តើការរចនាលិខិតឆ្លងដែនថ្មីរបស់ជប៉ុនមានលក្ខណៈពិសេសអ្វីខ្លះ?

នៅខែកុម្ភៈឆ្នាំ ២០២០ ការរចនាលិខិតឆ្លងដែនជប៉ុនត្រូវបានផ្លាស់ប្តូរ។ គោលបំណងសំខាន់ដើម្បីការពារការលួចចម្លង ហើយ​លិខិត​ឆ្លង​ដែន​នេះក៏មានភាពទាក់ទាញព្រោះតែការរចនាសិល្បៈពិសេសផងដែរ។

រូបភាព https://rocketnews24.com/2020/06/30/1388122/

គម្របលខិតឆ្លងដែនដូចដើមតែក្នុងទំព័រវីសា និងទំព័របិទតែមសន្លឹកនីមួយៗមានបោះលេខការ​ពារ​ការ​ក្លែង​បន្លំ។ តើ​កន្លែង​ណាដែលថាសិល្បៈ?

បើកទំព័រនីមួយៗនៃលិខិតឆ្លងដែនមានការរចនាបែបជប៉ុន។

គំនូរដែលបោះលើលិខិតឆ្លងដែនជាផ្ទាំងគំនូរឆ្លាក់ Ukiyo-e ដោយវិចិត្រករល្បីឈ្មោះ Hokusai Katsushika រូបភាព​​ក្នុង​​ចំណោម​​នោះ​មាន​រូប​ភ្នំហ្វូជីដែលជានិមិត្តរូបរបស់ប្រទេសជប៉ុន។

ពិតជាស្អាតណាស់ !!!

ការរចនាថ្មីនៃលិខិតឆ្លងដែនរបស់ជប៉ុនពិតជាស្អាតណាស់ ដូច្នេះពេលឆ្លងដែនបិទវីសាឬបោះត្រាដូចជាស្តាយបន្តិច។ ខ្ញុំ​សង្ឃឹម​ថា​បុគ្គលិក​អាកាសយានដ្ឋាននឹងបិទអោយបានត្រឹមត្រូវដើម្បីរក្សាសោភ័ណភាព។

ជាការពិតខ្ញុំចូលចិត្តលិខិតឆ្លងដែនប្រភេទ ១០ ឆ្នាំព្រោះការរចនាមើលទៅស្អាតជាងមុន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: