និយាយអំពីជីវិតនិស្សិតបរទេសដែលរស់នៅ និងធ្វើការនៅជប៉ុនកំឡុងពេលមេរោគកូវីដ-១៩ រាតត្បាត
ខ្ញុំជានិស្សិតបរទេសម្នាក់ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសជប៉ុន។ ខ្ញុំទៅប្រទេសជប៉ុនតាំងពីខែតុលាឆ្នាំ ២០១៩ ខ្ញុំនៅតែបន្តធ្វើការ និងសន្សំប្រាក់។ រហូតមកដល់ពេលនេះខ្ញុំ និងមិត្តរួមការងារកំពុងជួបប្រទះបញ្ហា “ជំងឺកូវីដ-១៩” ។ ការរីករាលដាលនៃជំងីកូវីដ-១៩ បានធ្វើអោយជីវិតរបស់ប្រជាជនទូទាំងពិភពលោក និងប្រជាជនជប៉ុនមានការប្រែប្រួលយ៉ាងខ្លាំង។
ពិតជាកម្រដែលមនុស្សជាតិប្រឈមនឹងបញ្ហាសុខភាព ប្រជាជនមកពីគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកទទួលការត្រួតពិនិត្យសុខភាព។ មិនត្រឹមតែព្រួយបារម្ភវាក៏ជាវិបត្តិដែលមនុស្សគ្រប់គ្នាកំពុងតែប្រឈមផងដែរ។
តាំងពីពេលជំងឺរាតត្បាតខ្ញុំតែងតែតាមដានព័ត៌មានមកពីប្រភពជាច្រើន មិនត្រឹមតែជំងឺរាតត្បាតនៅប្រទេសជប៉ុនប៉ុណ្ណោះទេ ខ្ញុំថែមទាំងតាមដានការរីករាលដាលនៃបណ្តាប្រទេសនានាជុំវិញពិភពលោក ខ្ញុំផ្ទាល់ និងមនុស្សគ្រប់គ្នាក៏កំពុងជួបការលំបាក។ ជារៀងរាល់ថ្ងៃដើម្បីការពារខ្លួនខ្ញុំតែងតែលាងដៃជានិច្ច។ ពេលទៅណាខ្ញុំត្រូវពាក់ម៉ាសដើម្បីការពារខ្លួនឯង និងការពារការរីករាលដាលជំងឺ។
កន្លែងដែលខ្ញុំរស់នៅសព្វថ្ងៃនេះតំបន់ Miyazaki ភាគខាងត្បូងនៃកោះ Kyushu ប្រទេសជប៉ុន។ មុននឹងមានជំងឺរាតត្បាតប្រជាជនលក់ដូរពេញតាមដងផ្លូវ។ ស្រាប់តែជំងឺរាតត្បាតកើតឡើងបទបញ្ជាដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ភោជនីយដ្ឋាន និងហាងលក់ទំនិញជាច្រើនបិទទ្វារ។ នៅតាមដងផ្លូវមនុស្សម្នាកាត់បន្ថយការប្រមូលម្តុំកន្លែងមនុស្សច្រើន។
រូបភាពនៅតាមដងផ្លូវមុនពេលសេចក្តីប្រកាសអាសន្នចូលជាធរមាន
រូបភាពបន្ទាប់មក
ពីមុនខ្ញុំធ្វើការនៅមជ្ឈមណ្ឌលពាណិជ្ជកម្មធំមួយ។ ប្រាក់ចំណូលសរុប ២៨ ម៉ោង / សប្តាហ៍គ្រប់គ្រាន់សម្រាប់ខ្ញុំចំណាយសម្រាប់ការរស់នៅ និងថ្លៃសិក្សាជិត ៤០% ។ តែឥឡូវនេះហាងបិទបណ្តោះអាសន្នមានន័យថាខ្ញុំមិនអាចទៅធ្វើការមួយរយៈពេល។ ការព្រួយបារម្ភអំពីប្រាក់ និងអាហារប្រចាំថ្ងៃកាន់តែច្រើនឡើង។
ម៉្យាងវិញទៀតនិស្សិតបរទេសដែលកំពុងធ្វើការក្រៅម៉ោងក្នុងភោជនីយដ្ឋានសុទ្ធតែត្រូវផ្អាកដូច្នេះអ្នកខ្លះសុំការងារនៅកន្លែងលក់បាយប្រអប់ មីប្រអប់ ហាងលក់បន្លែ លក់សម្លៀកបំពាក់ឬលក់សម្លៀកបំពាក់អនឡាញ -ល- ។ ព្រោះតែរោងជាងជាកន្លែងមានការងារថេរហើយត្រូវការកម្លាំងពលកម្មច្រើន។ រោងជាងជាកន្លែងផ្គត់ផ្គង់ទំនិញទៅដល់ក្រុមហ៊ុនដូច្នេះនិស្សិតនៅតែអាចធ្វើការ។ ចំពោះនិស្សិតបរទេសដែលទៅជប៉ុនដោយខ្លួនឯងភាគច្រើនត្រូវធ្វើការក្រៅម៉ោងដើម្បីរកប្រាក់ និងសន្សំប្រាក់បង់ថ្លៃសិក្សា ដូច្នេះការងារក្រៅម៉ោងកំពុងតែតិចទៅៗ។
“ទោះបីជាខ្ញុំខ្លាចឆ្លងជំងឺប៉ុន្តែនៅតែត្រូវធ្វើការដើម្បីរកប្រាក់សម្រាប់បង់ថ្លៃសាលាប្រសិនបើខ្ញុំមិនធ្វើតើនរណាជាអ្នករ៉ាប់រងបំណុលនេះ? មានតែអ្នកម្តាយដែលរស់នៅស្រុកកំណើតត្រូវចំណាយបុ៉ណ្ណោះ” ។
ខ្ញុំតែងតែរំលឹកខ្លួនឯងថាត្រូវតែព្យាយាមកុំអោយខកចិត្តម្តាយមិនធ្វើអោយម្តាយព្រួយបារម្ភ។ ប្រសិនបើមិត្តភក្តិរបស់ខ្ញុំខំព្យាយាមខ្ញុំមិនអាចដួលបានទេ។
រហូតដល់ពេលដែលមិនអាចធ្វើការបន្តត្រូវទទួលប្រាក់ជំនួយពីគ្រួសារធ្វើអោយខ្ញុំពិតជាល្អៀសខ្លួន។ ក្រោយមករដ្ឋាភិបាលជប៉ុនផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ពលរដ្ឋជប៉ុនឬអ្នកដែលរស់នៅ និងធ្វើការនៅប្រទេសជប៉ុនទទួលបានប្រាក់ចំនួន ១០,០០០ យ៉េនក្នុងម្នាក់ៗ។ នៅពេលនោះជីវិតរបស់ខ្ញុំដូចជាត្រូវបានសង្គ្រោះ សន្សំប្រាក់ និងរង់ចាំរហូតដល់ថ្ងៃខ្ញុំអាចធ្វើការរកប្រាក់វិញ។
ឥឡូវនេះនៅពេលដែលស្ថានភាពប្រសើរឡើងអ្នក និងខ្ញុំយើងនៅតែត្រូវបន្តការរស់នៅខណៈពេលនោះត្រូវថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តដើម្បីការពារការឆ្លងជំងឺ។
ប្រសិនបើខ្ញុំអាចប្រាថ្នាឥឡូវនេះខ្ញុំគ្រាន់តែសង្ឃឹមថាជំងឺរាតត្បាតនឹងបញ្ចប់ ហើយប្រជាជននៅទូទាំងពិភពលោកមានស្ថេរភាព និងសន្តិភាពមិនប្រឈមមុខនឹងការភ័យខ្លាចនៃជំងឺជារៀងរាល់ថ្ងៃ។
AT