ជប៉ុនទើបតែបើកសម្ពោធសណ្ឋាគារ ៨ ជាន់សម្រាប់អ្នកចូលចិត្តលេងហ្គេម
ជប៉ុនបើកសម្ពោធសណ្ឋាគារ ៨ ជាន់សម្រាប់អ្នកចូលចិត្តលេងហ្គេម។
ជាមួយនឹងគ្រឿងបរិក្ខារ និងឧបករណ៍គ្រប់គ្រាន់ អតិថិជននឹងមានអារម្មណ៍ថាពួកគេកំពុងលេងហ្គេមនៅផ្ទះ។ នៅទីនេះដូចជា “ឋានសួគ៌” សម្រាប់អ្នកនិយមលេងហ្គេម។
រូបភាព https://grendz.com/
នៅជប៉ុនពេលរើសយកកន្លែងសម្រាប់សម្រាក តើអ្នកជ្រើសរើសសណ្ឋាគារផ្ទះសំណាក់បែបបុរាណឬបែបទំនើប? ប្រសិនបើរើសយកសណ្ឋាគារ តើអ្នកនឹងជ្រើសរើសសណ្ឋាគារប្រភេទណា? សណ្ឋាគារប្រណីតមានសេវាកម្មគ្រប់គ្រាន់? ឬបន្ទប់ផ្ទះសំណាក់តូចល្មមក្នុងតម្លៃថោកជាង?
ហេតុអ្វីបានជាមិនសាកល្បងសណ្ឋាគារលក្ខណៈហ្គេម?
រូបភាព https://grendz.com/
មានគ្រឿងបរិក្ខារ និងឧបករណ៍គ្រប់គ្រាន់ផ្តល់មកនូវអារម្មណ៍ដូចកំពុងនៅផ្ទះដែលជាក្តីសុខសម្រាប់អ្នកចូលចិត្តលេងហ្គេម។
ពេលថ្មីៗនេះជប៉ុនបានបើកសម្ពោធសណ្ឋាគារដំបូងមានឈ្មោះថា The e-ZONe Cyber Space Hotel ស្ថិតនៅទីក្រុង Osaka ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺសណ្ឋាគារនឹងកំណត់ចំនួនភ្ញៀវ។
ម្ចាស់សណ្ឋាគារនិយាយថានេះជាកន្លែងដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរណ៍ដែលមានចំណាប់អារម្មណ៍ទៅលើឧបករណ៍អេឡិចត្រូនិច ការជួបជុំមិត្តភក្តិអនឡាញឬមានបំណងស្វែងរកកន្លែងស្នាក់នៅ ផ្តល់លក្ខខណ្ឌគ្រប់គ្រាន់សម្រាប់អ្នកហ្វឹកហាត់ចូលរួមការប្រកួតនៅ Osaka ។
If you are into e-sports this is definitely for you! Japan’s first dedicated e-sports hotel to open this spring with three full floors of gaming gear via @RocketNews24En #Japan #Tokyo #eSports https://t.co/hRVWjRa1BP pic.twitter.com/S0uNmdLLzy
— Gregor Schmidt (@gregoraschmidt) September 16, 2019
ការរចនាសណ្ឋាគារមាន ៨ ជាន់ក្នុងនោះ ៣ ជាន់ដំបូងប្រើសម្រាប់រៀបចំព្រឹត្តិការណ៍ និងការប្រកួត eSports ហើយជាន់នីមួយៗមានបំពាក់ឧបករណ៍ទំនើបបំផុត ឧបករណ៍មានប្រហែល ៧០ ម៉ាសុីនទំនើបៗ និងឧបករណ៍ផ្សាយបន្តផ្ទាល់។ ធានាថាពេញចិត្តអ្នកលេងហ្គេមអាជីព។
ចាប់ពីជាន់ទី ៤-៦ ជាបន្ទប់គេងដែលមានលក្ខណៈពិសេសសម្រាប់បុរស ចំណែកឯនារីនៅជាន់ទី ៨ ។ ប៉ុន្តែបើអ្នកចង់មានទីធ្លាផ្ទាល់ខ្លួនអាចប្រើបន្ទប់នៅជាន់ទី ៧ រួមមាន ២ បន្ទប់សម្រាប់អ្នកលេងអាជីព និងអ្នកលេងធម្មតា។ បច្ចុប្បន្ននេះតម្លៃមិនច្បាស់នៅឡើយព្រោះសណ្ឋាគារបានទទួលការកក់ច្រើនចាប់ពីខែមេសា។
ព័ត៌មានសណ្ឋាគារ
e-ZONe Denno Kukan / សណ្ឋាគារកីឡាអេឡិចត្រូនិក e-ZONe
អាសយដ្ឋាន៖ Osaka-fu, Osaka-shi, Naniwa-ku, Nipponbashi 4-9
AD