បញ្ហាជិះកង់គ្មានការប្រយ័ត្នប្រយែងនៅប្រទេសជប៉ុន និងការដាក់ទណ្ឌកម្មយ៉ាងតឹងរឹងចំពោះអ្នកដែលបំពានច្បាប់
អ្នកបើកបររថយន្ត ៩៩% និយាយថាពួកគេមានអារម្មណ៍មិនល្អចំពោះអ្នកដែលជិះកង់។ ខ្ញុំទទួលស្គាល់ថាជិះកង់ពិតជាមានភាពងាយស្រួល អារម្មណ៍ជិះកង់ក្រោមអាកាសធាតុត្រជាក់កាន់តែរីករាយ ម្យ៉ាងវិញទៀតជិះកង់មិនចាំបាច់ត្រូវមានប័ណ្ណបើកបរ។ ប៉ុន្តែសូមមេត្តាកុំមើលស្រាលសុវត្ថិភាពទោះបីជាអ្នកជិះកង់ក៏ដោយ។
រូបភាព https://autoc-one.jp/special/5004446/
ចាប់តាំងពីពេលជំងឺកូវីដ-១៩ រាតត្បាតចំនួនប្រជាជនប្រើកង់មានការកើនឡើងដើម្បីចៀសវាងការធ្វើដំណើរតាមរថភ្លើង។ ការធ្វើដំណើរដោយប្រើកង់ពិបាកក្នុងរដូវរងាតែប៉ុណ្ណោះ ចំណែកក្នុងរដូវនេះហាក់ដូចជាគ្មានអ្វីពិបាកឡើយ។ ប៉ុន្តែបញ្ហាបែរជាកើតឡើងចំពោះមនុស្សមួយចំនួនដែលជិះកង់។
សូមមើលវីដេអូខាងក្រោមនេះ។
យោងទៅតាមច្បាប់របស់ជប៉ុនប្រសិនបើអ្នកជិះកង់ដោយធ្វេសប្រហែសហើយបុកឡានអ្នកនឹងត្រូវទទួលខុសត្រូវចំពោះកំហុសឆ្គង។
បច្ចុប្បន្ននៅប្រទេសជប៉ុនអ្នកជិះកង់ដែលគ្មានការប្រុងប្រយ័ត្នជាច្រើនមិនគោរពភ្លើងចរាចរណ៍ មិនខ្វល់ពីផ្លូវប្រសព្វនឹងផ្លូវដែក ស្លាកសញ្ញាប្រាប់អោយឈប់ ប្រើប្រាស់កង់ដែលគ្មានហ្វ្រាំង ស្រវឹងពេលបើកបរ បុកអ្នកថ្មើរជើង និងរារាំងអ្នកថ្មើរជើង -ល- ។
ប្រសិនបើអ្នកប្រព្រឹត្តខុសម្តងទៀតហើយអាកប្បកិរិយាបើកបររបស់អ្នកត្រូវគេវាយតម្លៃថាមានចេតនាអ្នកអាចនឹងត្រូវជាប់ពន្ធនាគារមិនលើសពី ៣ ឆ្នាំឬពិន័យជាប្រាក់មិនលើសពី ៥០ ម៉ឺនយ៉េន។
លើសពីនេះតាមផ្លូវហាយវេអាចនឹងប្រទះឃើញទិដ្ឋភាពនេះ។
បុរសម្នាក់នេះជា Uber ដឹកជញ្ជូនម្ហូបកំពុងធ្វើដំណើរតាមផ្លូវហាយវេ Shuto ជាកន្លែងដែលមានយានយន្តធ្វើដំណើរជាច្រើន។ បន្ទាប់មកបុរសម្នាក់ដែលត្រូវចាប់ខ្លួនគាត់និយាយថាជិះបែបនេះកាត់បន្ថយពេលវេលា។
ខ្ញុំធ្លាប់ប្រកួតជិះកង់កាលពី ២០ ឆ្នាំមុន ប្រសិនបើប្រើអស់កម្លាំងដើម្បីជិះកង់ល្បឿនប្រហាក់ប្រហែលរថយន្តងាយនឹងបត់តាមផ្លូវបំបែក ប៉ុន្តែសូមកុំធ្វើដំណើរបែបនេះព្រោះប្រសិនបើបុកនឹងរថយន្តអ្នកប្រាកដជាស្លាប់។
កុំបណ្តោយអោយល្បឿនបញ្ចប់ជីវិតរបស់អ្នកសូមគោរពតាមច្បាប់ចរាចរណ៍។