ពាក្យចចាមអារាមវិក្កយបត្រប្រាក់ ៧១១ យ៉េននៅហាង Seven-Eleven ចំថ្ងៃទី ១១ ខែកក្កដា តើនឹងមានអ្វីកើតឡើង?
ហាង Seven – Eleven មានប្រភពមកពីសហរដ្ឋអាមេរិក។
នៅក្នុងឡូហ្គោអក្សរ “n” ត្រូវបានសរសេរទាបជាងបន្តិចមិនមែនហាងក្លែងបន្លំឬសរសេរខុសនោះទេប៉ុន្តែច្បាប់ដើមដូចនេះ។
នៅឆ្នាំ ១៩៤៦ ខ្សែសង្វាក់ហាងបានជ្រើសរើសយកឈ្មោះ Seven – Eleven ដោយផ្អែកលើម៉ោងធ្វើការ (ចាប់ពីម៉ោង ៧ ព្រឹកដល់ ១១ យប់) ហើយចាប់ផ្តើមពេញនិយមទូទាំងពិភពលោក។ ក្រោយមកហាងលក់ ២៤ ម៉ោងបើកនាំអោយពេលវេលាធ្វើការរបស់ហាង Seven – Eleven មានការផ្លាស់ប្តូរ ប៉ុន្តែឈ្មោះហាងទទួលបានការទទួលស្គាល់ខ្ពស់ទើបមិនប្តូរ។
ឈ្មោះហាង Seven – Eleven គ្មានអ្វីពាក់ព័ន្ធនឹងថ្ងៃទី ១១ ខែកក្កដាឡើយគ្រាន់តែជនជាតិជប៉ុនភ្ជាប់ចំណុចទាំងពីរនេះ។ មនុស្សម្នាក់ទិញឥវ៉ាន់នៅហាង Seven – Eleven ចំថ្ងៃទី ១១ ខែកក្កដាវិក័យប័ត្រទឹកប្រាក់ចំនួន ៧១១ យ៉េន ដោយចាប់អារម្មណ៍នឹងភាពចៃដន្យនេះគាត់បានបង្ហោះចែករំលលែកលើ Instagram ប៉ុន្តែតាមពិតមានពាក្យចចាមអារាមរឿងព្រេងទីក្រុងមួយដែរ។
រូបភាព https://rocketnews24.com/2020/07/11/1392180/
នៅថ្ងៃទី ១១ ខែកក្កដាប្រសិនបើអ្នកទិញឥវ៉ាន់នៅហាង Seven – Eleven ជាមួយនឹងវិក្កយបត្រ ៧១១ យ៉េន តើនឹងមានអ្វីកើតឡើង? រឿងនេះកើតឡើងតែម្តងក្នុងមួយឆ្នាំប៉ុណ្ណោះ។
មានមនុស្សម្នាក់ធ្លាប់សាកល្បងមិនមែនជឿលើពាក្យចចាមអារាមរឿងព្រេងទីក្រុងទេ ប៉ុន្តែសង្ឃឹមថានេះជាយុទ្ធសាស្រ្តទីផ្សាររបស់ហាង Seven – Eleven ។
ប្រសិនបើបញ្ចូលទាំងពន្ធវិក័យប័ត្រត្រឹមល្មមចំនួន ៧១១ យ៉េន។
ប៉ុន្តែគ្មានអ្វីកើតឡើងផង។
តើគាត់ត្រូវគេបោកឬ?
ក្រោយមកលើបណ្តាញ Twitter របស់ហាង Seven – Eleven ជប៉ុនបានចេញផ្សាយអត្ថបទជាផ្លូវការមានខ្លឹមសារដូចខាងក្រោម៖
យុទ្ធនាការ “រឿងព្រេងទីក្រុង” – អ្វីមួយនឹងកើតឡើង។
ជាការពិតណាស់រឿងព្រេងទីក្រុងទាក់ទងនឹងហាង Seven – Eleven ប៉ុន្តែមិនមែនផ្តើមចេញមកពីហាងទេតែដោយសារមនុស្សភាគច្រើនជឿទើបហាង Seven – Eleven បើកយុទ្ធនាការនេះជាផ្លូវការ។
ប្រហែលជាយឺតបន្តិចប៉ុន្តែក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ហាង Seven – Eleven ដែលយកចិត្តទុកដាក់ចំពោះគំនិតរបស់អតិថិជន។
សង្ឃឹមថាឆ្នាំក្រោយនៅថ្ងៃទី ១១ ខែកក្កដាហាង Seven – Eleven នឹងមានកម្មវិធីធំ។
ប្រហែលជាមាននរណាម្នាក់ផ្សព្វផ្សាយពាក្យចចាមអារាមនៅថ្ងៃទី ១១ ខែកក្កដា ដើម្បីទទួលបានការចាប់អារម្មណ៍ពីហាង Seven – Eleven ។ បើដូច្នោះមែនវាពិតជាគួរឱ្យខ្លាចណាស់!
Kengo Abe