សម្រស់ថ្មីនៃរដ្ឋធានីក្យូតូបុរាណទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា
ក្រៅពីទីក្រុងតូក្យូខ្ញុំប្រាកដថាភ្ញៀវទេសចរណ៍ជាច្រើនចង់ទៅទស្សនារដ្ឋធានីក្យូតូ។ ក្យូតូជាកន្លែងដែលថែរក្សាសម្រស់វប្បធម៌ដ៏ពិសេសរបស់ប្រទេសជប៉ុនរួមមានប្រាសាទបុរាណ វិហារព្រះពុទ្ធសាសនា ទេសភាពរដ្ឋធានីបុរាណ និងរដូវកាលធម្មជាតិទាំង ៤ រដូវ។
រូបភាព https://news.yahoo.co.jp/articles/af23660954daeed2b230e6018754b2f19e58ff01
នៅតាមផ្លូវអ្នកអាចមើលឃើញទិដ្ឋភាពនារី Maiko ដង្ហែរក្បួន។
រូបភាព https://blog.goo.ne.jp/spt54xe9/e/ca42c2f4304318658827ec342b7cd1b6
ទេសភាពបង្ហាញពីពេលវេលាកាលពី ១០០ ឆ្នាំមុននៅទីនេះគេហៅថា Uzumasa Eimura នៅក្យូតូ។
រូបភាព https://www.toei-eigamura.com
ទីកន្លែងមួយចំនួនគេប្រើសម្រាប់ថតខ្សែភាពយន្តប្រវត្តិសាស្ត្រ។ ជាការពិតណាស់បរិយាកាសនៅរដ្ឋធានីក្យូតូមើលទៅហាក់ដូចជាបុរាណ ប៉ុន្តែមិនមែនមានន័យថាក្យូតូតែងតែបុរាណនោះទេ។ ភូមិ Uzumasa Eimura នឹងផ្តល់នូវអារម្មណ៍ថ្មីទាំងស្រុង ប្រធានបទក្នុងភូមិនិយាយអំពី Evangelion ។
រូបភាព https://www.toei-eigamura.com
ប្រសិនបើអ្នកជា Otaku ឬស្រលាញ់ចូលលចិត្ត Anime អ្នកប្រហែលជាធ្លាប់ឮអំពី Evangelion ។ ខ្សែភាពយន្តគំនូរជីវចលថតនៅភូមិ Uzumasa Eimura ។ គេរំពឹងថានេះនឹងជាការរួមបញ្ចូលតែមួយរវាងអតីតកាល និងអនាគត រវាងប្រពៃណី និងសម័យទំនើបដែលនឹងដាក់បង្ហាញនៅខែតុលាឆ្នាំ ២០២០ ។
គំនិតផ្តួចផ្តើមនៅទីកន្លែងនេះ “ឆ្ពោះទៅរក Eva ការពារក្យូតូ” ។ អ្នកអង្គុយបញ្ជា Eva នឹងស្លៀកសម្លៀកបំពាក់របស់ Maiko (ព្រោះនេះជាលក្ខណៈពិសេសនៅក្យូតូ) ។ អ្នកក៏អាចសាកល្បងស្លៀកសម្លៀកបំពាក់ប្រពៃណីផងដែរ។
រូបភាព https://www.mdn.co.jp/di/newstopics/73746/
នៅខាងក្នុងមានម៉ាសុីន Evangelion ដែលមានទំហំប្រហែល ១៥ ម៉ែត្រពីក្រោយខ្នងឡើងដល់ក្បាល។
ក្រៅពីនេះនៅមានកាដូជាច្រើនកំពុងរង់ចាំអ្នក អំណោយជាវត្ថុអនុស្សាវរីយ៍ដែលមានរូបតួអង្គ Anime ស្លៀកសម្លៀកបំពាក់ប្រពៃណី។
នេះជាការខឹតខែប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរណ៍មកកាន់រដ្ឋធានីក្យូតូ។ តើអ្នកចង់ទៅទស្សនាក្យូតូក្រោមសម្រស់ទេសភាពថ្មីទេ?
តំណភ្ជាប់បន្ថែម៖ https://www.toei-eigamura.com/eva/
Kengo Abe