រូបភាពបង្ហាញពីស្នាដៃសិល្បៈ “សាកលលោកចាប់កំណើតមកពីស៊ុត” តើអ្នកយល់យ៉ាងណា?
អ្នកប្រើ Twitter @aiwendil1 សរសេរក្នុងជីវប្រវត្តិណែនាំអំពីខ្លួនគាត់ជាវិស្វករ និងជាអ្នកស្រាវជ្រាវម្នាក់បានបង្ហោះនូវស្នាដៃសិល្បៈយ៉ាងសុីជម្រៅក្នុងសាកលលោក។ ទោះបីស្នាដៃមិនទាន់បញ្ចប់ក៏វានៅតែធ្វើអោយមនុស្សម្នាកោតសរសើរ។
អ្នកបង្កើតស្នាដៃដែលប្រើគណនី @aiwendil1 ដាក់ឈ្មោះរូបនេះថា “ស៊ុតដែលជាកន្លែងចាប់កំណើត និងបាត់ទៅវិញរបស់ផ្កាយ” ។
星が生まれそして死んでゆく宇宙の卵。 pic.twitter.com/qZ1wS1KUS5
— aiwendil (@aiwendil1) July 5, 2020
គំនិតបំផុសបានមកពីការប្រៀបប្រដូចសកលលោកហាក់ដូចជាស៊ុតក្នុងរឿងទេវកថាស្នាដៃអក្សរសាស្ត្រប្រពៃណី។ គណនី Twitter @aiwendil1 និយាយទៅកាន់ខ្លួនឯងថា “នឹងទៅជាយ៉ាងណាបើទ្រឹស្តី និងគំនិតអំពីសកលលោកត្រូវបានបង្ហាញក្នុងជីវិតជាក់ស្តែង”។
ប្រសិនបើអ្នកចាប់អារម្មណ៍នឹងស្នាដៃដែលមានប្រធានបទស្រដៀងគ្នា សូមតាមដានមើល Twitter របស់ @aiwendil1 បាន។
Sacchan