តើបញ្ហាសម្លាប់អ្នកដទៃបន្ទាប់មកធ្វើអត្តឃាតខ្លួនឯងអាចនឹង​កើន​ឡើងក្នុងសង្គមជប៉ុនដែរទេ?

កាលពីខែឧសភាឆ្នាំ ២០២០ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនៅ Fukuoka ។

រថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលើសពី ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងជិះទៅបុកក្បាលរថយន្តមួយទៀតបណ្តាល​អោយ​អ្នក​បើក​បរ​ទាំង ២ នាក់ស្លាប់។

រូបភាព https://news.yahoo.co.jp/articles/be6bc7fdcc5d82380ecbd9d5c6e7d5955d8e8bfb

ហេតុការណ៍ដែលកើតឡើងមានចំណុចខុសប្រក្រតីជាច្រើន ប៉ូលីសបានអោយដឹងថានេះមិនមែនជាឧប្បត្តិហេតុធម្មតានោះទេ ប៉ុន្តែជាការធ្វើអត្តឃាតខ្លួនឯង។ អ្នកបើកបររថយន្តជិះក្នុងល្បឿនលឿនមានបំណងដាក់កាំបិតនៅ​ចង្កូត​រថយន្ត​​ចង់​​ធ្វើ​​អត្តឃាត។

ប្រហែលមនុស្សម្នាក់នេះកើតទុក្ខយ៉ាងខ្លាំងបានជារកវិធីធ្វើអត្តឃាតខ្លួនឯងដូច្នេះ ប៉ុន្តែឧប្បត្តិហេតុនេះបានបណ្តាល​អោយ​មនុស្ស​ម្នាក់​ទៀតដែលមិនពាក់ព័ន្ធត្រូវស្លាប់។

អ្វីដែលគួរអោយរន្ធត់នេះមិនមែនជាករណីតែមួយនោះទេ។

កាលពីប៉ុន្មានឆ្នាំមុនបុរសម្នាក់អាយុ ៧១ ឆ្នាំមានចេតនាធ្វើអត្តឃាតដុតខ្លួនឯងនៅលើរថភ្លើង Shinkansen ។ នៅពេលធ្វើបែបនេះគាត់ប្រាកដជាដឹង​ថា​វា​គ្រោះ​ថ្នាក់ទៅដល់អ្នកដទៃ ប៉ុន្តែចេតនាធ្វើអត្តឃាតរបស់ពួកគេដូច​ជា​កំពុង​សងសឹកនឹងសង្គម។

នៅឆ្នាំ ២០១៩ ក្នុងទីក្រុង Kawasaki ខេត្ត Kanagawa សិស្សបឋមឈររង់ចាំឡានក្រុងមានមនុស្ស ១៨ នាក់ត្រូវកាំ​បិត​ចាក់ក្នុងនោះមនុស្សពីរ​នាក់​ស្លាប់។ ក្រោយ​មក​ប៉ូលីសនៅតែមិនទាន់ដឹងពីមូលហេតុព្រោះឃាតករបានធ្វើអត្ត​ឃាត​ខ្លួន​ឯង​បន្ទាប់ពីចាក់សម្លាប់មនុស្ស​ជាច្រើន។ កុមារដែលបានរួចផុតពីឧបទ្ទវហេតុនោះនៅតែស្ថិតក្នុងភាព​តក់​​ស្លុត។

ការធ្វើអត្តឃាតដែលបណ្តាលមកពីស្អប់សង្គមនៅជប៉ុនគេហៅថា “ធ្វើអត្តឃាតលក្ខណៈទ្រង់ទ្រាយធំ” ។ អ្នក​ដែលធ្វើអត្តឃាតយល់ថាទុក្ខសង្រែងក្នុងជីវិតរបស់ពួកគេជាកំហុសរបស់សង្គម ដូច្នេះមុនពេលពួកគេស្លាប់ត្រូវរកវិធី​សង​​សឹក​​ធ្វើ​បាប​​អ្នក​ដទៃ។

ក្នុងកំឡុងពេលជំងឺកូវីដ-១៩ កើតឡើងដោយប្រឈមនឹងវិបត្តជាច្រើន។ ខ្ញុំមានការព្រួយបារម្ភថាតើស្ថានភាពនេះនឹងកើនឡើងដែរឬទេ?

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: