Kyoko ‘s cooking : ធ្វើខ្ទឹមជ្រក់ Shima Rakkyo
**島らっきょう(Shima Rakkyou) ជាបន្លែពិសេសតែមួយគត់នៅ Okinawa ។ ដំបូងមើលទៅស្រដៀងដើមខ្ទឹមរួមមានស្លឹកខ្ទឹមពណ៌បៃតង និងមើមខ្ទឹមស។ ប្រជាជនជប៉ុននិយមចូលចិត្តខ្ទឹមជ្រក់ដែលគេហៅថា 島らっきょう塩漬け(Shima Rakkyou Shiozuke) ។
ដំបូងអ្នកត្រូវលាងសម្អាត និងយកស្លឹកមិនល្អចេញ។
បែងចែក Shimarakkyou ចេញជាពីរផ្នែកស្លឹក និងមើមខ្ទឹមរួចដាក់អោយស្ងួតទឹក។
ដាក់មើមខ្ទឹមចូលទៅក្នុងថង់ zip ជាមួយអំបិល ៣% ហើយដាក់ក្នុងទូរទឹកកក។
ប្រសិនបើអ្នករៀបចំខ្ទឹមជ្រក់តាំងពីថ្ងៃរហូតដល់ល្ងាចអ្នកអាចភ្លក់រសជាតិរបស់ Okinawa ។ រោយត្រីសរសៃពីលើបន្តិចជាការស្រេច។
ស្លឹកខ្ទឹមដែលនៅសល់ខ្ញុំយកទៅឆាជាមួយសាច់ជ្រូកចៀនខ្ញីរសជាតិពិតជាឆ្ងាញ់ណាស់។ ខ្ទឹមមានក្លិនឈួលដូច្នេះត្រូវដាក់ក្នុងប្រអប់មានគំរបរួចដាក់ក្នុងទូទឹកកកក។
ក្រៅពីនេះ Shima Rakkyo អាចចម្អិនតាមបែប Tempura ឆាជាមួយការ៉ុត សាច់ និងតៅហ៊ូចៀនគ្រាន់តែស្តាប់ក៏ចង់ញ៉ាំភ្លាម។
ប្រវត្តិរូបបងស្រី Kyoko ៖
ម្ចាស់ភោជនីយដ្ឋាន Shunsai Mamaya 「旬菜ままや」
Kyoko Nakao (អាយុ ៥១ ឆ្នាំ)
នៅលើ Instagram Shunsai Mamaya @mamaya476 យើងកំពុងផ្សព្វផ្សាយបន្លែរបស់កសិករក្នុងតំបន់ដោយចម្អិនម្ហូបសាមញ្ញប្រើបន្លែតាមរដូវ។ ព្រោះតែខ្ញុំចាប់អារម្មណ៍ និងមានចំណូលចិត្តក្នុងការចម្អិនម្ហូប ខ្ញុំព្យាយាមចម្អិនបន្លែអស់រយៈពេល ៨ ឆ្នាំកន្លងមកសម្រាប់ចំណូលចិត្តរបស់ខ្លួន។ ប្រសិនបើខ្ញុំធ្វើដំណើរទៅផ្សារ ខ្ញុំនឹងទិញគ្រឿងផ្សំឬទៅញ៉ាំនៅហាងស្រាដើម្បីភ្លក់ម្ហូបឆ្ងាញ់ហើយសួរម្ចាស់ហាងរបៀបចម្អិន។ បន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនឆ្នាំនៅគ្រឹះស្ថានបោះពុម្ពផ្សាយ ឥឡូវនេះខ្ញុំកំពុងរៀបចំបើកភោជនីយដ្ឋានតូចមួយនៅឆ្នាំក្រោយ។
អាជីពអ្នកបោះពុម្ពផ្សាយ
- ទទួលបន្ទុកព័ត៌មាន សិល្បៈ ធ្វើម្ហូប រាជវង្ស និង Series Ningen ប្រចាំសប្តាហ៍មានចំណងជើងថា “女性自身” (Josei jishin) ។
- ជោគជ័យក្នុងគម្រោង Home Baker នៃទស្សនាវដ្តីព័ត៌មានជីវិត “Mart” ។
- ទស្សនាវដ្តីម៉ូដផ្តោតទោលើអាយុ ៤០ ឆ្នាំសម្រាប់ទស្សនាវដ្តី “STORY” ។
- ទស្សនាវដ្តីសម្ផស្ស “美ST” សម្រាប់អាយុវ័យ ៤០ ឆ្នាំ។
អំពី “Shunsai Mamaya”
* ភោជនីយដ្ឋានជប៉ុនមានទម្រង់អាជីវកម្មច្រើនប្រភេទ។ ប៉ុន្តែ “居酒屋 – Izakaya” និង “小料理屋 – Koryouriya” ស្ថិតក្នុងតំបន់ថ្នាក់ទីមួយមិនត្រូវទទួលស្គាល់ដោយច្បាប់បង្ការ និងពន្លត់អគ្គីភ័យទេ ដូច្នេះភោជនីយដ្ឋានមានបំណងផ្លាស់ប្តូរទៅជា “食堂 – Shokudo” ។
ភោជនីយដ្ឋានគ្រោងនឹងបើកនៅនិទាឃរដូវឆ្នាំ ២០២១ នៅផ្ទះតូចមួយក្នុងតំបន់នៅ Suginami ទីក្រុងតូក្យូ។ យើងធ្វើម្ហូបតាមរដូវតដោយប្រើបន្លែ Suginami ក្នុងស្រុក និងគ្រឿងផ្សំល្អទិញពេលធ្វើដំណើរ។ ឈ្មោះហាងជាការគោរពចំពោះភោជនីយដ្ឋាន “Mamaya” ” ដែលអ្នកនិពន្ធ Kuniko Mukai កំពុងប្រត្តិការនៅ Akasaka ជាមួយបងស្រីរបស់គាត់ឈ្មោះ Kazuko ។
Kyoko Nakao