ឆ្មាមួយក្បាលទទួលបានការសរសើរពីប៉ូលីសជប៉ុនដោយសារជួយសង្គ្រោះបុរសម្នាក់ធ្លាក់ចូលប្រឡាយទឹក
យោងតាមសារព័ត៌មានរបស់ Kyodo News ឆ្មាមួយក្បាលនៅ Toyama ប្រទេសជប៉ុនទទួលការសរសើរពីប៉ូលីសក្នុងតំបន់ព្រោះបានជួយសង្គ្រោះបុរសម្នាក់ធ្លាក់ចូលប្រឡាយធារាសាស្ត្រ។
នៅថ្ងៃទី ១៦ ខែមិថុនាវេលាម៉ោង ១៩ៈ៣០ នាទីលោកយាយអាយុ ៧៧ ឆ្នាំពេលកំពុងដើរប្រទះឃើញឆ្មាមួយក្បាលឈ្មោះ Koko របស់អ្នកជិតខាងសម្លឹងមើលប្រឡាយទឹកហើយមានអាកប្បកិរិយាចម្លែក។ នៅពេលលោកយាយសម្លឹងមើលក្រសែភ្នែកហើយដើរតាមឆ្មានោះគាត់មើលឃើញបុរសម្នាក់ធ្លាក់ក្នុងប្រឡាយទទឹង ៦០ សង់ទីម៉ែត្រ និងជម្រៅ ៤០ សង់ទីម៉ែត្រ។ ប៉ុន្តែសំណាងជាប្រឡាយមិនសូវជ្រៅប្រហែល ១៥ សង់ទីម៉ែត្រប៉ុណ្ណោះ។
រូបភាព https://www.japantimes.co.jp
លោកយាយហៅទូរស័ព្ទទៅកូនស្រីសើម្បីសុំជំនួយ ហើយក្នុងពេលជាមួយគ្នានោះមានមនុស្សម្នាក់ឈ្មោះ Tomoka Nitta អាយុ ៤៥ ឆ្នាំជាម្ចាស់ឆ្មា Koko ស្តាប់ឮសម្លេងនៅខាងក្រៅផ្ទះរបស់ខ្លួន។ គាត់រត់ចេញមកក្រៅជាមួយកូនប្រុសពីរនាក់ហើយមើលឃើញឆ្មារបស់ខ្លួននៅក្បែរប្រឡាយ។ មនុស្សទាំង ៥ នាក់ព្យាយាមលើកអ្នកធ្លាក់ចូលប្រឡាយឡើង។
យោងតាមសម្តីរបស់ប៉ូលីសកម្រិតទឹកកំពុងកើតឡើង ហើយអាយុជីវិតរបស់បុរសនោះនឹងមានគ្រោះថ្នាក់ប្រសិនបើគ្មាននរណាម្នាក់មើលឃើញ។ សំណាងបន្ទាប់ពីត្រូវបានបញ្ជូនចូលមន្ទីរពេទ្យគាត់គ្រាន់តែរងរបួសសើស្បែកគ្មានគ្រោះថ្នាក់ដល់ជីវិតឡើយ។
រូបភាព https://www.japantimes.co.jp
ដើម្បីថ្លែងអំណរគុណដល់មនុស្សគ្រប់គ្នា និងឆ្មា Koko ប៉ូលីស Toyama-Minami បានរៀបចំពិធីសរសើរ។ ឆ្មា Koko និងមនុស្ស ៥ នាក់ផ្សេងទៀតដែលបានជួយសង្គ្រោះបុរសនោះសុទ្ធតែទទួលបានលិខិតសរសើរ។ អ្នកគ្រប់គ្នាទទួលបានការថ្លែងអំណរគុណពីប៉ូលីស ចំណែក ឆ្មា Koko ទទួលបានកញ្ចប់អាហារបន្ថែមជាមួយនឹងរសជាតិដែលវាចូលចិត្ត។
រូបភាព https://www.japantimes.co.jp
រឿងឆ្មា Koko បន្ទាប់ពីត្រូវបានគេចែករំលេកលើបណ្តាញសង្គមទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ នេះជាមតិយោបល់មួយចំនួនខាងក្រោម៖
“នេះជាព័ត៌មានដែលខ្ញុំចង់អានរាល់ថ្ងៃ” ។
“មើលមុខឆ្មាហាក់ដូចជាមិនដឹងហេតុអ្វីខ្លួនទទួលបានរង្វាន់ឡើយ” ។
សូម្បីតែប្រធានប៉ូលីសតំបន់ Toyama-Minami, Sou Nakata ក៏សរសើរឆ្មាមួយក្បាលនេះដែរ។
AD