ដំណើរទស្សនាប្រាសាទទីសក្ការៈបូជា Shinto ទាំង ៣ នៅ Ibaraki

នៅក្នុងខេត្ត Ibaraki មានទេសភាពទាក់ទាញដែលមិនអាចលាយឡំជាមួយតំបន់ដទៃទៀត។ ទេសភាពធម្មជាតិ និងការ​គោរព​ទៅ​ដល់​សាសនា។ មកដល់ខេត្ត Ibaraki ក៏ជាដំណើរស្វែងរកប្រភពកំណើតនៃទេវកថាផងដែរ។

Kashima Jingu – កន្លែងបរិសុទ្ធនៅឆ្នេរខាងកើត

ប្រភព thegate

យោងតាមឯកសារបុរាណ Kashima Jingu ជាប្រាសាទមានប្រវត្តិសាស្ត្រយូរមកហើយដែលត្រូវបានកសាងឡើងនៅ​ពេល​អធិរាជ​ដំបូងរបស់ Jimmu ឡើងគ្រងរាជ្យនៅឆ្នាំ ៦៦០ មុនគ.ស។ នេះជាប្រភពដើមនៃប្រាសាទចំនួន ៦០០ ប្រាសាទ​ដែល​មាន​ឈ្មោះ​ថា Kashima ស្ថិតនៅរាយប៉ាយទូទាំងប្រទេស។

សាលធំប្រាសាទ Kashima Jingu ជាកន្លែងសម្រាប់រក្សាព្រលឹងរបស់ទេវតាដែលតែងតែឈ្នះ Takemikazuchi ។ យោង​ទៅ​តាម​ដំណាល​រឿង​ព្រេងនិទានទេវតា Takemikazuchi និងទេវតា Futsunushi (ដែលគេគោរពបូជានៅប្រាសាទ Katori Jingu) គោរពតាមបញ្ជារបស់អាទិទេពព្រះអាទិត្យទៅដល់ពិភពលោក Izumo ចរចាជាមួយអ្នកគ្រប់គ្រង​ពិភព​លោក​គឺ Okuninushi ដើម្បីបង្កើត​ប្រទេស​ជប៉ុន។  តាំងពីបុរាណកាលមក Takemikazuchi ជាទេវតាក្បាច់​គុន​ដែលត្រូវបានវណ្ណៈអភិជន និងគ្រួសាររាជវង្សគោរពដូចជាលោកមេទ័ព Tokugawa Ieyasu នៃ Tokugawa Bakufu ស្តេច​ក្រាញ់ Tokugawa Mitsukuni នៃតំបន់ Mito -ល- ។

ខ្លោងទ្វារ Torii ដំបូងសាងសង់លើផ្ទៃទឹកជិតប្រាសាទត្រូវបានកត់ត្រាជាឯកសារតាំងពីសម័យ Heian ។ ច្រកទ្វារ​សាង​សង់​បញ្ចប់នៅឆ្នាំ ២០១៣ មានប្រវែងសរុប ១៨,៥ ម៉ែត្របណ្តោយ ២២,៥ ម៉ែត្រជាខ្លោងទ្វារធំបំផុតនៅប្រទេស​​ជប៉ុន។ នេះជាចំណុចចាប់ផ្តើមផ្សារភ្ជាប់ទីកន្លែងបរិសុទ្ធទៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសជប៉ុនដូច​ជា​​ប្រាសាទ Jingu ភ្នំហ្វូជី ប្រាសាទ Meiji Jingu ប្រាសាទ Takachiho -ល- ។ ដូច្នេះប្រាសាទ Kashima Jingu ក៏ត្រូវ​គេ​ប្រៀប​ប្រដូច “ដែន​ដីនៃប្រភពដើម” ។

តាមពិតប្រាសាទ Kashima Jingu ជាកន្លែងដែលភ្ញៀវទេសចរណ៍បរទេសចង់ទៅទស្សនាមុនគេបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន Narita ។ អ្នកដំណើរ (និងសិក្ខាកាមជាច្រើន) ក៏មកបន់ស្រន់សុំអោយការធ្វើដំណើររលូន។

ប្រភព pixpot

ប្រាសាទ Kashima Jingu មានវត្ថុមានតម្លៃជាច្រើនដូចជាខ្លោងទ្វារ Romon ក្រហមដែលត្រូវបានគេទទួលស្គាល់​ថា​ជា​​វប្បធម៌​ដ៏​សំខាន់របស់ប្រទេសជាតិ ដាវ Futsunomitama-no-tsurugi មានប្រវែងរហូតដល់ ៣ ម៉ែត្រ។ ទន្ទឹង​នឹង​នេះ​បរិវេណ​ប្រាសាទមានផ្ទៃក្រឡា ៧០០ ពាន់ម៉ែត្រក្រឡាដែលជាជម្រកនៃប្រភេទរុក្ខជាតិសំខាន់ៗជាច្រើន។ នៅទីនេះថែមទាំងមានកន្លែងទាក់ទាញគួរឱ្យចាប់អារម្មណ៍ដូចជាសួនសត្វក្តាន់ ត្រពាំងទឹកថ្លាដើម្បីរៀប​ចំ​ពិធី​លាង​សម្អាត -ល- ។

ប្រភព thegate

ប្រាសាទ Kashima Jingu ក៏មានភាពល្បីល្បាញជាមួយនឹងព្រឹត្តិការណ៍ប្រចាំឆ្នាំធ្វើឡើងនៅថ្ងៃទី ១ ខែកញ្ញាជារៀងរាល់​ឆ្នាំ។ ជាពិសេស​រាល់ ៦ ឆ្នាំម្តងនឹងមានប្រតិភូដែលបញ្ជូនមកដោយអធីរាជចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ជារៀងរាល់ ១២ ឆ្នាំ​ម្តងនៅថ្ងៃទី ១ ខែកញ្ញា​ក្នុង​ឆ្នាំ​មមីមានប្រារព្ធពិធីបណ្យ Mifune – ពិធីបុណ្យលើផ្ទៃទឹកធំបំផុតនៅប្រទេស​​ជប៉ុន។ លើកក្រោយអ្នកអាចចូលរួមក្នុងពិធីបុណ្យនេះក្នុងឆ្នាំ ២០២៦ ។

Oarai Isosaki – កន្លែងសម្រាករបស់ទេវតាកសាងប្រទេស

ប្រភព SUGOI JP

ទីតាំងស្ថិតនៅចំកណ្តាលក្រុង Oarai ប្រាសាទ Oarai Isosaki ទីសក្ការៈបូជាទាក់ទាញអ្នកធ្វើដំណើរមកពីពាសពេញពិភព​លោក​ដោយ​សារ​ភាព​ស្រស់ស្អាតនៃច្រកទ្វារឈើ Kamiiso-no-torii លើច្រាំងថ្មសមុទ្រ។ នេះជាកន្លែងមួយក្នុងចំណោម​កន្លែង​ដែលភ្ញៀវ​ទេស​ចរណ៍​ចូល​ចិត្ត​មកទស្សនា។

ចាប់តាំងពីបានសាងសង់នៅឆ្នាំ ៨៥៦ ប្រាសាទ Oarai Isosaki នៅតែបំពេញបេសកកម្មដ៏ពិសិដ្ឋរំលឹកគុណបុណ្យរបស់ទេវតាពីរអង្គ​គឺ Okuninushi និង Sukunahikona ។ ទេវតា Okuninushi ពង្រីកដែនដី និងផ្តើមការធ្វើកសិ​កម្ម។ ទន្ទឹម​នឹង​នេះ​ទេវតា Okuninushi និងទេវតា Sukunahikona បានទៅរកថ្នាំស្មៅពាសពេញភ្នំដើម្បីព្យាបាលជំងឺ​រាត​ត្បាត បង្កើតច្បាប់ ជម្រុញសេដ្ឋកិច្ច និងធ្វើអោយជីវភាពប្រជាជនមានស្ថេរភាព។ ហេតុដូច្នេះជនជាតិជប៉ុន​​តែង​គោរពបូជានៅប្រាសាទ Oarai Isosaki បន់ស្រន់អោយជាពីជំងឺផ្សេងៗ គ្រួសារចុះសម្រុង លក់ដូរបានច្រើន និង​ចេញ​ទៅ​សមុទ្រ​ប្រកប​ដោយសុវត្ថិភាព -ល- ។

ប្រភព Matcha JP

យោងទៅតាមកំណត់ត្រានៅសម័យ Heian នៅចុងឆ្នាំ ៨៥៦ ទេវតា​ Okuninushi និង Sukunahikona ពីមុនយាង​ចុះមក​ពិភព​លោក​ហើយសន្ធិតចូលមនុស្សម្នាក់ធ្វើអំបិលនិយាយថា “យើងគឺជាទេវតា Okuninushi និងទេវតា Sukunahikona ដែលពីមុនផ្ទេរតំណែងចាកចេញពីភពលោកនេះ។ ឥឡូវនេះយើងត្រលប់វិញដើម្បីជួយសង្គ្រោះប្រជាជន​នៅ​បូព៌ា”។ ហើយនៅទីនេះប្រជាជនសាងសង់ប្រាសាទពីរគឺ Oarai Isosaki និង Sakatsura Isozaki ។

នៅថ្ងៃទី ២៥ ខែសីហាជារៀងរាល់ឆ្នាំប្រាសាទប្រារព្ធពិធីបុណ្យ Hassaku ដើម្បីបួងសួងសុំអោយការប្រមូលផលគ្រាប់ធញ្ញជាតិ និងជីវិតប្រកបដោយសេចក្តីសុខ។ នេះជាលក្ខណៈវប្បធម៌នៅចុងរដូវក្តៅដើម្បីអោយប្រជាជនក្នុងស្រុក និង​ក្រៅ​ស្រុក​រីក​រាយ​កំសាន្ត។

Sakatsura Isozaki – ប្រាសាទបន់ស្រន់អោយឈ្នះឆ្នោត

ប្រភពខេត្ត Ibaraki

ក្នុងនាមជាប្រាសាទភ្លោះនៃប្រាសាទ Oarai Isosaki ប្រាសាទ Sakatsura Isozaki ល្បីជាមួយនឹងផ្លូវរូងក្រោមដីកើត​​ឡើង​​ដោយ​ដើម​ឈើ​មាន​អាយុកាលជាងបីរយឆ្នាំនាំផ្លូវចូលប្រាសាទ។ នៅព័ទ្ធជុំវិញប្រាសាទមានរុក្ខជាតិជាច្រើន​បង្កើត​បានជាតំបន់ទេសភាពស្រស់ស្អាតដូចជាគុជពណ៌បៃតងនៃ Ibaraki អញ្ចឹង។

នៅទីនេះគោរពបូជាទេវតា Sukunahikona ជាទេវតាការពារលើវិស័យជាច្រើនដូចជាវេជ្ជសាស្រ្ត ផលិតស្រា នាវាចរ កសិកម្ម​ ព្រៃ​ឈើ នេសាទ ការអប់រំ ការបន្តពូជ និងកុមារ។ អ្វីដែលគួរអោយភ្ញាក់ផ្អើលជាងនេះប្រាសាទធ្លាប់ល្បីលើបណ្តាញ​សារ​ព័ត៌​មានព្រោះតែសន្លឹកឆ្នោត។ នៅជិតប្រាសាទមានទីតាំងលក់ឆ្នោតមួយស្ថិតក្នុងហាងលក់ទំនិញធ្វើដោយ​ដៃមានឈ្មោះថា Joyful Honda ជាកន្លែងដែលតែងតែប្រារព្ធពិធីបួងសួង។

នៅក្នុងប្រាសាទមានរូបសំណាក “អណ្តើកសំណាង” ដែលបរិច្ចាគដោយមនុស្សម្នាក់ធ្លាប់ឈ្នះឆ្នោត។ គេនិយាយថាប្រសិន​បើ​អ្នក​ប៉ះ​ក្បាលអណ្តើកនេះអ្នកក៏នឹងមានឱកាសឈ្នះឆ្នោតដែរ។

ប្រភព excited blog

ប្រសិនបើអ្នកស្រលាញ់វប្បធម៌ប្រពៃណីដូចជាទេវកថាអាថ៌កំបាំង ដូច្នេះបើមានឳកាសទៅលេង Ibaraki កុំភ្លេចទៅ​ទស្សនា​ប្រាសាទ​ទាំង​បី​នេះ។ 

Japankuru

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: