រឿងព្រលឹងខ្មោច Goze មកទារបំណុលស្នេហ៍
រឿងមួយកើតឡើងក្នុងយុគសម័យ Kyoho (ឆ្នាំ ១៧១៦-១៧៣៦) ។ មានសាមូរ៉ៃម្នាក់ឈ្មោះ Hotumi Kanji ក្នុងខេត្ត Kitakuni ដែលកំពុងធ្វើដំណើរទៅទីក្រុង Edo ។ គាត់ឈប់សម្រាកនៅផ្ទះសំណាក់តូចមួយ។
ភ្លាមៗនោះសាមូរ៉ៃស្តាប់ឮសម្លេងច្រៀងយ៉ាងពិរោះដែលគាត់មិនធ្លាប់ឮ។ សម្លេងចេញមកពីបន្ទប់ផ្ទះសំណាក់ហើយម្ចាស់សំនៀងគឺជា Goze ជាស្ត្រីពិការភ្នែកម្នាក់ធ្វើដំណើរគ្រប់ទីកន្លែងដើម្បីសម្តែងក្បាច់ដាវ និងលេងឧបករណ៍ភ្លេង Shamisen ។
រូបភាព https://hyakumonogatari.com/
សាមូរ៉ៃរូបនោះគិតថាសម្លេងដ៏ពិរោះនេះជានារីស្រស់ស្អាតដូច្នេះសាមូរ៉ៃឈ្មោះ Hotsumi ចង់ចាប់បង្ខំនាង។ បន្ទាប់ពីសួរដេញដោលស្គាល់បន្ទប់របស់ Goze សាមូរ៉ៃលាក់ខ្លួននៅកន្លែងងងឹតរង់ចាំឱកាស។ នៅពេល Goze ត្រឡប់មកវិញ Hotsumi ចេញមករួចស្ទុះទៅឳបនាងប៉ុន្តែអ្វីដែលចម្លែកនាងមិនបានតតាំងវិញឡើយ។
ព្រឹកថ្ងៃបន្ទាប់ Hotsumi មានការភ្ញាក់ផ្អើលពេលដឹងថាស្ត្រីដែលមានសម្លេងពិរោះបែរជាមានមុខអាក្រក់។ ទឹកមុខដ៏អាក្រក់របស់នាងសម្លឹងសាមូរ៉ៃដោយស្នាមញញឹមសុភមង្គលគិតថាទីបំផុតនាងបានរកឃើញស្នេហាពិតហើយ។ ប៉ុន្តែមិនដូចជាអ្វីដែលខ្លួនគិត Hotsumi រុញទម្លាក់ស្ត្រីពិការភ្នែកមុខអាក្រក់ពីលើជ្រោះដើម្បីសម្លាប់នាង។ ដោយគិតថាបញ្ហាត្រូវបានដោះស្រាយហើយ Hotsumi ក៏បន្តការងាររបស់ខ្លួន។
រូបភាព https://hyakumonogatari.com/
រយៈពេល ៥ ឆ្នាំក្រោយមក Hotsumi ហាក់ដូចជាភ្លេចអ្វីៗដែលបានកើតឡើងនៅថ្ងៃនោះ។ ហើយនៅឆ្នាំនោះគាត់ធ្វើដំណើរតាមផ្លូវទៅ Edo លើកនេះសាមូរ៉ៃសម្រាកនៅប្រាសាទតូចមួយលើភ្នំ។ នៅយប់នោះព្រលឹងរបស់ Goze បង្ហាញខ្លួននៅចំពោះមុខគាត់។ នាងនិយាយប្រាប់ Hotsumi ថា៖
“តើអ្នកបំភ្លេចរដូវស្លឹកឈើជ្រុះនាពេលនោះហើយមែនទេ? អ្នកលេងសើចជាមួយខ្ញុំហើយបោះបង់ខ្ញុំចោល។ ទោះបីជាខ្ញុំពិការភ្នែកតែពេលនេះខ្ញុំមើលឃើញចិត្តរបស់អ្នកច្បាស់ហើយ។”
នាងចាប់ជើងរបស់ Hotsumi ទាញចេញពីលើគ្រែ។ Hotsumi ខំរើបំរាស់អោយរួចផុតពី Goze ប៉ុន្តែកម្លាំងមិនអាចប្រៀបស្មើកំហឹងរបស់ Goze ។ Hotsumi ត្រូវចាប់អូសទៅដល់ផ្នូរក្រោយប្រាសាទរួច Goze ញញឹមបន្ទាប់មកឱប Hotsumi ហើយរុញយ៉ាងខ្លាំងទៅក្នុងដី។
នៅក្នុងវិហារព្រះសង្ឃឮដូច្នេះប្រញាប់ប្រញាល់រត់ទៅមើលផ្លូវទៅកាន់ផ្នូរ។ បន្ទាប់ពីយកប៉ែលជីករកឃើញសាកសពរបស់ Hotsumi ត្រូវបានរុំដោយគ្រោងឆ្អឹងរបស់ស្ត្រីម្នាក់។ ប្រហែលជានិស្ស័យ Hotsumi បែរជាឈប់សម្រាកនៅប្រាសាទដែលគេរកឃើញសាកសពរបស់ Goze ក្រោមជ្រោះមួយ។ នាងមិនអាចបំភ្លេចកំហឹងហើយមកទារបំណុល Hotsumi ។
AD