ខសាច់ទុកក្នុងទូទឹកកករយៈពេល ៥ ឆ្នាំធ្វើអោយមនុស្សជាច្រើនរំភើបចិត្តពេលដឹងរឿងពិត

នៅពេលសាច់ញាតិឬមនុស្សជាទីស្រលាញ់ទទួលមរណៈភាពបន្សល់នូវភាពសោកសៅជាច្រើន។ មនុស្សមួយចំនួន​ចង់​រក្សា​​អនុស្សាវរីយ៍​ដូចជារបស់របរ រូបថតឬវត្ថុអ្វីម្យ៉ាងដើម្បីរំលឹកដល់អ្នកចែកឋាន

ដូចជាករណីគ្រួសារមួយនៅជប៉ុនពួកគេរក្សាទាំងម្ហូបខសាច់ក្នុងទូទឹកកកដែលម្តាយគាត់បានចម្អិនកាលនៅ​រស់។ ម្តាយ​ពួក​គាត់​ទទួល​រមណៈ​ភាពដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។ Mizuki ចាំច្បាស់កាលព្រឹកដែលម្តាយគាត់ទទួលមរណៈភាពពួកគាត់បានពិភាក្សាគួរញ៉ាំអ្វីពេលល្ងាច។ ហើយម្តាយរបស់ Mizuki ក៏រើសយកម្ហូបខ​សាច់​សម្រាប់​អាហារ​ពេលល្ងាច។

រូបភាព https://www.sinchew.com.my/

ប៉ុន្តែពេលត្រឡប់មកពីសាលា Mizuki ប្រទះឃើញម្តាយដួលសន្លប់លើឥដ្ឋ។ ទោះបីជាម្តាយរបស់គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែនៅយប់នោះម្តាយរបស់គាត់ដាច់សរសៃឈាមខួរក្បាលហើយទទួល​មរណៈ​ភាព។

បន្ទាប់ពីចេញពីមន្ទីរពេទ្យពេលត្រឡប់មកផ្ទះវិញ Mizuki មើលឃើញខសាច់លើចង្ក្រានដែលម្តាយគាត់ចម្អិនស្រាប់​តែ​ស្រក់​ទឹក​ភ្នែក។ ដោយមិនដាច់ចិត្តចាកចោលម្ហូបនោះ Mizuki និងឪពុកក៏រក្សាម្ហូបក្នុងទូទឹកកកដើម្បីរំលឹកអនុស្សាវរីយ៍​របស់​ម្តាយ។ ដូច្នេះម្ហូបខសាច់នៅក្នុងទូទឹកកករយៈពេល ៥ ឆ្នាំមកហើយ។

ខសាច់ជ្រូកដាក់នៅក្នុងទូទឹកកកយៈពេល ៥ ឆ្នាំ។

រូបភាព https://www.sinchew.com.my/

ក្នុងរយៈពេលយូរ Mizuki មិនហ៊ានញ៉ាំខសាច់ជ្រូកព្រោះខ្លាចនឹកឃើញម្តាយដែលបានចែកឋានទៅជារៀងរហូត។ រហូតដល់ឆ្នាំ ២០១៨ ក្រោយរយៈពេល ៥ ឆ្នាំម្តាយគាត់ទទួលមរណៈទើបគ្រួសាររបស់ Mizuki យកម្ហូបដែលម្តាយគាត់​​ចម្អិន​​ចេញ​មក។ គាត់ និងឪពុកត្រៀមរៀបចំរំលឹកដល់ម្តាយស្របពេលទទួលបានការអញ្ជើញអោយចូលរួមក្នុង​កម្មវិធីរឿងពិត Knight Scoop ដែលនឹងចាក់ផ្សាយ។ វីដេអូឃ្លីបរយៈពេល ១១ នាទីធ្វើអោយទស្សនិកជនរំជួលចិត្តយ៉ាងខ្លាំង ហើយត្រូវបានបង្ហោះលើបណ្តាញសង្គម។

អាហារគ្រួសារចុងក្រោយដែលចម្អិនដោយម្តាយមុនពេលទទួលមរណៈភាព

រូបភាព https://www.sinchew.com.my/

ដោយមានជំនួយពីអ្នកជំនាញគ្រូសាកលវិទ្យាល័យមានចំណេះដឹងអំពីការពុលអាហារ និងអ្នកជំនាញធ្វើម្ហូប ម្ហូបខសាច់ត្រូវបានគាត់ចម្អិនឡើងវិញយ៉ាងជោគជ័យ។ នៅពេលម្ហូបត្រូវបានលើកចេញមកទឹកមុខរបស់លោកឪពុក និងកូនស្រីដូចជារំភើបណាស់។

Mizuki ភ្លក់មួយមាត់រួចនិយាយថា “ដូចជារសជាតិកាលពី ៥ ឆ្នាំមុន” ណាស់!

ខសាច់ចម្អិនដោយចុងភៅមើលទៅពិតជាទាក់ទាញថែមទាំងមានបន្លែ។

រូបភាព https://www.sinchew.com.my/

គ្រាន់តែភ្លក់ម្ហូបធ្វើអោយ Mizuki នឹកឃើញម្តាយកាលនៅរស់ហើយមិនអាចទប់ទឹកភ្នែក។

រូបភាព https://www.sinchew.com.my/

រូបភាព https://www.sinchew.com.my/

ឪពុករបស់ Mizuki ដែលអង្គុយក្បែរនោះក៏​រំភើបណាស់ដែរសូម្បីតែមេចុងភៅដែលទទួលភារកិច្ចកំដៅម្ហូបទុករយៈពេល ៥ ឆ្នាំក៏ស្រក់ទឹកភ្នែកដែរ។

Mizuki និងឪពុកថ្លែងអំណរគុណចំពោះចុងភៅ និងអ្នករាល់គ្នាដែលបានជួយនាងរំលឹកដល់ម្តាយក្រោយរយៈពេល ៥ ឆ្នាំកន្លងផុតទៅ។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: