ជប៉ុនបង្កើតក្រុមមនុស្សយន្តគាំទ្រកីឡាករបេស្បលកំឡុងពេលមេរោគកូវីដ-១៩ រាតត្បាត

នៅប្រទេសជប៉ុនកីឡាបេស្បលជាកីឡាដែលមានប្រជាប្រិយភាពជាងកីឡាបាល់ទាត់។ តាមព័ត៌មានបានអោយដឹង​ថា​ក្រុម​កី​ឡា​បេស្បល​អាជីពរបស់ជប៉ុននៅតែបន្តហ្វឹកហាត់ទោះជាមេរោគកូវីដ-១៩ រីករាលដាល។

រូបភាព https://mainichi.jp/articles/20200612/k00/00m/050/002000c

ចំពោះកីឡាបេស្បលកាលពីមុន (មុនជំងឺរាតត្បាតកើតឡើង) ចំនួនអ្នកចូលរួមអាស្រ័យទំហំរបស់ពហុកីឡាដ្ឋានអាចផ្ទុកមនុស្សពី ៤ ម៉ឺនទៅ ៦ ម៉ឺននាក់។

រូបភាព https://ouchiyama.exblog.jp/10398137/

ជាការពិតបើការប្រកួតគ្មានទស្សនិកជនកីឡាករប្រាកដជាគ្មានអារម្មណ៍ ប៉ុន្តែក្នុងកំឡុងពេលជំងឺ​រាល​ដាល​ការ​ជួប​ជុំ​សាធារណៈ​មិនគួរទេ។  ដូច្នេះប្រទេសជប៉ុនដូចជាតៃវ៉ាន់ និងកូរ៉េប្រើក្តាររូបមនុស្សដើម្បីលើកទឹកចិត្ត​ដល់​កី​ឡាករ។

រូបភាព https://twitter.com/hmikitani/status/1248736452084518912?lang=es

ទោះជាយ៉ាងណាម្តងនេះជប៉ុនសម្រេចចិត្តធ្វើការផ្លាស់ប្តូរជំនួសដោយក្តាររូបមនុស្សគាំទ្រ ជប៉ុនបង្កើតក្រុមមនុស្សយន្ត​សម្រាប់​គាំ​ទ្រកីឡាករ។

រូបភាព 
https://news.livedoor.com/article/detail/18542335/

ក្រុមមនុស្សយន្តគាំទ្រមកពី Softbank រួមទាំង ROBOT ដែលស្ថិតក្រោមការរក្សាសិទ្ធិរបស់ក្រុមហ៊ុនក្នុងចំណោមនោះមានមនុស្សយន្តល្បីឈ្មោះ Robot Pepper និង Robot Spot ។

តើ​នេះ​ជា​អ្វី? ខ្ញុំមិនដឹងថាគួរអោយស្រលាញ់ឬគួរឱ្យខ្លាចនោះទេ។ បទចំរៀងដែលមនុស្សយន្តទាំងនេះកំពុងច្រៀងជា​ចម្រៀង​ដែល​អ្នក​គាំទ្រនិយមច្រៀង។

តើកីឡាករដែលទស្សនាមានអារម្មណ៍យ៉ាងណា?

ឥឡូវតោះមកមើលវីដេអូដើម។

ប្រាកដណាស់រ៉ូបូតច្រៀងពិរោះប៉ុន្តែនៅតែមានអ្វីមួយប្លែកខុសធម្មតា។

ទន្ទឹមនឹងនេះក្រុមមនុស្សយន្តគាំទ្រមានតម្លៃសរុបខ្ពស់ខ្លាំងណាស់។ ជាពិសេសមនុស្សយន្តដែលមានរាងដូចឆ្កែ​ពណ៌​លឿង។ មនុស្ស​យន្ត​នេះ​គេហៅថាមនុស្សយន្តមិនដែលចាញ់របស់ Boston Dynamics មនុស្សយន្តនីមួយៗមានតម្លៃ ៨ លានយ៉េន ហើយនៅក្នុងឃ្លីបអ្នកមើលឃើញមានចំនួនសរុប ២០ គ្រឿង។

តើនឹងមានអ្វីកើតឡើងចំពោះកីឡាបេស្បលបន្ទាប់ពីជំងឺរាតត្បាត? ព័ត៌មានថ្មីៗនេះបង្ហាញថារោគរាតត្បាតនឹងផ្លាស់​ប្តូរ​របៀប​ទស្សនា​កីឡា​បេស្បលក៏ដូចជាផ្លាស់ប្តូរទម្លាប់មើលរោងកុនទៅជាខ្សែភាពយន្តតាមអនឡាញ។

នេះជាវីដេអូបរិយាកាសនៅឯទីលានកីឡាបេស្បលមុនពេលមានជំងឺរីករាលដាល។

តើបរិយាកាសនេះអាចនឹងត្រលប់មកវិញទេ? ទោះបីមនុស្សយន្តមើលទៅគួរអោយស្រលាញ់ ប៉ុន្តែខ្ញុំនៅតែសង្ឃឹម​ថា​អ្វីៗ​គ្រប់​យ៉ាង​អាច​វិល​ត្រឡប់​ទៅសភាពដើមវិញ។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: