ស្ថានភាពសត្វក្នុងហាងលក់សត្វចិញ្ចឹម – តើត្រូវជ្រើសរើសសត្វចិញ្ចឹមនៅកន្លែងណា?

តើអ្នកចូលចិត្តចិញ្ចឹមសត្វដូចជាកូនឆ្កែ ឆ្មា Hamster និងទន្សាយដែរទេ? 

សត្វចិញ្ចឹម​មិនត្រឹមតែសម្រាប់ប្រឡែងលេងប៉ុណ្ណោះទេវាថែមទាំងបង្រៀនអោយមនុស្សមានទំនួលខុសត្រូវផង​ដែរ។ 

ដោយសារតម្រូវការបង្កាត់ពូជសត្វចិញ្ចឹមសម្រាប់គោលបំណងអមនុស្សធម៌ ផ្គត់ផ្គង់ទៅដល់ហាងលក់សត្វចិញ្ចឹមនៅ​ប្រទេសជប៉ុន។

ប្រភេទពូជឆ្កែ toy poodle ឈ្មោះ Fifi មានរោមរួញគួរអោយស្រឡាញ់។ គ្មាននរណាដឹងថាឆ្កែមួយក្បាលដែលគួរអោយ​ស្រឡាញ់​បែរ​ជាត្រូវគេដាក់ក្នុងទ្រុងកខ្វក់ គ្មានអ្នកថែទាំរហូតដល់មានអ្នកយកវាដាក់ក្នុងទ្រុងឆ្កែឈ្មោលដើម្បី​បង្កាត់ពូជនោះទេ។ ចំណែកឆ្កែឈ្មោលមួយក្បាលនោះក៏ត្រូវបានគេចិញ្ចឹមប្រហាក់ប្រហែលគ្នាដែរ។ សត្វឆ្កែ​ទាំង​នេះ​មានភាពភ័យខ្លាចហើយមិនទទួលបានការថែទាំដូចដែលអ្វីវាត្រូវទទួលបានទេ។

មូលហេតុ​ដែលបណ្តាលអោយសកម្មភាពអមនុស្សធម៌ទាំងនេះនៅតែបន្តព្រោះតម្រូវការបង្កាត់ពូជឆ្កែរបស់មនុស្ស។

នៅពេលសត្វចិញ្ចឹមត្រូវគេសង្គ្រោះចេញពីកន្លែងទាំងនេះពួកវាតែងតែមានបញ្ហាផ្លូវចិត្តមិនងាយជាសះស្បើយទេ។ ហើយ​ក៏ពិបាករកម្ចាស់ដែលព្រមចំណាយពេលសម្រាប់ព្យាបាលពួកវាផងដែរ។

កាលពី​ពេល​ថ្មីៗនេះតារាសម្តែងស្រី Fumi Nikaido បានអំពាវនាវការប្រឆាំងនឹងសកម្មភាពអមនុស្សធម៌នៅកន្លែងចិញ្ចឹមសត្វទូទាំងប្រទេស។ បន្ទាប់ពីទទួលចិញ្ចឹម Zoi ដែលសង្គ្រោះចេញពីផ្ទះបង្កាត់ពូជឆ្កែតារាស្រី Nikaido ប្រើ Instagram ផ្ទាល់ខ្លួនទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើនលើកឡើងអំពីស្ថានភាពអមនុស្សធម៌ដែល​ឆ្កែ​ទាំង​នេះ​​រង​គ្រោះ។

View this post on Instagram

我が家のゾイは繁殖犬でした。 痩せ細り、歯はボロボロで、怯えてました。 どんな場所にいたの? 沢山赤ちゃんを産んだの? ゾイと暮らし始めて、劣悪な環境で生きる子達がより身近な存在になりました。 明日には決まってしまう素案。 #数値規制 4枚目の画像は、現在提案されている数値です。 身動きも取れません。 決まってしまうと次回の改正まで、彼らを苦しめ続けてしまいます。 目を向けられないような残酷な現実が沢山あります。 ペットショップに並ぶ子犬や子猫はどこから来たのか。 知ること。考えること。 そしてアクションを起こすこと。 皆さんとより良い共存の世界を作 りたいです。 よろしくお願いします。 #数値規制

A post shared by Fumi Nikaido (@fumi_nikaido) on

 

ការបង្ហោះកាលពីថ្ងៃទី ២៩ ខែកក្កដាតារាស្រី Nikaido សរសេរថា “ឆ្កែរបស់ខ្ញុំជាឆ្កែសម្រាប់បង្កាត់ពូជ។ វាស្គមណាស់ហើយ​តែង​តែ​បង្ហាញចង្គោមនៅពេលភ័យខ្លាច។ ខ្ញុំឆ្ងល់ថាវាធ្លាប់រស់នៅកន្លែងបែបណា ហើយប្រហែលជាធ្លាប់បង្កើត​កូន​ឆ្កែ​ជា​ច្រើន។ បន្ទាប់ពីរស់នៅជាមួយ  Zoi ទើបខ្ញុំដឹងថាវាត្រូវរស់នៅក្នុងស្ថានភាពក្រីក្រ” ។

នាងក៏បានស្នើលក្ខខណ្ឌមួយចំនួនដែលអ្នកបង្កាត់ពូជឆ្កែគួរតែឆ្លើយតបព្រោះនាងមិនអាចទទួលយកស្ថានភាពបច្ចុប្បន្ន​ឡើយ។

“តើអ្នកធ្លាប់ឆ្ងល់ទេថាតើឆ្កែ ឆ្មានៅក្នុងហាងលក់សត្វចិញ្ចឹមក៏ត្រូវបានគេយកមកពីកន្លែងទាំងនេះដែរឬទេ?”

ដូច្នោះហើយទ្រុងចិញ្ចឹមសត្វសម្រាប់បង្កាត់ពូជតូចពេក ហើយកូនឆ្កែត្រូវគេយកចេញពីម្តាយតាំងពីតូចអាយុត្រឹម​តែ ៥-៦ សប្តាហ៍ប៉ុណ្ណោះ និងមិនទាន់សម្របខ្លួនបានផង។

នៅប្រទេសជប៉ុនបើអ្នកចង់ទទួលចិញ្ចឹមសត្វអ្នកអាចទទួលចិញ្ចឹមពីហាងលក់សត្វចិញ្ចឹមឬទិញដោយផ្ទាល់នៅផ្ទះបង្កាត់ពូជឆ្កែត្រូវមានឯកសារគ្រប់គ្រាន់។ ត្រូវប្រាកដថាសត្វចិញ្ចឹមរបស់អ្នកមានពេលវេលានៅជាមួយម្តាយគ្រប់​គ្រាន់ ដូច្នេះអ្នកអាចតាមដានការលូតលាស់របស់សត្វចិញ្ចឹមកាន់តែងាយស្រួល។

ស្ថានីយ៍ជួយសង្គ្រោះសត្វចិញ្ចឹមមួយចំនួន៖

Japan Cat Network –  មិនត្រឹមតែឆ្មាមានទាំងឆ្កែផងដែរ បុគ្គលិកអាចនិយាយភាសាអង់គ្លេសបាន។

ARK – ស្ថានីយ៍សង្គ្រោះសត្វមិនរកប្រាក់ចំណេញធំបំផុតនៅជប៉ុនស្ថិតនៅ Osaka ហើយក៏មានសាខានៅទីក្រុង​តូក្យូ​ផងដែរ (មានបុគ្គលិកនិយាយភាសាអង់គ្លេស)។

Pet no Ouchi – មិនត្រឹមតែសត្វឆ្កែ និងឆ្មា ថែមទាំងមានសត្វតូចៗដូចជាទន្សាយ បក្សី កណ្តុរ Gerbil -ល- ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: