តួអង្គក្នុងរឿងព្រេងនិទាន Rurouni Kenshin តើអ្នកធ្លាប់មើលដែរទេ?

តើអ្នកធ្លាប់មើលរឿង Anime Rurouni Kenshin នេះទេ?

រូបភាព https://jumpsq.shueisha.co.jp/rensai/rurounikenshin/

នេះជាខ្សែភាពយន្តល្បីដែលផ្តើមចេញពី Manga បន្ទាប់មកចាក់បញ្ចាំងជា Anime ហើយក៏ចេញជាខ្សែភាពយន្ត។ ដូច្នេះ​ហើយ​ ខ្ញុំ​គិត​ថា​ទោះ​បីជាអ្នកមិនទាន់មើលក៏ស្គាល់ឈ្មោះដែរ។

រឿងកើតឡើងអំឡុងសម័យអេដូឈានចូលសម័យ Meiji ក៏ជាសម័យកាលអន់ថយរបស់សាមូរ៉ៃផងដែរ។ ការប្រយុទ្ធគ្នាជាច្រើនកើតឡើងព្រោះតែជម្លោះរវាងអ្នកដែលចង់បន្ត និងអ្នកចង់បញ្ចប់របបសាមូរ៉ៃ។ ក្នុងចំណោមនោះ​មាន​ឃាតករ​ចំនួន ៤ នាក់ដែលគួរអោយខ្លាចបំផុត។

រូបភាព https://machi-log.net/?p=2526

ឃាតករនោះគឺ 河上彦斎 (Kawakami Gensai) កម្ពស់ត្រឹមតែ ១៥០ សង់ទីម៉ែត្រ រាងស្គម (តែមិនខ្សោយ) តែងតែត្រូវគេច្រឡំថាមនុស្សស្រី។ ដូច្នេះក្នុងរឿង Anime ក៏បង្ហាញពីរូបរាងតួអង្គមាឌតូចផងដែរ។

ទោះបីជាការរស់នៅរបស់គាត់ទៀងត្រង់នៅតែរងគ្រោះដោយសារការផ្លាស់ប្តូរសម័យកាល ហើយចុងបញ្ចប់ជីវិតពេញ​ទៅ​​ដោយ​​សោកនាដ​កម្ម។

លោក Gensai ជាកូនប្រុសទី ២ ក្នុងគ្រួសារសាម៉ូរៃ នៅអាយុ ១១ ឆ្នាំត្រូវបានគ្រួសារ Kawakami ទទួលចិញ្ចឹម។ ទៅ​ដល់​ផ្ទះ​ថ្មី​ គាត់រៀនសូត្រ និងហាត់ក្បាច់គុនតាំងពីអាយុ ១៦ ឆ្នាំ ហើយដោយសារតែជួយការងារក្នុងក្រុងត្រូវរៀនអំពី​ពិធីតែ និងការរៀបចំផ្កាផងដែរ។

ក្បាច់ដាវរបស់ Gensai ភាគច្រើនពឹងទៅលើការហ្វឹកហាត់ដោយខ្លួនឯង ដែលអាចហៅថាកម្រិតអ្នកជំនាញប្រើ​ដាវ​ទោល។ ក្បាច់ដកដាវប្រយុទ្ធរបស់ Gensai ក៏ត្រូវបានបង្ហាញឡើងវិញម្តងហើយម្តងទៀតផងដែរ។

ក្បាច់ដកដាវក្រឡេកមើលទៅបែបនេះ។

រូបភាព https://middle-edge.jp/articles/oWLPt

ចំណុចដែលគួរអោយកត់សម្គាល់ត្រង់ថា ការជួបគ្នារវាង Gensai និង Miyabe Teizo បានផ្លាស់ប្តូរជីវិតរបស់ Gensai ទៅ​ថ្ងៃក្រោយ។

នៅពេលដែល Gensai អាយុ ២០ ឆ្នាំ ជាឆ្នាំដែលមានព្រឹត្តិការណ៍ Matthew C ។ Perry មកពីសហរដ្ឋអាមេរិកចូលទៅជិតជប៉ុន ដែលជាមនុស្សម្នាក់ដើរតួយ៉ាងសំខាន់ធ្វើអោយជប៉ុនបើកទ្វារជាមួយសហរដ្ឋអាមេរិក។ ដោយសារការឆ្លើយ​តប​យឺត​យ៉ាវ​ពេល​នោះ ​រដ្ឋាភិបាល​រិះគន់យ៉ាងខ្លាំង ដែលឈានទៅដល់ទីបញ្ចប់នៃ Edo Bakufu បន្ទាប់ពីរយៈពេល ៣០០ ឆ្នាំ។

នៅពេលនោះ Gensai ជាអ្នកការពាររបស់ Kyoto ប៉ុន្តែបុគ្គលដែលការពារត្រូវបណ្តេញចេញពី Kyoto ដូច្នេះ Gensai ក៏បាត់បង់ការងារធ្វើ។ Gensai មិនបានវិលត្រឡប់ទៅទីក្រុងកំណើត Kumamoto របស់គាត់វិញទេ ប៉ុន្តែចូលរួមជា​មួយ​អ្នក​ផ្តួល​រំលំ Edo Bakufu ក្នុង​ចំណោម​នោះ​មាន Miyabe ។ ក្រុម Miyabe ពួនស្ទាក់ក្នុងទីក្រុង Kyoto ដើម្បី​ចាត់​វិធាន​ការម៉ឺងម៉ាត់ចំពោះ Bakufu ប៉ុន្តែ Miyabe ត្រូវកងកម្លាំង Shinsengumi (ស្រដៀងនឹងប៉ូលីស) សម្លាប់ ។ នៅពេលទទួលបានដំណឹង Gensai ត្រឡប់មក Kyoto វិញដើម្បីធ្វើឃាតសត្រូវលេខមួយ Sakuma Zouzan ។

ក្រោយមក Gensai ត្រូវនិរទេសខ្លួនទៅ Kumamoto ដែលចោទប្រកាន់ថាជាសាមូរ៉ៃគ្មានម្ចាស់។ នៅសម័យនោះប្រទេស​ជប៉ុន​ត្រូវបានបែងចែកជាមូលដ្ឋានតូចដូចសព្វថ្ងៃ។ តំបន់នីមួយត្រូវបានគ្រប់គ្រងដោយស្តេចក្រាញ់ម្នាក់ ចំណែកសាមូរ៉ៃក្រោមបង្គាប់ត្រូវគោរពតាមបញ្ជារបស់ស្តេចក្រាញ់។ ប៉ុន្តែដោយសារតែ Gensai នៅ Kyoto តាម​អំពើ​​ចិត្តដើម្បីប៉ុនប៉ងធ្វើឃាតទើបត្រូវដាក់គុក ១ ឆ្នាំ។ Kumamoto (ពេលនោះជាក្រុម Higo) គោរពតាមបញ្ជា​របស់ Edo Bakufu ។ អំឡុងពេល Gensai ជាប់ឃុំឃាំងក៏ជាពេលវេលា Edo Bakufu ដួលរលំ ដែលផ្តើមសម័យ Meiji ។ នៅសម័យកាលដែលមានអ្នកគ្រប់គ្រងថ្មី Gensai ត្រូវបានគេចាត់ទុកដូចជាអ្នកការទូត។

ប៉ុន្តែអំឡុងពេលធ្វើការជាមួយរដ្ឋាភិបាលថ្មីមិនស្រួលទេ។ ទោះបីជាវាត្រូវបានបង្កើតឡើងក្រោមមិត្តភាពផ្តួល​រលំ Edo Bakufu តែមិនដូចជាទម្រង់រដ្ឋាភិបាលដែល Gensai បានរំពឹងទុកនោះទេ។ គាត់ក៏បានផ្លាស់ប្តូរ​គោល​នយោបាយ​ជា​ច្រើន​ដង​តែមិនដំណើរការ ដូច្នេះទំនាក់ទំនងរវាង Gensai និងវណ្ណៈកាន់អំណាចកាន់តែឃ្លាតឆ្ងាយ។ ចំណុចនេះក៏មានក្នុងរឿង Anime ផងដែរ។

តាំងពីពេលនោះសោកនាដកម្មថ្មីចាប់ផ្តើម រដ្ឋាភិបាលថ្មីបានសម្រេចដកសាលាចេញក្នុងរយៈពេល ២ ឆ្នាំ។ Gensai ត្រូវចាប់ខ្លួនម្តងទៀតពីបទអនុញ្ញាតអោយសាមូរ៉ៃស្នាក់នៅ។ បន្ទាប់ពីត្រូវចាប់ខ្លួន Gensai ក៏ត្រូវបានគេសង្ស័យ​ថា​ប្រឆាំង​នឹង​រដ្ឋាភិបាលដែរ។ ទោះជាយ៉ាងណា Gensai នៅតែព្យាយាមជួយដល់អ្នកដែលធ្លាប់រួមទុក្ខជាមួយគ្នាពីមុន ប៉ុន្តែក្រោយមកត្រូវបានគេចាត់ទុកថាជាមនុស្សគ្រោះថ្នាក់ហើយត្រូវកាត់ក្បាល។

នេះជាកំណាព្យ Haiku ដែលសរសេរដោយ Gensai 

ព្រោះតែអ្នក – នៅលើសាកសពបានដុះពន្លកស្មៅ

សូម្បីតែផ្កាក្រហមក្នុងបេះដូងក៏រីកដែរ

ព្រោះតែអ្នក (នៅត្រង់នេះសំដៅទៅលើអធិរាជ) (ស្មៅដុះលើសាកសពប្រៀបដូចជាមូលដ្ឋានជាតិ) ផ្កាក្រហម (ទឹក​ចិត្ត​របស់​ខ្លួនឯង) នឹងរីកស្គុះស្គាយ។ កំណាព្យក្នុងច្បាប់ដើមបាត់ ២ ប្រយោគ។

ដើមឡើយ ប្រទេសជប៉ុនជាប្រជាជាតិរបស់អធិរាជ ប៉ុន្តែក្រោយមកវត្តមានរបស់អធិរាជគ្រាន់តែជានិមិត្តរូប អំណាច​ពិត​ធ្លាក់​លើ​ដៃ​របស់​សាមូរ៉ៃ។ យុទ្ធនាការដើមត្រូវបានធ្វើឡើងដើម្បីនាំយករបបចាស់មកវិញ ប៉ុន្តែក្រុមរបស់ Gensai បានបំភ្លេចនូវគោលបំណងដើមព្រោះតែចង់បានអំណាច ចំណែក Gensai ត្រូវស្លាប់ក្រោមផ្លែដាវរបស់​សមាជិក​​ក្រុម។

ក្រៅពីនេះ អាវុធចម្បងរបស់តួអង្គក្នុងរឿង Anime ផ្លែដាវបញ្ច្រាស (ពេលផ្លែដាវបញ្ច្រាសមិនអាចប្រើបានទៀតទេ) ។ ផ្លែ​ដាវ​គ្រាន់​តែ​ជាការប្រឌិត ប៉ុន្តែគេរកឃើញដាវតូចនៅ Chiba ។

រូបភាព https://matome.naver.jp/odai/2142348497175743701

យើងមិនដឹងច្បាស់ថាតើដាវនេះមានគោលបំណងអ្វីទេ មនុស្សជាច្រើនយល់ថា ប្រើសម្រាប់កាត់ស្បែកក្រចកជើង​សេះ។ តាមពិត Gensai មិនបានប្រើផ្លែដាវបញ្ច្រាសទេតែជាដាវធម្មតាប៉ុន្តែមិនត្រូវបានសំលៀងទើបមើលទៅបែប​នេះ។

បន្ទាប់ពីអានរឿងទាំងនេះអ្នកអាចមើលឡើងវិញរឿង Rurouni Kenshin ម្តងទៀតក្រោមទស្សនៈផ្សេង។ ចំពោះខ្ញុំផ្តល់​សំណើ​ខ្សែភាព​យន្តបង្ហាញក្បាច់ដាវកាន់តែពិសេស។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: