ជីវិត និងម្ហូបបួសរបស់ប្រជាជនជប៉ុន តើអ្នកដឹងទេថាគោលបំណងពិតនៃម្ហូបបួសជាអ្វី?
តើអ្នកធ្លាប់ទទួលទានម្ហូបបួសដែរទេ? មុខម្ហូបទាំងនោះមិនអាចចម្អិនពីសាច់បានទេ។
រូបភាព https://intojapanwaraku.com/travel/58775/
រូបភាព http://waqoo-shitadera.com/experience/shojinryori.html
ម្ហូបបួសមើលទៅទាក់ទាញភ្នែក មានជីវជាតិគ្រប់គ្រាន់ និងល្អចំពោះសុខភាព។ ប៉ុន្តែតើអ្នកដឹងទេថាគោលបំណងពិតនៃម្ហូបបួសជាអ្វី?
មនុស្សភាគច្រើនគ្រាន់តែគិតថា ម្ហូបបួសមិនរាប់បញ្ចូលសាច់ ជាការពិតណាស់ ប៉ុន្តែតើអ្នកដឹងទេ ហេតុអ្វីបានជាព្រះសង្ឃមិនបរិភោគសាច់? ការតមអាហារដូចជាបន្សុទ្ធរាងកាយ និងចិត្តគំនិត។
នៅក្នុងព្រះពុទ្ធសាសនាជប៉ុន ជាពិសេសនិកាយផ្តោតសំខាន់លើការធ្វើសមាធិ “បទពិសោធ” សំខាន់ជាងពាក្យសម្តីដែលបង្ហាញយ៉ាងច្បាស់តាមរយៈម្ហូប។ ដូច្នេះមិនសំដៅលើការទទួលទានម្ហូបបួសនោះទេ ប៉ុន្តែសំដៅលើបទពិសោធនៃការចម្អិនម្ហូប។
អត្ថន័យពិតនៃម្ហូបបួសយោងទៅតាមពុទ្ធសាសនាជប៉ុនស្ថិតនៅលើចិត្តគំនិត។
喜心 (ភាពរីករាយ – Kishin)
ការចម្អិនដោយអំណរ ការទទួលទានជាផ្នែកមួយនៃធម្មជាតិរបស់មនុស្ស អាហារឆ្ងាញ់នាំមកនូវភាពរីករាយ ដូច្នេះដើម្បីចម្អិនម្ហូបឆ្ងាញ់ៗ ត្រូវបញ្ចូលនូវភាពរីករាយរបស់អ្នកចម្អិន។
ក្រៅពីនេះពេលយើងបរិភោគដូចជាកំពុងទទួលទានជីវិតមួយចូលរាងកាយ ហេតុនេះបានជាពេលបរិភោគជនជាតិជប៉ុនតែងតែនិយាយថា “Itadakimasu” មានន័យថា “សុំទទួលយក” បង្ហាញអំពីការដឹងគុណចំពោះជីវិតនោះ។
មិនត្រឹមតែពេលបរិភោគប៉ុណ្ណោះទេ រួមទាំងទាំងពេលធ្វើម្ហូបក៏គួរយល់ដូច្នោះដែរ កុំខ្ជះខ្ជាយគ្រឿងផ្សំហើយខំប្រឹងចម្អិនអោយឆ្ងាញ់។
老心 (ទឹកចិត្តឪពុកម្តាយ– Roushin)
ដូចជាទឹកចិត្តរបស់ឪពុកម្តាយសម្រាប់កូនៗ។
គេតែងនិយាយថា គ្មានឪពុកម្តាយណាដែលមិនស្រលាញ់កូននោះទេ សូម្បីតែ “សត្វខ្លាក៏មិនស៊ីកូនឯង” ក្នុងនាមជាឪពុកម្តាយត្រូវស្រឡាញ់ និងការពារកូនៗរបស់ពួកគេ។
ដូច្នេះហើយការចម្អិមម្ហូបបួសដូចជាធ្វើម្ហូបសម្រាប់កូនៗរបស់ខ្លួន ធ្វើយ៉ាងណាឲ្យមានរសជាតិឆ្ងាញ់ និងមានជីវជាតិ។
大心 (ទឹកចិត្តមហិមា – Daishin)
អត្តន័យសំដៅទៅលើទឹកចិត្តធំធេងគ្មានដែនកំណត់។
នៅពេលដែលចម្អិនអាហារ ប្រសិនបើកង្វល់ប្រចាំថ្ងៃរំខានការចម្អិនម្ហូបប្រាកដជាមិនឆ្ងាញ់។ ដូច្នេះការចម្អិនអាហារក៏ត្រូវតែផ្តោតលើអារម្មណ៍ផងដែរ។
ហេតុដូច្នេះការចម្អិនម្ហូបបួសមានការពិបាកមិនត្រឹមតែត្រូវការបច្ចេកទេសជំនាញប៉ុណ្ណោះទេ ថែមទាំងត្រូវផ្តោតអារម្មណ៍ទៀត។
ជាក់ស្តែងម្ហូបបួសមិនត្រឹមតែជាមុខម្ហូបឆ្ងាញ់ និងមានជីវជាតិប៉ុណ្ណោះទេ ហើយមិនចម្អិនចេញពីសាច់សត្វទៀត។
នៅពេលនិយាយអំពីម្ហូបបួសតៅហ៊ូគឺជាម្ហូបចម្បង។
រូបភាព https://chefgohan.gnavi.co.jp/detail/4368
លាងសម្អាតដោយប្រុងប្រយ័ត្នបន្ទាប់មកទុកឲ្យរលាយក្នុងទឹក។ អ្នកត្រូវកូរជាបន្តបន្ទាប់រួចបន្ថយភ្លើងរយៈពេលប្រហែល ៥០ នាទី។ ប្រសិនបើដាក់ភ្លើងខ្លាំង ឬមិនកូរវានឹងខ្លោច ដូច្នេះនៅជប៉ុនការចម្អិនម្ហូបបួសសម្រាប់មនុស្សដែលផ្តោតអារម្មណ៍ រក្សាចិត្តគំនិតទៀងត្រង់ចម្អិនម្ហូបដូចជាការបួសដែរ។
មានប្រាសាទមួយឈ្មោះថា Geishinji ស្ថិតនៅទីក្រុង Otsu ខេត្ត Shiga (ប្រាសាទនេះសម្រាប់អ្នកបួសជានារី) ។ ព្រះចៅអធិការស្រី Murase គាត់ទទួលគ្រោះថ្នាក់ចរាចរណ៍នៅអាយុ ៣៩ ឆ្នាំហើយពិការពាក់កណ្តាលខ្លួនខាងស្តាំ។ ដើម្បីធ្វើឲ្យចិត្តស្ងប់ស្ងាត់ប្រឈមនឹងអ្វីគ្រប់យ៉ាងគាត់សម្រេចចិត្តចម្អិនម្ហូបបួសហើយបរិភោគម្ហូបបួស។ គាត់បន្តការងាររហូតដល់ទទួលមរណភាពនៅអាយុ ៩០ ឆ្នាំ។ នៅចុងបញ្ចប់នៃជីវិតគាត់បានផ្តល់បទសម្ភាសន៍ដូចតទៅ៖
“ថ្មីៗនេះរាងកាយរបស់ខ្ញុំហាក់ដូចជាហត់នឿយ ខ្ញុំចំណាយពេលធ្វើការងារជាច្រើន។ ជារៀងរាល់ថ្ងៃខ្ញុំតែងតែព្យាយាមក្រោកពីម៉ោង ១ ព្រឹក” ។
គាត់ចាត់ទុកការធ្វើសមាធិជាផ្នែកសំខាន់មួយនៃជីវិត។
យើងត្រូវរស់នៅសម្របខ្លួនតាមធម្មជាតិទទួលយកជីវិតនេះជាជាងការត្អូញត្អែរ។ គ្មាននរណាម្នាក់ដឹងថាពេលណាយើងត្រូវចាកចេញ ដូច្នេះចូររស់នៅក្នុងជីវិតដែលល្អបំផុតរបស់អ្នក។
មនុស្សគ្រប់គ្នាចង់បានសេចក្តីអំណរប៉ុន្តែសេចក្តីអំណរ និងទុក្ខព្រួយតែងតែដើរទន្ទឹមគ្នា។ អ្នកត្រូវធ្វើអោយមានតុល្យភាពដើម្បីអោយជីវិតមានសេចក្តីសុខ។
Kengo Abe