បុរសជនជាតិជប៉ុនម្នាក់បំបែកឯតទគ្គកម្មហ្គីនណេសដោយសមត្ថភាពពិសេសស្រូបកំប៉ុងលើស្បែកមុខ

នៅពេលអ្នកអោយនរណាម្នាក់ភេសជ្ជៈពួកគេច្រើនតែចាក់ភេសជ្ជៈនោះចូលក្នុងកែវឬផឹកដោយផ្ទាល់ពីកំប៉ុង។ ប៉ុន្តែតើអ្នកធ្លាប់ឃើញនរណាម្នាក់ចាក់ទឹកដោយប្រើស្បែកដែរទេ?

បុរសម្នាក់ឈ្មោះ Shunichi Kanno នឹងធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពពិសេសនេះ។

រូបភាព https://www.guinnessworldrecords.com/

បងប្រុស Shunichi Kanno ជាអ្នកបង្កើតកំណត់ត្រាថ្មីស្របយកកំប៉ុងលើស្បែករបស់ខ្លួន។ គាត់ដាក់កំប៉ុង​ភេសជ្ជៈ​លើ​មុខ​ដោយប្រើកម្លាំងខ្សល់បឺត បន្ទាប់មកចាក់ភេសជ្ជៈចូលទៅក្នុងកែវដោយមិនប្រើដៃ។ គាត់ដឹង​អំពី​សមត្ថភាព​​របស់​ខ្លួនតាំងពីនៅរៀនវិទ្យាល័យ។

“មនុស្សជាច្រើននិយាយថាខ្ញុំមានថ្ងាសធំទូលាយខុសពីធម្មតាដូច្នេះខ្ញុំប្តេជ្ញាថានឹងធ្វើអ្វីប្លែកជាមួយអំណោយទាននេះ”។

ចាប់តាំងពីពេលនោះបងប្រុស Shunichi អាចបឺតកំប៉ុងចំនួន ២ លើថ្ងាស ក្រោយរយៈពេលហ្វឹកហាត់ចំនួនកាន់​តែ​កើន​ឡើង​ជា​លំ​ដាប់។ ទោះបីជាគាត់អាចបង្កើនសមត្ថភាពរបស់ខ្លួនក៏គាត់មិនដែលគិតថាគាត់អាចបំបែកកំណត់​ត្រា​ហ្គីន​ណេស​ជាមួយនឹងសមត្ថភាពនេះទេ។

រូបភាព https://www.guinnessworldrecords.com/news/2020/4/

រហូតដល់បងប្រុស Shunichi Kanno រកឃើញវីដេអូរបស់ Jamie Keeton អ្នកកាន់កំណត់ត្រាហ្គីនណេសក្នុងនាម “បុរស​ដែលអាចស្រូបកំប៉ុងទឹកច្រើនបំផុតលើមុខរបស់ខ្លួន” ។

បងប្រុស Shunichi និយាយថា “ខ្ញុំស្រាវជ្រាវលើអុីនធឺណេតដើម្បីដឹងថាតើមាននរណាម្នាក់ធ្វើបែបនេះទេ។ ហើយខ្ញុំបាន​រកឃើញបុរសម្នាក់អាចស្រូបភេសជ្ជៈលើមុខចំនួន ៨ កំប៉ុង” ។

ទោះជាយ៉ាងណាសមត្ថភាពរបស់បងប្រុស Shunichi ខុសពីបុរសជនជាតិអាមេរិក Jamie Keeton ពីមុន។ ចំពោះ Jamie Keeton ដឹងថាខ្លួនមានជំងឺចម្លែកដែលបណ្តាលអោយស្បែកអាចស្រូបកំប៉ុងភេសជ្ជៈ។

រូបភាព https://www.guinnessworldrecords.com/news/2020/4/

មូលហេតុដែល Jamie Keeton អាចស្រូបយកវត្ថុជាច្រើនព្រោះរាងកាយរបស់គាត់មានសីតុណ្ហភាពខ្ពស់ជាងមនុស្សធម្មតា​ដូច្នេះ​រន្ធញើសលើស្បែកដំណើរការដូចប្រលោះបឺត។

រូបភាព https://www.guinnessworldrecords.com/news/2020/4/

ដើម្បីបំបែកកំណត់ត្រាពិភពលោកបងប្រុស Shunichi ត្រូវខឹតខំប្រឹងប្រែងបង្កើនសមត្ថភាពរបស់ខ្លួនព្រោះបើខុសតែមួយមីលីម៉ែត្រក៏នឹងប៉ះពាល់ដល់លទ្ធផលដែរ។ បងប្រុស Shunichi បានចំណាយពេលប្រហែលកន្លះឆ្នាំដើម្បីហ្វឹកហាត់មុនពេលចុះឈ្មោះបំបែកកំណត់ត្រាពិភពលោកហ្គីនណេស។

ឥឡូវនេះបងប្រុស Shunichi ទទួលបានឯតទគ្គកម្មពិភពលោក ហើយគាត់តែងតែសម្តែងក្នុងសង្កាត់ Golden Gai ដែលខ្លួនចូលចិត្ត។ លើសពីនេះបងប្រុស Shunichi សង្ឃឹមថានឹងសម្រេចគោលដៅថ្មីដោយចង់ស្រូបយកកំប៉ុង​ភេសជ្ជៈ​ច្រើន​បំផុតតាមដែលអាចធ្វើទៅបានដោយប្រើរាងកាយទាំងមូលរបស់ខ្លួន។

សូមជូនពរអោយបងប្រុសមានសំណាងអាចសម្រេចគោលដៅថ្មីរបស់ខ្លួន។ 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: