Gen ជាឆ្កែមួយក្បាលមានជំងឺប្រចាំខ្លួនច្រើននៅតែរស់នៅយ៉ាង​សប្បាយ​រីករាយ

តើអ្នកចូលចិត្តសត្វចិញ្ចឹមជាឆ្កែឬឆ្មា? តោះមកក្រឡេកមើលរូបភាពដែលគួរអោយអស់សំណើចមួយចំនួន។ ថ្ងៃនេះ​យើង​នឹង​មើល​រូបថតរបស់ Gen ប្រភេទឆ្កែ Corgi ដែលកំប្លែងបំផុតនៅក្នុងប្រទេសជប៉ុន។

ប្រសិនបើមិនជឿសូមមើលរូបថតខាងក្រោមនេះ។

ក្រសែភ្នែករបស់ Gen ពេលកំពុងសម្លឹងមើលអាហារដូចជាចង់ស្រក់ទឹកមាត់។

អ្នកដែលចិញ្ចឹមមើលថែឆ្កែមួយក្បាលនេះនិយាយថាវាពិតជាស្និទ្ធស្នាលជាមួយមនុស្ស ចូលចិត្តគេងលើគ្រែជាមួយម្ចាស់ ហើយ​មាន​ភាព​រួស​រាយ​រាក់​ទាក់​ជាមួយអ្នកដទៃ។

ទោះយ៉ាងណាគួរអោយអាណិត Gen ជាឆ្កែមួយក្បាលមានជំងឺខ្សោយតំរងនោមបណ្តាលវាលេចនោមច្រើនដង ហើយតែងតែមានអារម្មណ៍ស្រេកទឹក ហូរទឹកភ្នែក ស្លេកស្លាំង និងសម្ពាធឈាមខ្ពស់ -ល- ។ ក្រៅពីនេះ Gen មានជំងឺ​ប្រកាច់​ក្រពេញ​ប្រូស្តាត​តាំងពីកំណើត។

Gen ត្រូវទៅពិនិត្យនៅគ្លីនិចជាប្រចាំ ត្រូវចាក់ថ្នាំ និងផឹកថ្នាំជាច្រើនប្រភេទ ប៉ុន្តែវាជាឆ្កែមួយក្បាលដែលមានសុភមង្គល​ព្រោះ​មាន​ម្ចាស់​ស្រលាញ់។ សត្វចិញ្ចឹមមានជំងឺប្រចាំខ្លួនមិនមែនជាលេសអោយយើងបោះបង់វានោះទេ ប្រហែល​ជាអាយុ​របស់ Corgi មួយក្បាលនេះអាចនឹងខ្លី ដូច្នេះហើយវាគួរតែទទួលបានក្តីស្រលាញ់។

ពេលក្រឡេកមើលមុខរបស់វាដូចជាសប្បាយរីករាយខ្លាំងណាស់។

ចំណាយពេលហែលទឹកទៀត។

សើចឡើងផ្អៀងម្ខាង។

បញ្ចេញធ្មេញរកបន្លាចគេហើយលាអណ្តាតទៀត។

នរណារក Gen វានៅទីនេះ។

ឆ្លៀតថតជាមួយផ្កាមួយប៉ុស្តសិន។

សុំមួយមាត់មក។

មុខដូចមើលមិនយល់។

មិនថាក្នុងជីវិតមានរឿងអ្វីកើតឡើងក៏យើងត្រូវតែរីករាយរស់នៅសប្បាយចិត្តដូចជា Gen អញ្ចឹងដែរ។

តោះក្រឡេកមើលរូបថតដ៏គួរអោយស្រឡាញ់របស់ Gen លើ INSTAGRAM ទាំងអស់គ្នាណា!!!

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: