និមិត្តរូបទាំង ៦ នៃប្រទេសជប៉ុនដែលអ្នកប្រហែលជាមិនធ្លាប់ដឹង
១. មេអំបៅ
រូបភាព https://www.pinterest.com/pin/455637687295254736/
ជនជាតិជប៉ុនមានជំនឿថាមេអំបៅជានិមិត្តរូបនៃសេចក្តីអំណរ និងអាយុយឺនយូរ។
នៅពេលដែលមនុស្សស្លាប់ពួកគេនឹងក្លាយជាមេអំបៅធ្វើដំណើរទៅពិភពមួយផ្សេងជារៀងរហូត។ ក្រៅពីនេះមេអំបៅក៏សំដៅលើក្មេងស្រីដល់អាយុពេញវ័យផ្លាស់ប្តូរក្លាយជាស្ត្រី។ ប្រសិនបើមានមេអំបៅហោះជាគូរជានិមិត្តរូបនៃអាពាហ៍ពិពាហ៍ដែលមានសុភមង្គល។
២. ផ្កាសាគូរ៉ា
រូបភាព https://www.pinterest.com/omersamer173/
ផ្កាសាគូរ៉ាបង្ហាញពីលក្ខណៈពិសេសនៃប្រទេសជប៉ុនទោះបីជាផ្កាដែលជានិមិត្តរូបជាតិគឺ Daisy Flower ក៏ដោយ។ នៅប្រទេសជប៉ុនផ្កាសាគូរ៉ាមិនត្រឹមតែស្រស់ស្អាតថែមទាំងមានអត្តន័យច្រើន។ កាលពីប៉ុន្មានឆ្នាំមុនអាយុកាលរបស់ផ្កាសាគូរ៉ាមានភាពផុយស្រួយ ហើយក៏ជានិមិត្តរូបនៃសម្រស់ជីវិតផងដែរ។ ជីវិតដូចជាផ្កាសាគូរ៉ាមានភាពស្រស់ស្អាតតែក៏ខ្លីណាស់។
៣. ត្រី Koi
រូបភាព https://www.pinterest.com/pin/654499758321832561/
នៅក្នុងវប្បធម៌ជប៉ុនត្រី Koi ជានិមិត្តរូបលំដាប់ខ្ពស់ដែលផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណជាតិ។ ត្រី Koi ជានិមិត្តរូបនៃសំណាង និងភាពរុងរឿង។
៤. Daisy Flower
រូបភាព https://www.pinterest.ph/pin/383298618261130869/?amp_client_id=CLIENT_ID(_)&mweb_unauth_id={{default.session}}&from_amp_pin_page=true
Daisy Flower ក្នុងភាសាជប៉ុនគេហៅថា “Kiku” ជានិមិត្តរូបផ្កាជាតិរបស់ប្រទេសជប៉ុន។ នៅលើបល្ល័ង្កគ្រួសាររាជវង្សជប៉ុនមានរូប Daisy Flower ហើយក៏ត្រូវបានគេបោះពុម្ពលើគម្របលិខិតឆ្លងដែនជប៉ុន និងប្រាក់ ៥០ យ៉េនផងដែរ។ Daisy Flower គេប្រើភាគច្រើនក្នុងសិល្បៈដែលជានិមិត្តរូបនៃភាពបណ្តោះអាសន្ន ជាបច្ចុប្បន្នភាពដែលមានតែរយៈពេលខ្លីប៉ុណ្ណោះ។
៥. កន្ទមរុយ
រូបភាព https://anime.goodfon.com/art-anime/wallpaper-devochka-nogi-strekoza-neko-kisa.html
កន្ទមរុយជាសត្វដែលបង្ហាញពីរបៀបរស់នៅប្លែក នៅក្នុងភាសាអង់គ្លេសកន្ទមរុយគេហៅថា Dragonfly ពីព្រោះយោងទៅតាមរឿងព្រេងនិទានសត្វកន្ទមរុយធ្លាប់ជានាគ (dragon) ។ នៅជប៉ុនសត្វកន្ទមរុយគេចាត់ទុកជាសត្វល្អិតនៃជ័យជម្នះឬជា kachimushi ព្រោះតែសមត្ថភាពប្រមាញ់ចំណីយ៉ាងជំនាញ និងឆន្ទៈមិនចុះចាញ់ឡើយ។ លើសពីនេះគេមានជំនឿថាកន្ទមរុយតំណាងអោយព្រលឹងសាច់ញាតិដែលបានស្លាប់។
៦. កង្កែបសំណាង
រូបភាព https://www.deviantart.com/curryuku/art/Frog-Girl-167257467
កង្កែបក្នុងភាសាជប៉ុនគេហៅថា Kaeru ក្រៅពីនេះវាស្រដៀងនឹង “ការវិលត្រឡប់” ។ ជនជាតិជប៉ុនជាច្រើនមានទម្លាប់ប្រើយ័នកង្កែបដើម្បីបួងសួងអោយការធ្វើដំណើរសុខសាន្តត្រឡប់ទៅវិញដោយសុវត្ថិភាព។ អ្នកខ្លះទៀតដាក់យ័នកង្កែបក្នុងកាបូបបំណងសង្ឃឹមថាប្រាក់នឹងរកផ្លូវត្រឡប់ចូលកាបូបវិញ។
Sacchan