បាយស៊ុតឆៅដែលជនជាតិជប៉ុនចូលចិត្តទទួលទានមានរូបឆ្មាដ៏គួរអោយស្រលាញ់

តើអ្នកធ្លាប់ក្រឡេកមើលមុខម្ហូបដែលមើលទៅឆ្ងាញ់តែមិនដាច់ចិត្តបរិភោគទេ? ដូចជាបាយ និងស៊ុតឆៅខាងក្រោម​នេះ។

រូបភាព https://fundo.jp/319505

ពាក្យ Tamagokake gohan ប្រែថា “បាយស៊ុតឆៅ” ជាម្ហូបជប៉ុនតាំងពីសម័យបុរាណ ហើយក៏ជាម្ហូបដែលជនជាតិជប៉ុន​ចូល​ចិត្ត​ញ៉ាំរាល់ថ្ងៃផងដែរ។ 

ចំពោះមុខម្ហូប Tamagokake gohan ដែលធ្វើឡើងដោយអ្នកប្រើ Twitter Arisa (@ Ar15A3bunbun) តើអ្នកដាច់ចិត្តញ៉ាំអត់? ពាក្យ​ថា “Tama” នៅពីលើស៊ុតជាសារ៉ាយសមុទ្រអត្តន័យដូចជាគុជខ្យងដែលជាឈ្មោះទូទៅគេដាក់អោយ​ឆ្មា។

ប្រហែលមកពីកូនឆ្មាមើលទៅគួរអោយស្រលាញ់ហើយមើលទៅបានជាមិនដាច់ចិត្តញ៉ាំបែបនេះ។

អ្នកប្រើ Twitter Arisa ក៏និយាយបន្ថែមថា “បាយស៊ុតឆៅ” ។ ដំបូងច្របាច់បាយរូបឆ្មាទុកប្រលោះកណ្តាលពោះបន្ទាប់មកដាក់ស៊ុតចូលទៅក្នុងនោះគ្មានអ្វីពិបាកទេ។ រសជាតិដូចជាបាយលាយស៊ុតឆៅទូទៅដែរ។

មានមតិយោបល់វាយតម្លៃវិជ្ជមានជាច្រើនអំពីម្ហូបនេះដូចជា៖

“ខ្ញុំចង់ធ្វើត្រាប់តាមម្ហូបនេះតែអារម្មណ៍ដូចជាមិនអាចទេ” ។

“ពិតជាគួរអោយស្រលាញ់តែបើកូរស៊ុតប្រហែលជាលែងស្អាតហើយ”

“ខ្ញុំមិនធ្លាប់ញ៉ាំម្ហូបបែបនេះទេដូច្នេះខ្ញុំគិតថាបើញ៉ាំដូចជាខ្ជះខ្ជាយពេក”

“ម្ហូបប្រាកដជាលែងស្អាតបើអ្នកធ្វើអោយបែកស៊ុតឆៅ ខ្ញុំគិតថាប្រសិនបើអ្នកចៀនវានឹងក្លាយទៅជាឆ្មាលឿង” ។

ពេលចាក់ទឹកស៊ីអុីវពីលើវានឹងក្លាយទៅជាបែបនេះ។

មុខប្រលាក់អស់ហើយ!

ចំពោះអ្នកដែលស្រឡាញ់ឆ្មាម្ហូបបាយស៊ុតឆៅអ្នកប្រហែលជាចង់ធ្វើតែមិនដាច់ចិត្តទទួលទានទេ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: