ម្តាយដាច់ចិត្តធ្វើដំណើរកំសាន្តមួយសប្តាហ៍ទុកកូនស្រីអាយុ ៣ ឆ្នាំនៅផ្ទះម្នាក់ឯងរហូតដល់ស្លាប់ព្រោះអត់ឃ្លាន

ស្រ្តីម្នាក់រស់នៅទីក្រុងតូក្យូត្រូវចាប់ខ្លួនកាលពីថ្ងៃអង្គារដោយសង្ស័យថាបានទុកកូនស្រីអាយុ ៣ ឆ្នាំនៅផ្ទះម្នាក់ឯងរហូត​ដល់​អត់​ឃ្លាន​ស្លាប់​ចំណែក​ខ្លួនធ្វើដំណើរកំសាន្ត។

អាជ្ញាធរបានអោយដឹងជនសង្ស័យឈ្មោះ Saki Kakehashi អាយុ ២៤ ឆ្នាំបានសារភាពកំហុសបន្ទាប់ពីត្រូវចាប់ខ្លួនកាល​ពី​ថ្ងៃ​ទី ៧ ខែកក្កដា ប៉ូលីសក៏បានស៊ើបអង្កេតអោយដឹងថានាងតែងតែបណ្តោយ និងធ្វើបាបកូនស្រី Noa ។

លទ្ធផលនៃការធ្វើកោសល្យវិច័យបង្ហាញថា Noa ស្លាប់ព្រោះតែកង្វះជាតិទឹក និងអត់ឃ្លានខ្លាំង បើយោងតាមប្រភព​ស៊ើប​អង្កេត​ជន​សង្ស័យ Kakehashi ត្រូវបានគេសង្ស័យថាទុកកូនស្រីរបស់ខ្លួននៅផ្ទះម្នាក់ឯងរយៈពេល ៨ ថ្ងៃ​កាល​ពី​ដើមខែមិថុនាដើម្បីធ្វើដំណើរកំសាន្តទៅខេត្ត Kagoshima ភាគនិរតីប្រទេសជប៉ុន។

ដោយដឹងថាបន្ទាប់ពីបញ្ចប់ដំណើរកំសាន្តកាលពីថ្ងៃទី ១៣ ខែមិថុនាស្រ្តីឈ្មោះ Kakehashi បានហៅទូរស័ព្ទពេលឃើញ​កូន​ស្រី​មិន​ដក​ដង្ហើម។ នៅពេលបញ្ជូនទៅមន្ទីរពេទ្យគ្រូពេទ្យនិយាយថាក្មេងស្រីបានទទួលមរណភាពហើយ។

ក្រពេញទីមុសរបស់ជនរងគ្រោះរួមតូចដែលជារោគសញ្ញាទូទៅរបស់កុមារត្រូវគេបោះបង់ចោលហើយក្រពះទទេស្អាត។ ក្មេង​ស្រី Noa ថែមទាំងមានកន្ទួលលើគូទព្រោះតែមិនបានប្តូរកន្ទបរយៈពេលយូរមកហើយ។ ក្មេងស្រីរស់នៅក្នុងផ្ទះដែល​ពោរ​ពេញទៅដោយសំរាម។

ក្នុងអំឡុងពេលសួរចម្លើយមុនពេលត្រូវចាប់ខ្លួន Kakehashi និយាយថាដើមឡើយ Noa ឈឺជាច្រើនថ្ងៃមុនពេលស្លាប់ ប៉ុន្តែគាត់គ្មានប្រាក់នាំកូនទៅមន្ទីរពេទ្យដើម្បីព្យាបាលនោះទេ។

យោងទៅតាមសាលាមត្តេយ្យដែល Noa ធ្លាប់រៀនក្មេងស្រីមិនទៅសាលារយៈពេលជាងមួយឆ្នាំហើយ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: