាច្រើនទៀតត្រូវបានដាក់បញ្ចូលផងដែរ។ ជាការពិតយើងមិនរំពឹងថាអ្វីៗនៅក្នុងរឿង “Japan Sinks 2020” ក្លាយទៅជាការពិតទេ ប៉ុន្តែសង្ឃឹមថាឆ្នាំ ២០២០ នឹងប្រសើរឡើងវិញ។
Sacchan