តាំងពិព័រណ៍ប្លែកៗនៅប្រទេសជប៉ុនជម្រុញអោយអ្នកចូល​រួម​លួច​វត្ថុ​ពិព័រណ៍​

វិចិត្រករជនជាតិជប៉ុនជាច្រើនរៀបចំគម្រោងតាំងពិព័រណ៍លើកទឹកចិត្តអ្នកចូលរួម “លួច” ស្នាដៃដែលដាក់តាំងទាក់​ទាញ​អ្នក​ទស្សនា​រាប់​រយ​នាក់។ ប៉ុន្តែគោលបំណងនៃការតាំងពិព័រណ៍នេះនិយាយអំពីបញ្ហាលួច។

រូបភាព https://www.japantimes.co.jp/

នៅក្នុងការតាំងពិព័រណ៍ក្រោមប្រធានបទ “លួច” ប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូបានបង្ហាញនូវស្នាដៃសិល្បៈមួយចំនួន ហើយថែមទាំងប្រកាសប្រាប់អ្នកដែលចូលរួមអោយត្រឡប់មកសារមន្ទីរពេលយប់ដើម្បីលួចវត្ថុដែលពួកគេចូល​ចិត្ត។ មាន​ប៉ុស្តិ៍ប៉ូលីសនៅក្បែរនោះតែប៉ូលីសគ្រាន់តែធ្វើអន្តរាគមន៍គ្រប់គ្រងហ្វូងមនុស្សតែប៉ុណ្ណោះ។ ពីព្រោះស្នាដៃ​ដែល​បាន​ដាក់​តាំង​ដើម្បី “ទាក់ទាញ” ចោរកំពូលៗនៅទីនោះមកលួច។

រូបភាព https://www.japantimes.co.jp/

ទោះយ៉ាងណាការតាំងពិព័រណ៍នេះមិនត្រឹមតែជាការកំសាន្តប៉ុណ្ណោះទេ ថែមទាំងចង់អប់រំកុំអោយលួចផងដែរ។

លោក Tota Hasegawa – តំណាងអ្នករៀបចំកម្មវិធីមានប្រសាសន៍ថាទាំងនេះដូចជា “បទពិសោធន៍” គួរអោយ​ចាប់​អារម្មណ៍​សម្រាប់​ទំនាក់​ទំនងរវាងវិចិត្រករ និងទស្សនិកជន។

ដំបូងព្រឹត្តិការណ៍នេះសំដៅលើចោរលួចសម្ងាត់ ប៉ុន្តែភាពជោគជ័យនៃការតាំងពិព័រណ៍ស្ថិតលើប្រព័ន្ធផ្សព្វផ្សាយទាក់​ទាញ​មនុស្សជាច្រើនមកទស្សនាដោយសង្ឃឹមថាអាច “លួច” ស្នាដៃសិល្បៈដែលពួកគេចូលចិត្ត។ គម្រោងតាំងពិព័រណ៍​ក្នុងរយៈពេល ១០ ថ្ងៃ ប៉ុន្តែហ្វូងមនុស្សប្រមូលផ្តុំមុខសារមន្ទីរ ១ ម៉ោងមុនហើយស្ទើរតែគ្មានស្នាដៃសិល្បៈដែល​នៅ​សេស​សល់​ក្នុងរយៈពេលត្រឹមតែ ១០ នាទី​សោះ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: