ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ ជំងឺរាត្បាតទៀត – តើអ្នកដឹងទេថាទីក្រុងតូក្យូអាចនឹងត្រូវលិចលង់?
ចាប់ពីខែមិថុនាដល់ខែកក្កដានៅប្រទេសជប៉ុនស្ថិតក្នុងរដូវ Tsuyu (រដូវវស្សា) ។ ជារដូវដែលតែងតែឮសម្លេងភ្លៀងធ្លាក់ប៉ុន្តែទោះជាយ៉ាងណាភ្លៀងមិនយូរនោះទេ។ ប៉ុន្តែនៅឆ្នាំនេះអ្វីៗផ្លាស់ប្តូរដោយគ្មាននរណាម្នាក់អាចដឹងមុន។
ដូចដែលអ្នកបានអានពីព័ត៌មានថ្មីៗនេះភ្លៀងធ្លាក់ខ្លាំងធ្វើអោយបាក់ទំនប់តាមដងទន្លេតំបន់ Kyushu ដូចជា Nagano និង Gifu បង្កអោយមានទឹកជំនន់ខ្លាំង។
រូបភាព https://www.msn.com/ja-jp/news/national/熊本・人吉の水害「過去最大級」-55年前の浸水高超え/ar-BB16qprc
ខ្ញុំធ្លាប់គិតថាប្រសិនបើទឹកជំនន់កើតឡើងនៅទីក្រុងតូក្យូតើនឹងមានអ្វីកើតឡើង? នៅទីក្រុងតូក្យូមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាផ្លូវហាយវេ រថភ្លើងក្រោមដី -ល- ។ មិនត្រឹមតែប៉ុណ្ណឹងទីក្រុងត្រូវព័ទ្ធជុំវិញដោយទន្លេ Arakawa ជាទន្លេដែលត្រូវគេចាត់ទុកថាមានគ្រោះថ្នាក់ខ្លាំង។
នេះជាកន្លែងដែលទន្លេ Arakawa អាចនឹងបាក់ទំនប់ពេលមានភ្លៀងធ្លាក់ខ្លាំង។ ដូច្នោះហើយតំបន់សំខាន់ទាំងមូលនៃទីក្រុងតូក្យូរួមទាំង Ueno, Akihabara និង Ginza នឹងត្រូវបំផ្លាញ។ ចំពោះតំបន់ផ្លូវក្រោមដីស្ថានីយ៍ខ្សែរថភ្លើងលេខ ៩៧ និងខ្សែទី ១៧ នឹងត្រូវលិចលង់ហើយអគារផ្លូវក្រោមដីប្រៀបបីដូចជារណ្តៅទឹក។
នេះជាការគណនាកម្រិតទឹកភ្លៀងធ្លាក់ខ្លាំងដែលកើតឡើងរាល់ ២០០ ឆ្នាំម្តងក្នុងរយៈពេល ៧២ ម៉ោងលើស ៥៥០ មីលីមែ៉ត្រ។ ដោយពិចារណាអំពីស្ថានភាពនេះនៅឆ្នាំ ២០១៨ មានភ្លៀងធ្លាក់ខ្លាំងកើតឡើងនៅតំបន់ Shikoku ភាគខាងលិចប្រទេសជប៉ុន (១៨០០ មីលីម៉ែត្រ) តំបន់ Tokai (១២០០ មីលីម៉ែត្រ) ក្នុងឆ្នាំ ២០១៥ ទឹកភ្លៀងធ្លាក់លើសពី ៥០០ មីលីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោងនៅ Tochigi ។ ដូច្នេះមានន័យថាភ្លៀងធ្លាក់ខ្លាំងម្តងក្នុងរយៈពេល ២០០ ឆ្នាំអាចនឹងកើតឡើងនាពេលខាងមុខនេះ។
នៅឆ្នាំ ១៩៩៣ ភ្លៀងធ្លាក់ខ្លាំងដោយសារព្យុះបានពន្លិចស្ថានីយ៍រថភ្លើង Akasaka Mitsuke ។ នេះជារូបភាពបង្ហាញពីអ្វីដែលបានកើតឡើង។ ស្ថានីយ៍រថភ្លើង Akabane ស្ថិតក្រោមស្ថានភាពលិចទឹកអស់រយៈពេល ១ ម៉ោងនៅក្បែរទន្លេ Arakawa ដែលបាក់ទំនប់។
រូបភាព https://j-town.net/tokyo/column/gotochicolumn/211868.html?p=all
គ្មានវិធីទប់ស្កាត់ទឹកមិនអោយហូរចូលច្រកទ្វារស្ថានីយ៍ហើយក៏ក្លាយជាកន្លែងស្តុកទឹក។
ការបំផ្លិចបំផ្លាញបានរាលដាលយ៉ាងឆាប់រហ័សនៅ Asakusa និង Kitasenju ត្រូវពន្លិចក្នុងរយៈពេល ១២ ម៉ោងតាំងពីបាក់ទំនប់។ នៅតំបន់នេះមានគ្រោះថ្នាក់ខ្លាំងណាស់ព្រោះដីទាបជាងកម្រិតទឹកធម្មតា។ ហើយការបំផ្លិចបំផ្លាញរាលដាលទៅដល់តំបន់អាជីវកម្មរបស់ Ginza និង Shimbashi ។
យោងតាមការគណនាទឹកជំនន់នេះបណ្តាលអោយមនុស្សស្លាប់ចំនួន ៣.៧១៨ នាក់ ផ្ទះចំនួន ២.១១០.១១៤ ខ្នងត្រូវលិចលង់ ហើយមនុស្សចំនួន ៣១៨.១៩១ នាក់នៅដាច់ឆ្ងាយ។ នោះមិនទាន់រាប់បញ្ចូលជនភៀសខ្លួនជាង ២.៥០០.០០០ នាក់ផង។
គេធ្វើការគណនាថាទឹកជំនន់អតិបរិមាចាប់ពី ១០ ម៉ែត្រឡើងទៅហើយអូសបន្លាយរយៈពេលជាង ២ សប្តាហ៍។
អត្រាខូចខាតអគារ និងរថភ្លើងក្រោមដីមានភាពធ្ងន់ធ្ងរដែលមិនអាចទាយទុកមុនបាន។ ក្នុងស្ថានភាពនោះជម្រើសចាកចេញពីទីក្រុងតូក្យូត្រូវធ្វើឡើងក៏គ្មានអ្វីចម្លែកដែរ។
នេះជាអំណះអំណាងមួយចំនួនទាក់ទងនឹងករណីបាក់ទំនប់ទន្លេ Aragawa ។
១. ស្ថានភាពនៅទីនោះក្នុងឆ្នាំ ១៩៣០ ។
២. នៅឆ្នាំបន្ទាប់គេសាងសង់ស្ពានមួយ។
នេះជាដំណោះស្រាយបណ្តោះអាសន្នប៉ុន្តែដោយសារតែការធ្វើនគរូបនីយកម្មនៅទីក្រុងតូក្យូ និងការកើនឡើងនៃការបូមទឹកក្រោមដីធ្វើអោយកើននីត្រូលើផ្ទៃដីបណ្តាលអោយមានស្ថានភាពទី ៣។
៣. បាក់ស្រុតបណ្តាលអោយកម្ពស់ទំនប់មិនគ្រប់គ្រាន់
៤. ទំនប់ត្រូវសាងសង់ខ្ពស់ជាងមុនប៉ុន្តែព្រោះតែស្ពានក្នុងរូបភាពទី ២ គ្រាន់តែដំឡើងមិនបានរុះរើធ្វើអោយមានបញ្ហា។
បន្ទាប់មកទឹកនឹងប្រមូលផ្តុំនៅតំបន់ទំនាបបំបែកទំនប់ដោយកម្លាំងទឹក ពេលនោះលំហូរទឹកដ៏ធំនឹងហូរចូល និងបង្កការខូចខាតដូចដែលបានរៀបរាប់ខាងលើ។
ដូច្នេះដើម្បីដោះស្រាយបញ្ហានេះត្រូវប្តូរស្ពានតែត្រូវចំណាយថវិកាច្រើន។ បច្ចុប្បន្នប្រទេសជប៉ុនកំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរចំនួនពីរការរាលដាលនៃជំងឺរាតត្បាកូវីដ-១៩ និងភ្លៀងធ្លាក់ខ្លាំង។
ខ្ញុំសង្ឃឹមថារដ្ឋាភិបាលនឹងមានផែនការជាក់លាក់ដើម្បីដោះស្រាយបញ្ហាដែលអាចកើតមាន។
Kengo Abe