ស្វែងយល់អំពីតម្លៃរបស់ខ្លួនឯងដើម្បីកាត់បន្ថយភាពតានតឹង
នៅយប់ថ្ងៃអាទិត្យមនុស្សច្រើនតែមានគំនិតថា “ថ្ងៃស្អែកត្រូវទៅធ្វើការទៀតហើយគួរឲ្យធុញណាស់” ។
ហេតុអ្វីបានជាមនុស្សជាច្រើនធុញទ្រាន់នឹងការងារ? តើយើងចាត់ទុកការងារដូចជាសម្ពាធឬ? តើមកពីក្រុមហ៊ុនអាក្រក់ឬ? ប្រហែលបណ្តាលមកពីមូលហេតុទាំងនេះ។ កុំព្រោះតែអារម្មណ៍នេះធ្វើឲ្យបាក់ទឹកចិត្ត អ្នកគួរតែចំណាយពេលបន្តិចរកមូលហេតុដែលធ្វើឲ្យអ្នកធុញទ្រាន់នឹងការងារ។ ព្រោះបើគិតបែបនេះ មិនថាដាក់ពាក្យសុំការងារនៅកន្លែងណាក៏លទ្ធផលដូចគ្នាដែរ។
ខ្ញុំសូមអនុញ្ញាតនិយាយអំពីរឿងផ្ទាល់ដែលខ្ញុំធ្លាប់ប្រទះ។ តាមពិតប្រហែលជា ១៥ ឆ្នាំមុនខ្ញុំធ្លាប់ធ្លាក់ទឹកចិត្ដយ៉ាងខ្លាំងរហូតឈានដល់កើតទុក្ខក្នុងចិត្ត។ បន្ទាប់ពីទទួលលទ្ធផលតេស្តនៅមន្ទីរពេទ្យ វេជ្ជបណ្ឌិតចេញថ្នាំងងុយគេង ហើយក៏ណែនាំខ្ញុំឈប់សម្រាកមួយរយៈពេល។ បន្ទាប់ពីនោះខ្ញុំជាសះស្បើយយ៉ាងឆាប់រហ័សធ្វើឲ្យមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើល នេះមិនមែនមកពីប្រសិទ្ធភាពថ្នាំនោះទេ ប៉ុន្តែដោយសារខ្ញុំបានរកឃើញវិធីរៀបចំខួរក្បាលរបស់ខ្លួន។
រូបភាព https://woman.bp-labo.com/naturalbeauty-107/
ដូច្នេះសូមសាកល្បងឆ្លើយសំណួរនេះ “តើអ្វីដែលមានតម្លៃបំផុតសម្រាប់អ្នក?” ។ មនុស្សម្នាក់ៗប្រាកដជាឆ្លើយសំណួរនេះខុសៗគ្នា។ អ្នកខ្លះឲ្យតម្លៃទៅលើប្រាក់ អ្នកខ្លះទៀតចាត់ទុកគ្រួសារសំខាន់។ មានមនុស្សមួយចំនួនឆ្លើយថាចំណូលចិត្តរបស់ខ្លួន មិត្តភាព និងកិត្តិយសជាដើម។ ប៉ុន្តែក្នុងពេលតែមួយអ្នកមិនអាចទទួលបានតម្លៃទាំងអស់នេះទេ។
ជាការពិតណាស់ មនុស្សគ្រប់គ្នាប្រាថ្នាចង់ធ្វើកិច្ចការដែលខ្លួនចូលចិត្ត មានមនុស្សជាច្រើនជឿទុកចិត្ត អោយតម្លៃ និងទទួលបានប្រាក់ខែច្រើនសម្រាប់ទិញទំនិញ។ គ្រួសារ មិត្តភក្តិ និងមនុស្សទាំងអស់គ្នាមានសេរីភាពធ្វើអ្វីដែលខ្លួនចូលចិត្ត និងមិនមាននរណាម្នាក់មកត្អូញត្អែរឡើយ។ ជីវិតបែបនេះពិតជាល្អ ហើយបើទោះជាមានក៏កម្រណាស់ដែរ។ ប្រសិនបើអ្នកគ្មានសំណាងទទួលបានរបស់គ្រប់យ៉ាង នោះអ្នកត្រូវជ្រើសរើស។ បន្ទាប់មក អ្នកត្រូវឆ្លើយសំណួរ “សម្រាប់អ្នកតើអ្វីដែលសំខាន់បំផុត?” ។
ខ្ញុំពិតជាឈឺក្បាលចំពោះសំណួរនេះហើយទីបំផុតសំយោគបានចំណុចបីយ៉ាង៖
១. ស្មោះត្រង់នឹងខ្លួនឯង
២. មិនត្រូវភ្លេចពាក្យ “ដឹងគុណ” នោះទេ
៣. មិនត្រូវរត់គេច
ជាការពិតណាស់ ប្រាក់ក៏សំខាន់ណាស់ដែរ ប៉ុន្តែបើរកប្រាក់ហើយធ្វើផ្ទុយនឹងចំណុចទាំង ៣ នេះ ខ្ញុំនឹងក្បត់ខ្លួនឯង។ នោះក៏ជាមូលហេតុដែលស្មារតីខ្ញុំធ្លាប់ធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។ នៅទីបំផុតខ្ញុំស្វែងរកក្រុមហ៊ុនមួយដែលអាចជួយខ្ញុំបំពេញនូវចំណុចទាំង ៣ នោះហើយប្តូរការងារ។ រហូតមកដល់ពេលនេះ ខ្ញុំនៅតែមិនទាន់ប្រាកដថា ក្រុមហ៊ុនដែលខ្ញុំធ្លាប់ធ្វើពីមុនអាចធានាគោលការណ៍ទាំងបីខាងលើដែរទេ ប៉ុន្តែនៅពេលអ្នកកំណត់គោលដៅការងារថ្មីនឹងមានភាពងាយស្រួល។ នៅពេលដែលខ្ញុំកំណត់គោលដៅច្បាស់ ខ្ញុំមានអារម្មណ៍ឯករាជ្យជាងមុន ហើយនៅទីបំផុតសម្រេចចិត្តចាកចេញពីជប៉ុនទៅប្រទេសវៀតណាម។
ធ្វើការនៅបរទេស ឬអាចនិយាយបានថា បង្កើតអាជីវកម្មថ្មីមិនមែនជារឿងងាយស្រួលនោះទេ បង្កើតក្រុមហ៊ុនថ្មីតែនៅពីក្រោយគ្មានក្រុមហ៊ុនធំនៅជប៉ុន គ្មានជំនួយពិតជាពិបាកណាស់។ នៅកន្លែងថ្មីខ្ញុំគ្មានមិត្តភក្តិច្រើនទេ មិនចេះភាសា ហើយក៏គ្មានទំនុកចិត្ត ហើយនៅទីបំផុតត្រូវជនជាតិជប៉ុន និងវៀតណាមបោកបញ្ឆោត។
រូបភាព https://overs.zigexn.co.jp/culture/zigexn_speed/2279/
ខ្ញុំនៅប្រទេសវៀតណាមអស់រយៈពេលជាង ៩ ឆ្នាំមកហើយពេលវេលានៅទីនេះជួបការលំបាកច្រើនជាងធ្វើការនៅប្រទេសជប៉ុន។ ប៉ុន្តែនៅវៀតណាមខ្ញុំមិនប្រឈមនឹងបញ្ហាធ្លាក់ទឹកចិត្ត ឧបសគ្គក្នុងការងារប្រែជាភាពសប្បាយរីករាយ និងការប្រកួតប្រជែង។
ឥឡូវនេះ ខ្ញុំចង់ណែនាំពីរបៀបដែលខ្ញុំការពារតម្លៃដែលខ្ញុំជឿជាក់។ ចាប់ពីពេលនោះ ខ្ញុំរកវិធីកែលម្អខ្លួនឯងចូលទៅជិតគុណតម្លៃទាំងនោះ ហើយធ្វើឲ្យប្រសើរឡើងចំណុចខ្វះខាតរបស់ខ្លួនបន្តិចម្តងៗ។ អ្នកក៏អាចសាកល្បងធ្វើតារាងរបស់ខ្លួនផងដែរ។
គំរូល្អ
- កុំបោះបង់មនុស្សដែលកំពុងមានបញ្ហា
- ពេលជួបនរណាម្នាក់ជាដំបូងត្រូវទុកចិត្តគេសិន
- ព្យាយាមជួយអ្នកដែលនៅជុំវិញតាមដែលអាចធ្វើបាន
មិនត្រូវភ្លេចពាក្យ “ដឹងគុណ” នោះទេ
- កុំភ្លេចនិយាយថា “អរគុណ”
- ឆ្លើយតបទ្វេដងទៅនឹងអត្ថប្រយោជន៍ដែលទទួលបាន
រក្សាខ្លួនស្ថិតក្នុងស្ថានភាពល្អបំផុត
- មិនត្រូវបរិភោគច្រើនពេក
- ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
ត្រូវស្មោះត្រង់ជានិច្ច
- កុំចាញ់បោកព័ត៌មានក្លែងក្លាយ
- កុំចុះចាញ់អំណាច
ទទួលយកកំហុសហើយសុំទោស
- ទទួលមតិរិះគន់ និងពិចារណាខ្លួនឯងឡើងវិញ តើមតិរះគន់មកពីទស្សនៈរបស់ខ្ញុំខុស ឬការពន្យល់របស់ខ្ញុំមិនទាន់គ្រប់គ្រាន់
- មិនត្រូវអាងអំណោចក្នុងការបញ្ចេញមតិនោះទេ
ស្តាប់អ្នកដទៃ
- ជជែកលេងជាមួយអ្នកដទៃធ្វើឲ្យគេចែករំលែករឿងរបស់គេ
- ស្តាប់អ្នកដទៃហើយបន្ទាប់មកនិយាយពីខ្លួនឯង
- កុំធ្វើឲ្យអ្នកដទៃគ្មានពេលសម្រាប់និយាយ
ក្នុងនាមជាជនជាតិជប៉ុនម្នាក់ធ្វើការនៅបរទេសខ្ញុំជាតំណាងប្រជាជនជប៉ុន
- ទទួលខុសត្រូវចំពោះការនិយាយរបស់ខ្លួន ជួយឲ្យជនបរទេសយល់កាន់តែច្បាស់អំពីជនជាតិជប៉ុន
កុំនិយាយបង្កាច់បង្ខូចអ្នកដទៃ
- កុំស៊ូទ្រាំត្រូវនិយាយអ្វីដែលអ្នកចង់ក្នុងនាមស្ថាបនា
- កុំបង្ហាញពីការលំបាករបស់អ្នកដទៃ
បង្កើនល្បឿននៃការគិត
មនុស្សច្រើនតែនិយាយថា “ធ្វើតាមទម្លាប់” សូម្បីតែគំនិតក៏ដូច្នេះ។ ប្រសិនបើអ្នកបង្កើតទម្លាប់នៃការគិត ការវិភាគរបស់អ្នកអាចនឹងដំណើរការលឿនពេលជួបប្រទះបញ្ហា។ ការអានសៀវភៅក៏ជាវិធីបង្វឹកគំនិតរបស់អ្នកផងដែរ។
ហ្វឹកហាត់គំនិតជានិច្ច
- ចាប់អារម្មណ៍ព័ត៌មានប្រចាំថ្ងៃ គិតអំពីមូលហេតុ និងទាយអំពីលទ្ធផល។
- មិនត្រូវវាយតម្លៃគ្រប់យ៉ាងនៅចំពោះមុខ
- អានសៀវភៅរាល់ថ្ងៃ
ឯករាជ្យផ្នែកហិរញ្ញវត្ថុ
- កុំបោកអ្នកដទៃដើម្បីរកលុយ
- កុំបង្កើតបន្ទុកហិរញ្ញវត្ថុលើគ្រួសារ និងមិត្តភក្តិ
ធ្វើជាម្ចាស់ពេលវេលារបស់ខ្លួន
- ចំណាយពេល ១ ម៉ោងក្នុងមួយថ្ងៃសម្រាប់ការអាន
- ធ្វើកាលវិភាគប្រចាំថ្ងៃហើយព្យាយាមធ្វើតាម
- មិនថាអ្នករវល់យ៉ាងណាក៏ដោយត្រូវចំណាយពេលលើសពី ២ ដងក្នុងមួយសប្តាហ៍សម្រាប់មនុស្សសំខាន់ (សាច់ញាតិ ឬមិត្តភក្តិ)។
ជឿជាក់ថាខ្លួនជាមនុស្សដែលមានសុភមង្គលបំផុតលើពិភពលោក
រូបភាព https://www.e-aidem.com/ch/listen/entry/2019/02/27/103000
- មានអារម្មណ៍ដឹងគុណចំពោះអ្នកដែលនៅជុំវិញអ្នក៖ សាច់ញាតិ មិត្តភក្តិ មិត្តរួមការងារ អ្នកក្រោមបង្គាប់ -ល-
- ជួយមនុស្សជាទីស្រលាញ់របស់អ្នក
កុំស្អប់អ្នកដទៃ
ខ្ញុំដឹងថា មនុស្សគ្រប់រូបតែងតែស្អប់នរណាម្នាក់ កុំយកអារម្មណ៍មិនល្អមកដាក់ខ្លួន។ ដោយសារនៅថ្ងៃអនាគតអ្នកអាចនឹងធ្វើការជាមួយគេ។
កុំបោះបង់ កុំរត់គេច
- នៅពេលដែលអ្នកមានគោលដៅធំក្នុងជីវិត អ្នកត្រូវមានភាពក្លាហានដើម្បីបន្ត
- ទោះបីជាមានការសើចចំអកក៏ត្រូវតែស្មោះត្រង់នឹងខ្លួនឯង។ ពេលវេលានឹងឆ្លើយតបគ្រប់យ៉ាង។
ខ្ញុំសរសេរអ្វីទាំងនេះលើសៀវភៅកំណត់ត្រារបស់ខ្ញុំ ហើយអានរាល់ថ្ងៃមុនពេលធ្វើការ។ និយាយតាមត្រង់ខ្ញុំទើបតែធ្វើបានប្រហែល ១/៣ នៃគោលដៅខាងលើ ប៉ុន្តែខ្ញុំជឿថា ខ្លួននឹងមិនវង្វេងពេលកំណត់គោលដៅច្បាស់លាស់។
អ្នកអាចសាកល្បងសរសេរគោលដៅផ្ទាល់ខ្លួន ហើយអានជារៀងរាល់យប់ថ្ងៃអាទិត្យ។ នោះថ្ងៃច័ន្ទរបស់អ្នកនឹងកាន់តែមានកម្លាំងចិត្ត និងមានអត្ថន័យ។
Kengo Abe