លោកតាអាយុ ៧៧ ឆ្នាំល្បីព្រោះតែប្រើកម្មវិធី Microsoft Excel គូរគំនូរមិនចាញ់វិចិត្រករទេ

លោក Tatsuo Horiuchi អាយុ ៧៧ ឆ្នាំរស់នៅ Nagano ប្រទេសជប៉ុនទទួលបានការគាំទ្រពីមនុស្សទូទាំងពិភព​លោក​ព្រោះ​តែ​ស្នាដៃ​គូរគំនូរដែលមិនគួរអោយជឿ ទោះយ៉ាងណាលោកមិនបានប្រើខ្មៅដៃឬជក់សម្រាប់គូរនោះ​ទេ។ ផ្ទុយ​ទៅ​វិញ​គាត់​ប្រើកម្មវិធី Microsoft Excel ដើម្បីគូរគំនូរ។

រូបភាព https://www.boredpanda.com/

កាលពី ២០ ឆ្នាំមុននៅពេលគាត់ហៀបចូលនិវត្តន៍ លោក Horiuchi គិតថាខ្លួនត្រូវសាកល្បងអ្វីមួយដែលថ្មីក្នុងជីវិត។ ដូច្នេះហើយគាត់ក៏សម្រេចចិត្តគូរគំនូរ ប៉ុន្តែមិនទិញឧបករណ៍គូរទេផ្ទុយទៅវិញប្រើកុំព្យូរទ័រលើតុដែលមានស្រាប់។ ហើយ​គាត់​ក៏​មិន​បាន​ប្រើកម្មវិធីឯកទេសសម្រាប់គូររូបដែរ គ្រាន់តែប្រើកម្មវិធី Excel ប៉ុណ្ណោះ។

រូបភាព https://www.boredpanda.com/

រូបភាព https://www.boredpanda.com/

រូបភាព https://www.boredpanda.com/

មនុស្សភាគច្រើនប្រាកដជាធ្លាប់ប្រើកម្មវិធី Excel នៅការិយាល័យប្រចាំថ្ងៃ ប៉ុន្តែតើអ្នកអាចប្រើកម្មវិធី Excel យ៉ាង​ស្ទាត់​ជំនាញ​ដូច​ជាគាត់ដែរទេ?

តោះមកក្រឡេកមើលផ្ទាំងគំនូរទេសភាពប្រទេសជប៉ុនទាំងអស់គ្នា។

រូបភាព https://www.boredpanda.com/

រូបភាព https://www.boredpanda.com/

រូបភាព https://www.boredpanda.com/

រូបភាព https://www.boredpanda.com/

រូបភាព https://www.boredpanda.com/

លោក Horiuchi បានជម្រុញទឹកចិត្តដល់មនុស្សជាច្រើនធ្វើអោយពួកគេជឿថាគ្រាន់តែអត់ធ្មត់អ្វីៗសុទ្ធតែអាចធ្វើ​បាន។

នៅពេលចាប់ផ្តើមដំបូងលោក Horiuchi ក៏ជួបប្រទះការលំបាកជាច្រើនដែរ ប៉ុន្តែគាត់មិនចុះចាញ់ទេតែខំប្រឹង​រក​វិធី​ថ្មីៗ​ជា​ច្រើន។ ដើម្បីឈានដល់កម្រិតគូរគំនូរដូចបច្ចុប្បន្នគាត់បានរៀបចំផែនការរយៈពេល ១០ ឆ្នាំ ហើយ​គាត់​ក៏​ចង់​ស្វែងរកដែនកំណត់នៃការច្នៃប្រឌិតរបស់ខ្លួនផងដែរ។

នេះជាកម្រងរូបភាពដែលបង្ហាញពីស្នាដៃរបស់លោក Horiuchi ខាងក្រោម។

រូបភាព https://www.boredpanda.com/

រូបភាព https://www.boredpanda.com/

រូបភាព https://www.boredpanda.com/

រូបភាព https://www.boredpanda.com/

រូបភាព https://www.boredpanda.com/

លោក Horiuchi បាននិយាយថា “ក្នុងរយៈពេល ៣ ឆ្នាំដំបូងខ្ញុំផ្តោតសំខាន់គូរអ្វីៗដែលនៅជុំវិញខ្លួនដូចជាបន្លែ ការ៉ុត ឆៃ​ថាវ​ជប៉ុន និងស្មៅដោយប្រើ Excel ។ ហើយក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ខ្ញុំចាប់ផ្តើមបញ្ចូលរូបភាពជាច្រើនផ្សេង​ទៀត” ។

រូបភាព https://www.boredpanda.com/

រូបភាព https://www.boredpanda.com/

រូបភាព https://www.boredpanda.com/

រូបភាព https://www.boredpanda.com/

រូបភាព https://www.boredpanda.com/

ប្រាំមួយឆ្នាំក្រោយបន្ទាប់ពីចាប់ផ្តើមស្នាដៃសិល្បៈដោយប្រើ Excel លោក Horiuchi បានដាក់ពាក្យសុំប្រលងសិល្បៈ Authoshape Excel ហើយទទួលបានរង្វាន់ធំ។ តាំងពីពេលនោះគាត់ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង​។

ផ្ទាំងគំនូររបស់លោក Horiuchi ត្រូវបានសារមន្ទីរសិល្បៈក្នុងស្រុក Gunma ទិញ។

វិចិត្រករជនជាតិជប៉ុនចូលចិត្ត Excel ជាង Microsoft Paint ព្រោះវាអាចប្រើបានយ៉ាងល្អ មានមុខងារច្រើន និងងាយ​ស្រួល​ប្រើ។

 

AD 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: