ទស្សនាវីដេអូបង្ហាញពីទិដ្ឋភាពប្រទេសជប៉ុនក្នុងឆ្នាំ ១៩១៣
ក្នុងឆ្នាំ ១៩១៣ នៅពេលនោះខ្ញុំមិនទាន់កើតទេ សូម្បីតែជីដូនរបស់ខ្ញុំក៏មិនទាន់កើតដែរ។ យ៉ាងណាមិញ នៅសម័យនោះទីក្រុងតូក្យូកំពុងតែធ្វើនគរូបនីយកម្មយោងទៅតាមអ្វីដែលខ្ញុំបានរៀន។
នោះជាពេលដែលប្រជាជនជប៉ុនបង្ហាញពីមហិច្ឆិតាទៅលើជនជាតិរុស្ស៊ីដែលខ្លាំងពូកែក្នុងឆ្នាំ ១៩០៥ ហើយនៅក្នុងដំណើរអភិវឌ្ឍដើម្បីប្រកួតប្រជែងជាមួយប្រទេសមហាអំណាចលោកខាងលិច។ ក្នុងពេលជាមួយគ្នានេះដែរបណ្តាប្រទេសលោកខាងលិចមើលឃើញពីការខឹតខំប្រឹងប្រែងឥតឈប់ឈររបស់ជប៉ុន ទើបបង្កើតយុទ្ធសាស្ត្រឡោមព័ទ្ធប្រទេសជប៉ុន។
នេះជារូបភាពទីក្រុងតូក្យូប្រទេសជប៉ុនក្នុងឆ្នាំ ១៩១៣ ។
មើលទៅដូចជាគ្មានអ្វីទំនើបទេ តើនេះជាប្រទេសដែលបានយកឈ្នះប្រទេសរុស្ស៊ីដែរឬទេ?
នេះជាវីដេអូសខ្មៅសដែលត្រូវបានផលិតឡើងវិញដោយបច្ចេកវិទ្យាទំនើបជាមួយនឹងការបន្ថែមពណ៌ និងគុណភាព។
សូមស្វាគមន៍អ្នកមកកាន់ទីក្រុងតូក្យូកាលពី ១០០ ឆ្នាំមុន។
នៅតាមដងផ្លូវមានតែអ្នកថ្មើរជើង គ្មានឡាន និងម៉ូតូទេ។ ជួនកាលមានកង់ប៉ុន្មានគ្រឿង មានរទះ ចំណែកផ្លូវហាក់ដូចជាត្រូវបានក្រាលកៅស៊ូ។
ប្រជាជនស្លៀកសម្លៀកបំពាក់ Kimono បែបប្រពៃណីគ្មានអ្វីទំនើបនោះទេ។
ខ្ញុំជឿថាបណ្តាប្រទេសលោកខាងលិចដែលឃើញទិដ្ឋភាពប្រទេសជប៉ុនបែបនេះប្រាកដជាមិននឹកស្មានថា ប្រទេសជប៉ុនអាចយកឈ្នះប្រទេសរុស្ស៊ីបានឡើយ។ ប្រហែលជាប្រទេសជប៉ុននៅពេលនោះមានអំណាចដ៏អាថ៌កំបាំងណាមួយ។
Kengo Abe