ក្រុមហ៊ុនផ្លូវដែកជប៉ុនខាងកើតរចនាត្រាចំនួន ៧៨ ត្រាឡើងវិញសម្រាប់ស្ថានីយ៍កណ្តាលទីក្រុងតូក្យូ
ក្រុមហ៊ុនផ្លូវដែកជប៉ុនខាងកើតទើបតែធ្វើការរចនាត្រាចំនួន ៧៨ ត្រាឡើងវិញសម្រាប់ស្ថានីយ៍កណ្តាលទីក្រុងតូក្យូ។
លក្ខណៈពិសេសនៃស្ថានីយ៍រថភ្លើងនៅប្រទេសជប៉ុនគឺ 駅スタンプ (Eki Sutanpu) មានតាំងពីឆ្នាំ ១៩៣០ មកម្ល៉េះ។ នៅតាមស្ថានីយ៍នីមួយៗមានត្រាដោយឡែកទុកសម្រាប់អ្នកដែលចូលចិត្តបោះត្រាក្នុងសៀវភៅកំណត់ហេតុផ្ទាល់ខ្លួន។ នេះជាលើកដំបូងក្នុងរយៈពេល ១៧ ឆ្នាំក្រុមហ៊ុនផ្លូវដែកខាងកើតជប៉ុនសម្រេចធ្វើការរចនាត្រាទាំង ៧៨ ត្រាឡើងវិញតាមខ្សែរថភ្លើងចំនួន ១១ ខ្សែនៅទីក្រុងតូក្យូ។ នេះប្រាកដជាព័ត៌មានដែលគួរអោយចាប់អារម្មណ៍សម្រាប់អ្នកចូលចិត្តត្រា។
ការរចនាត្រាថ្មីរួមមានអក្សរ Kanji តំណាងអោយឈ្មោះស្ថានីយ៍រថភ្លើងនីមួយៗ។ តួអក្សរ Kanji ប្រើសម្រាប់ពណ៌នាអំពីលក្ខណៈពិសេសនៃស្ថានីយ៍។ ឧទាហរណ៍ស្ថានីយ៍តូក្យូប្រើតួអក្សរ 東 (ខាងកើត) មើលទៅដូចជារថភ្លើងកំពុងធ្វើដំណើរចូលស្ថានីយ៍។
ស្ថានីយ៍នី Nippori ល្បីព្រោះតែមានឆ្មាអនាថាដោយប្រើតួអក្សរ 暮 (ផ្នូរ) ហើយការរចនានេះក៏មានភាពស្និតស្នាលជាមួយជនបរទេសរួមទាំងឈ្មោះជាភាសាអង់គ្លេសនៃស្ថានីយ៍រថភ្លើង។
តោះយើងនឹងក្រឡេកមើលការរចនាថ្មីមួយចំនួនទៀត។ តើការរចនាត្រាថ្មីនៅស្ថានីយ៍នីមួយៗមានភាពលេខធ្លោអ្វីខ្លះ។
បន្ទាប់ពីអានព័ត៌មាននេះតើអ្នកមានចំណាប់អារម្មណ៍ចង់ធ្វើដំណើរដើម្បីបោះត្រាដែរទេ?
Sacchan