ម៉ាសតំឡើងអំពូលភ្លើង LED មាននៅលើគេហទំព័ររៃអង្គាសប្រាក់របស់ជប៉ុន

មិនដូចជាផលិតផលមុននោះទេម៉ូឌែលម៉ាសត្រូវបានយកមករៃអង្គាសប្រាក់នៅប្រទេសជប៉ុនមានទាំងអំពូលភ្លើង LED ផង។

រូបភាព https://japantoday.com/

ប្រជាជនជប៉ុនមានទម្លាប់ពាក់ម៉ាសតាំងពីយូរមកហើយដើម្បីការពារជំងឺផ្តាសាយទូទៅឬលម្អងបង្កអាឡែរហ្សី។ ប៉ុន្តែ​បន្ទាប់​ពីជំងឺ​កូវីដ-១៩ រីករាលដាលផលិតផលម៉ាសកាន់តែមានសារៈសំខាន់។

បច្ចុប្បន្ននេះប្រទេសជប៉ុនទទួលបានការផ្គត់ផ្គង់ម៉ាសជាច្រើនពីបណ្តាប្រទេសនានាជុំវិញពិភពលោក។

រូបភាព https://japantoday.com/

ទោះជាយ៉ាងណាប្រហែលមកពីការរចនាម៉ាសដដែលគ្មានអ្វីប្លែកធ្វើអោយមនុស្សជាច្រើនធុញទ្រាន់។ ដូច្នេះក្រុមហ៊ុន​ផ្តួចផ្តើមគំនិតផលិតម៉ាសបន្ថែមអំពូលភ្លើង LED ដែលមាន ៧ ពណ៌ខុសៗគ្នាជួយបំភ្លឺនៅពេលយប់។

រូបភាព https://japantoday.com/

ម៉ូឌែលម៉ាសនេះមានឈ្មោះថា Lightup! Mask ផលិតដោយក្រុមហ៊ុន Global-DC ។ កាលពីប៉ុន្មានថ្ងៃមុនផលិតផលនេះត្រូវបាន​យក​មករៃអង្គាសប្រាក់មុនពេលដាក់លក់លើទីផ្សារ។ ម៉ូឌែលម៉ាសទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះគ្រាន់តែចុចប៊ូតុងម៉ាសនឹងមានពន្លឺតាមពណ៌ដែលអ្នកប្រើជ្រើសរើស។

រូបភាព https://www.makuake.com/

រូបភាព https://www.makuake.com/

អ្នកពាក់ម៉ាសអាចធ្វើការផ្លាស់ប្តូរពណ៌តាមដែលខ្លួនចូលចិត្ត ហើយក៏ព្រោះតែប្រើអំពូល LED ដូច្នេះម៉ាស Lightup ចាំចាច់ត្រូវសាកថ្មតាមរន្ធ USB  ថ្មប្រើបានរយៈពេល ៣ ម៉ោងពេញ។

រូបភាព https://www.makuake.com/

ទោះយ៉ាងណាមានមតិមួយចំនួននិយាយថាម៉ាសភ្លឺប្រើបង្កការចាប់អារម្មណ៍ពេក ប៉ុន្តែពេលបិទភ្លើងវាដូចជាម៉ាសធម្មតាទូទៅផ្សេងទៀត ដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភឡើយ។

រូបភាព https://www.makuake.com/

ម្យ៉ាងវិញទៀតវាក៏មានគុណវិបត្តិព្រោះតែការតំឡើងអំពូល LED តូចៗរាប់រយដូច្នេះការសម្អាតក៏ពិបាកដែរ លើសពីនេះងាយនឹងមានក្លិន។ ដូច្នេះអ្នកពាក់ត្រូវប្រើស្រទាប់តម្រងបន្ថែមពេលប្រើ។ ក្រុមហ៊ុនផលិតនឹងផ្តល់ជូនស្រទាប់តម្រងដើម្បីកុំអោយម៉ាសកខ្វក់ ដូច្នេះអ្នកត្រូវប្តូរស្រទាប់តម្រងថ្មី។

រូបភាព https://www.makuake.com/

ម៉ាសប្រដបដោយមុខងារថ្មីនេះទាក់ទាញមនុស្សជាច្រើនអោយចូលរួមការរៃអង្គាសប្រាក់សហគមន៍ និងទទួលបាន​ការសរសើរ​យ៉ាងច្រើន។

“ពិតជាគួរអោយចង់បានណាស់”

“ពិភពលោកកំពុងតែងងឹតដោយសារជំងឺកូវីដ-១៩ ពិតជាអស្ចារ្យណាស់ពេលគេរកឃើញផលិតផលដែលអាចបញ្ចេញ​ពន្លឺបាន” 

“សុំទោសប៉ុន្តែតើអាចបន្ថែមមុខងារធ្វើអោយត្រជាក់បានទេ?”

“នេះជាម៉ាសសាកសមពេលចូលរួមការគុំតន្រ្តី” 

ម៉ាស Lightup! Mask ប្រហែលមិនមែនជាផលិតផលសាកសមសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែវាប្រហែលជាមានតម្លៃក្នុង​រដូវ​ជំងឺកូវីដ-១៩ កំពុងរាតត្បាត។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: