ក្តីស្រមៃចង់ក្លាយជាមនុស្សម្នាក់ជោគជ័យនៅក្នុងក្រុមហ៊ុនធំរហូតធ្វើអោយខ្លួនមានជំងឺធ្លាក់ទឹកចិត្ត

បន្ទាប់ពីបញ្ចប់ការសិក្សានិស្សិតជាច្រើនសង្ឃឹមថាខ្លួនអាចធ្វើការនៅក្នុងក្រុមហ៊ុនធំៗ ហើយរកបានប្រាក់ចំណូលច្រើន។ អាជីវកម្ម​ជប៉ុន​ទាំង ១០ ដែលនិស្សិតប្រាថ្នាចង់ក្លាយជាបុគ្គលិកមានដូចជា៖

រូបភាព https://job.career-tasu.jp/2021/guide/study/ranking/1_1.html

១. ធានារ៉ាប់រងអគ្គិភ័យ Tokio Marine & Nichido (ធានារ៉ាប់រង)

២. ធានារ៉ាប់រងខូចខាត Sompo (ធានារ៉ាប់រង)

៣. ក្រុមហ៊ុន ITOCHU (ក្រុមហ៊ុនពាណិជ្ជកម្ម)

៤. ក្រុមហ៊ុនធានារ៉ាប់រង Mitsui Sumitomo (ធានារ៉ាប់រង)

៥. ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន JAL (អាកាសចរណ៍)

៦. Nippon Airways ANA (អាកាសចរណ៍)

៧. ហាងអេឡិចត្រូនិក Sony (ប្រដាប់ប្រើប្រាស់ ហ្គេម ភាពយន្ត)

៨. សាជីវកម្ម Mitsubishi (ក្រុមហ៊ុនពាណិជ្ជកម្ម)

៩. Santory (ផលិតស្រា)

១០. Toyota (ផលិតរថយន្ត)

និស្សិតភាគច្រើនគិតថាប្រសិនបើអាចធ្វើការនៅក្នុងសាជីវកម្មដែលបានរៀបរាប់ខាងលើពួកគេអាចឆ្ពោះទៅរកភាព​ជោគជ័យ។ ប៉ុន្តែខ្ញុំ​មិន​គិត​អញ្ចឹង​ទេ។

ប្រសិនបើនិយាយអំពីស្ថានភាពបច្ចុប្បន្នពេលជំងឺរាតត្បាតទូទាំងពិភពលោកចំណាត់ថ្នាក់លេខ ៥ និង ៦ គឺ JAL និង ANA កំពុងប្រឈមមុខនឹងការលំបាកជាច្រើន ហើយមិនដឹងថានឹងមានអ្វីកើតឡើងនាពេលអនាគតឡើយ។ មនុស្ស​ភាគ​ច្រើនគិតថាអាចនឹងបញ្ចូលគ្នាហើយទោះបីជាមិនក្ស័យធនក៏ត្រូវកាត់បន្ថយបុគ្គលិកដែរ។

មានព័ត៌មានផ្សាយអំពីជីវភាពបុគ្គលិកដែលធ្លាប់ធ្វើការក្នុងសាជីវកម្មធំៗជួបការលំបាក។ ដូចជាបុរសម្នាក់អាយុ ៤៩ ឆ្នាំ​បាត់​បង់​ការ​ងារ​ធ្វើ​រយៈ​ពេល ២ ឆ្នាំហើយ។

រូបភាព https://nikkan-spa.jp/1662517?cx_clicks_art_mdl=3_title

គាត់ធ្លាប់ជាបុគ្គលិកឧស្សាហ៍ម្នាក់ធ្វើការក្នុងក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច ប៉ុន្តែនៅអាយុ ៣៧ ឆ្នាំគាត់មានជំងឺធ្លាក់ទឹកចិត្តក៏លា​ឈប់​ពីការងារ។ បន្ទាប់ពីចំណាយពេលមួយឆ្នាំកន្លះក្នុងការព្យាបាលគាត់បានសម្រេចចិត្តស្វែងរកការងារថ្មីប៉ុន្តែមិនទាន់រកបានក្រុមហ៊ុនល្អ។ ភាគច្រើនជាសាជីវកម្មមិនល្អជាមួយនឹងលក្ខខណ្ឌការងារមិនល្អ។ មិនត្រឹមតែគាត់សូម្បីតែអ្នកគ្មានការងារធ្វើរយៈពេលយូរក៏ពិបាកក្នុងការរកការងារផងដែរ។ ប្រសិនពួក​គេ​មាន​អាយុ​លើស​ពី ៤០ ឆ្នាំសូម្បីតែអាជីវកម្មមិនល្អក៏មិនទទួលពួកគេដែរ។

ស្ថានភាពកាន់តែអាក្រក់ទៅៗពេលដែលបុរសម្នាក់នេះមានការព្រួយបារម្ភពីអនាគតខ្លាំងពេកក៏ប្រើថ្នាំងងុយគេង​ច្រើន។

គាត់និយាយថាពេលគាត់ធ្វើការនៅឯសហគ្រាសធំគាត់តែងតែឮបុគ្គលិកក្មេងៗពិភាក្សាគ្នាថា៖

“អាយុប៉ុណ្ណឹងហើយធ្វើជាបុគ្គលិកបណ្តោះអាសន្នទៀត ជីវិតបែបនេះហាក់ដូចជាត្រូវបញ្ចប់” ។

“គ្មាននរណាម្នាក់ដឹងថាខ្ញុំមិនមែនរស់នៅបែបនោះទេ” ។

តាំងពីពេលនោះមកគាត់មិនសូវទៅក្រុមហ៊ុនហើយជំងឺធ្លាក់ទឹកចិត្តក៏កាន់តែធ្ងន់ទៅៗ ដូច្នេះគាត់ក៏នៅផ្ទះអស់​រយៈ​ពេល ២ ឆ្នាំ។

រឿងដែលគាត់តែងតែលាក់ក្នុងចិត្តគឺសេចក្តីជូនដំណឹងតំឡើងតំណែងរបស់ក្រុមហ៊ុនគ្រឿងអេឡិចត្រូនិចតែឥឡូវ​វា​គ្មាន​ន័យ​ទៀតទេ។

ជាការពិតណាស់មានមនុស្សជាច្រើនជោគជ័យនៅក្នុងក្រុមហ៊ុនធំៗ ប៉ុន្តែក៏មានអ្នកបរាជ័យដូចបុរសរូបនេះដែរ។

ក្រុមហ៊ុនធំៗមានប្រព័ន្ធការងារបែងចែកកម្លាំងពលកម្មច្បាស់លាស់។ ផ្ទុយទៅវិញក្រុមហ៊ុនតូច និងមធ្យមនៅតែស្ថិតក្នុងដំណាក់ការរៀប​ចំ​អោយ​ប្រសើរឡើង ហើយមុខតំណែងខ្លះត្រូវទទួលតួនាទីផ្សេងៗទៀត។ ទោះយ៉ាងណាវាអាស្រ័យលើស្ថានភាពឧទាហរណ៍បុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន IT ត្រូវដឹងអំពីសូហ្វវែរបើមិនដូច្នេះទេនឹងពិបាកដោះស្រាយបញ្ហាជាមួយអតិថិជន។ ក្រុមហ៊ុនកាន់តែធំការបែងចែកតួនាទីក៏កាន់តែច្រើនហើយវាក៏ជាគុណវិបត្តិក្នុងស្ថានភាពខ្លះផងដែរ។

ខ្ញុំធ្លាប់ធ្វើការនៅក្នុងសាជីវកម្មមួយនៅ Shibuya ពេលនោះ NTT Docomo កំពុងប្រកួតប្រជែងដណ្តើមចំណាត់​ថ្នាក់​ទីមួយ។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបុគ្គលិកជាន់ខ្ពស់ម្នាក់មកពី NTT Docomo ដាក់ពាក្យសុំការងារនៅក្រុមហ៊ុនរបស់ខ្ញុំ។ សុំលាឈប់នៅកន្លែងដែលមាននិយោជិកចំនួន ៣០ ម៉ឺននាក់ ហើយបែរជាដាក់ពាក្យសុំធ្វើការក្នុងក្រុមហ៊ុនមានបុគ្គលិកប្រហែល ៦០ នាក់ តើគោលបំណងរបស់គាត់ជាអ្វី? ចំណែក​ទឹកមុខរបស់គាត់ក៏មិនសូវស្រស់ដែរ។ នៅពេលត្រូវគេសួរថា “តើគាត់អាចធ្វើអ្វីបាន?” គាត់ឆ្លើយថា៖

“កែតម្រូវផ្ទៃក្នុង”

ប៉ុន្តែនៅទីនេះយើងមាននិយោជិកតែ ៦០ នាក់ប៉ុណ្ណោះមិនត្រូវការកែតម្រូវផ្ទៃក្នុងទេ។ តើអ្នកអាចធ្វើអ្វីផ្សេងទៀត​បាន​ទេ?

គាត់គ្រាន់តែនៅស្ងៀម។

មនុស្សម្នាក់ដែលគ្មានទំនុកចិត្តក្នុងការបង្ហាញពីសមត្ថភាពរបស់ខ្លួន តើគាត់អាចមានសមត្ថភាពក្នុងការកែប្រែ​អ្នក​ដទៃ​បានយ៉ាងដូចម្តេច?

តាមរយៈរឿងនេះខ្ញុំមិនមែនមានន័យថាគោលដៅចង់ធ្វើការក្នុងក្រុមហ៊ុនធំខុសឡើយ ប៉ុន្តែកុំរំពឹងទុកលើសាជីវកម្ម​ធំ​ខ្លាំងពេក។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: