រឿង Utsuro-bune – កំណត់ត្រាដំបូងបង្អស់និយាយអំពីមនុស្សក្រៅភព

រឿង Utsuro-bune (虚舟) ត្រូវគេចាត់ទុកជាវត្ថុមិនស្គាល់រសាត់លើឆ្នេរសមុទ្រខេត្ត Hitachi ភាគខាងកើតប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ ១៨០៣ ។

តាមដំណើររឿងនិទាននារីស្រស់ស្អាតម្នាក់អាយុប្រហែល ១៨ ទៅ ២០ ឆ្នាំបានមកដល់សមុទ្រនេះនៅ Utsuro-bune កាលពីថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ១៨០៣ ។ អ្នកនេសាទរកឃើញនាងរួចនាំឡើងលើគោកសួរពីប្រវត្តិរបស់នាង ប៉ុន្តែនាង​​មិន​អាច​និយាយភាសា​ជប៉ុន​បាន។ ក្រៅពីនេះ​រូបរាង​របស់នាងក៏ប្លែកណាស់ដែរ ចិញ្ចើមពណ៌ក្រហម កំពស់ប្រហែល ១៥០ សង់ទីម៉ែទ្រ និងស្បែកស្លេក​ស្លាំង។ តាមកំណត់ត្រាបង្ហាញថាក្នុងទូកមានប្រអប់មួយឆ្លាក់តួអក្សរដែល​មើល​មិន​យល់ ក្រៅពីនេះមានទឹកផឹក អាហារ គ្រែ និងកំរាលព្រំ។ មានការសន្និដ្ឋានជាច្រើនអំពីប្រវត្តិរបស់ស្រ្តីនោះ អ្នកខ្លះសង្ស័យថានាងជាមម្ចាស់ក្សត្រីនៃប្រទេសដ៏សែនឆ្ងាយណាមួយត្រូវ​ចោទ​ប្រកាន់ពីបទផិតក្បត់ហើយត្រូវ​និរទេស។ ចំណែកមនុស្សមួយចំនួនទៀតនិយាយថាប្រអប់នៅលើទូកដាក់ក្បាលគូស្នេហ៍របស់នាង។ ដោយ​សារ​តែ​ភ័យ​ខ្លាច​ចំពោះ​ពាក្យ​ចចាម​អារាមថែមទាំងមិនអាចនិយាយជាមួយនាង អ្នកនេសាទក៏ទុកអោយនាងចេញ​ទៅ។

រូបភាព https://www.reddit.com/r/aliens/comments/hm2l2z/these_pictures_are_from_japan_approximately_180/

មនុស្សមួយចំនួនទៀតយល់ថានេះជាកំណត់ត្រាដែលមានអាយុកាលយូរបំផុតរវាងមនុស្សផែនដី និងមនុស្សក្រៅ​ភព។ រឿងនិយាយអំពី Utsuro-bune ត្រូវគេរក្សាទុកជាឯកសារចំនួន ៣ ផ្សេងៗគ្នា ហើយត្រូវបានសរសេរក្នុងរយៈពេល ១ ឆ្នាំចាប់ពីពេលគេស្មានពីព្រឹត្តិការណ៍។ ដំបូងគឺ Toen shōsetsu (រឿងសួនច្បាររបស់ទន្សាយ) និយាយលម្អិតអំពីដំណើររបស់នារីនោះ។ រឿងទីពីរគឺ Hyōryū kishū (កំណត់ហេតុប្រចាំថ្ងៃ និងមនុស្សជាប់ឃុំ) ហើយចុងក្រោយ​គឺ Ume-no-chiri (ម្សៅអេមព្រីខត) ។ អត្ថបទទាំងបីសុទ្ធតែពណ៌នាពីព្រឹត្តិការណ៍តែមួយគ្រាន់តែប្តូរចំនុចមួយ​ចំនួន រឿងទាំងបីខាងលើសុទ្ធតែពណ៌នាអំពីទូកដ៏ចម្លែក និងនារីម្នាក់។

រូបភាព https://hyakumonogatari.com/2014/06/09/utsuro-bune-the-hollow-ship/

ប្រវត្តិវិទូ នរវិទ្យា ជាតិពន្ធុវិទ្យាជាពិសេសចាប់អារម្មណ៍នឹងរឿងនេះហើយអះអាងថាគឺជាការរួមបញ្ចូលរវាងវប្បធម៌ និងទេវកថាជប៉ុន។ បណ្ឌិត Kazuo Tanaka មកពីសាកលវិទ្យាល័យ Gifu ទីក្រុងតូក្យូបានធ្វើការស្រាវជ្រាវប្រភពដើម​​ជា​ច្រើនហើយគិតថា Utsuro-bune មិនដូចជា UFO ទេ (វត្ថុហោះមិនអាចស្គាល់អត្តសញ្ញាណ) ។ Utsuro-bune មិន​អាចគ្រប់គ្រងខ្លួនឯង ហើយក៏គ្មានអ្វីបង្ហាញ​ថា​បច្ចេក​ទេស​ខុស​ធម្មតា​ដែរ។ លោកបណ្ឌិតក៏និយាយថានេះរួមបញ្ចូល​រវាង​ប្រលោម​លោក និងការប្រឌិត។

ទោះបីជាមានមតិជាច្រើនក៏រឿងនិយាយអំពី Utsuro-bune បង្ហាញពីលក្ខណៈពិសេសនៃវប្បធម៌ជប៉ុន។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: