មិនមែនជាបណ្តាសារ តែជាផែនការ (Not a Curse But the Care)

សម្រាប់មនុស្សគ្រប់រូបប្រាកដជាមិនសូវចង់ស្តាប់ពាក្យមិនល្អប៉ុន្មាននោះទេដូចជា៖ ពាក្យថាបណ្តាសារគឺពាក្យមួយ​ ដូចជាប្រផ្នូលមិនល្អមួយដែលគ្រួសារ មិត្តភក្តិ សាច់ញាតិ្ត រួមទាំងអ្នកនៅក្បែរខ្លួនទាំងអស់ មិនប្រាថ្នា ហើយតែង​តែ​សុំ​សេចក្តីសុខ និងជៀសផុតពីគ្រោះចង្រៃ។​ នៅថ្ងៃនេះយើងខ្ញុំសូមបង្ហាញពីគន្លឹះសំខាន់ៗដើម្បីជៀសវាងរបស់ទាំងអស់នេះ តើលោកអ្នកចង់ដឹងដែរឬទេ?​ នេះគឺជាវដ្តអាយុកាលរបស់មនុស្សម្នាក់ៗជាមធ្យម និងសកម្មភាព​ដែល​ត្រូវ​ធ្វើ៖

១. យុវវ័យ (អាយុចាប់ពីការ ចាប់កំណើតរហូតដល់អាយុ ២០ឆ្នាំ)៖ (ចំណុចដែលគួរផ្តោតទៅលើគឺពេលវេលា​ និងសុខភាពប៉ុន្តែហិរញ្ញវត្ថុនៅមានកំណត់)

គឺជាវ័យដែលបង្កកំណើត ដែល​មនុស្សចង់ចេះ ចង់ដឹង ចង់ស្គាល់ ដើម្បីទទួលបាននូវចំណេះដឹង ក៏ដូចជា​ បទពិសោធន៍​ជីវិត​ថ្មីៗតាមរយៈគ្រួសារ​ សាលារៀន និងសហគមន៍។​ សម្មភាពដែលត្រូវធ្វើគឺព្យាយាមសិក្សាពីចំណង់ចំណូល​ចិត្ត និងទេពកោសល្យខ្លួនឯង បង្កើតមិត្តភាព មនោសញ្ចេតនា (គ្រួសារ និងស្នេហា)​​ ដំណើរកំសាន្តលក្ខណៈគ្រួសារ និងមិត្តភក្តិ​​  * ។​ ក្នុងវ័យនេះគឺជាវ័យដែលចំណាយខ្ពស់ទាំងគ្មានចំណូលឬចំណូលតិចតួច​។​

២. បឋមវ័យ (ចាប់ពីអាយុ ២០ឆ្នាំរហូតដល់ប្រហែល ៤០ឆ្នាំ)៖ (គ្មានពេលវេលា​​ សុខភាព និងមានហិរញ្ញវត្ថុ)

ក្នុងវ័យនេះមនុស្សព្យាយាមស្វែងយល់អំពីទំនួលខុសត្រូវនៅក្នុងជីវិត និងសង្គមដូចជា៖​ ការបញ្ចប់ការសិក្សា ការទទួលបានការងារពេញម៉ោងឬចាប់ផ្តើមធ្វើអាជីវកម្ម។​

សម្មភាពដែលត្រូវធ្វើគឺរៀនចរចារ រៀនប្រើប្រាស់ពាក្យសំដី រៀនជំទាស់ រៀនរស់ដោយខ្លួនឯង រក្សាសុខភាព និងសម្រស់ រៀនទទួលស្គាល់កំហុស រៀនគ្រប់គ្រង់សំពាធ និងពេលវេលា -ល-។  បឋមវ័យគឺជាវ័យដែលត្រូវចេះគ្រប់គ្រង់ចំណាយ និងចំណូល​។​

៣. មជ្ឈិមវ័យ (ចាប់ពីអាយុ ៤០ឆ្នាំរហូតដល់ប្រហែល ៦០ឆ្នាំ)៖ (គ្មានពេលវេលា​ សុខភាពចុះទន់ខ្សោយ និងមាន​ហិរញ្ញវត្ថុ)

ក្នុងវ័យនេះជាវដ្តដ៏មមាញឹកនៅក្នុងជីវិត ទទួលសំពាធ និងគំនៀបបន្ថែមដូចជា៖​ កិត្តិយស ទ្រព្យសម្បត្តិអកប្បកិរិយា ពេលវេលា និងសុខភាព។​

សម្មភាពដែលគួរធ្វើគឺត្រូវពេញចិត្ត និងទទួលស្គាល់នូវអ្វីដែលយើងមាន កែទម្លាប់អាក្រក់ ធ្វើអោយជីវិតស្រស់បំព្រង ការអត់អោន បង្កើតស្នាដៃ និងសាងកេរ្តិ៍ឈ្មោះ និងចុងក្រោយគឺរៀបចំផែនការសន្សំមុនចូលនិវត្តន៍ -ល-។មជ្ឈិមវ័យគឺជាវ័យដែលត្រូវចេះគ្រប់គ្រង់ ចំណាយ និងចំណូល​។​

៤. បច្ឆិមវ័យ (ចាប់ពីអាយុ ៦០ឆ្នាំ រហូតដល់ប្រហែល ៨០ឆ្នាំឡើងទៅ)៖ (ពេលវេលា សុខភាពទ្រុឌទ្រោម និងហិរញ្ញវត្ថុមានកំណត់)

មនុស្សបានឈានទៅដល់វ័យចំណាស់ ហើយវ័យនេះជីវិតគឺផុយស្រួយមែនទែន​ដែលរួមផ្សំជាមួយភាពទ្រុឌទ្រោមខ្លាំងឬជរា។ ក្នុងស្ថានភាពនេះការថែរក្សាពីក្រុមគ្រួសារ កូនចៅ គឺជាសកម្មភាពដែលជីដូនជីតាគ្រប់រូបរំពឹងទុក​។ ប៉ុន្តែប្រសិនបើការគិតបានផ្ទុយស្រលះ តើលោកអ្នកនឹងមានវិប្បដិសារីដូចម្តេចខ្លះ នៅពេលអ្នកឈឺស្កាត់ គ្មានអ្នកមើលថែរក្សា និងមិនអាចផ្គត់ផ្គង់ខ្លួនឯងបាន? ដូច្នេះចូលគិតត្រឡប់មកវិញម្តងទៀតចំពោះបឋម​វ័យ និងមជ្ឈិមវ័យចាប់ផ្តើមបង្កើតផែនការជីវិតរបស់អ្នកទាំងអស់គ្នា ជាមួយ ដាយ អ៊ិឈិ ឡាយហ្វ៍ ក្រុមហ៊ុនធានារ៉ាប់រ៉ងអាយុជីវិតនាំមុខគេពីប្រទេសជប៉ុន លោកអ្នកនឹងទទួលបាន៖

– អត្ថប្រយោជន៍បន្តែម ២០%​ រៀងរាល់ ៣ឆ្នាំម្តង

– អតិថិជនជាមួយក្រុមហ៊ុនត្រឹមតែ ៩,៦០០$ ហើយអតិថិជននឹងទទួលបានទឹកប្រាក់សន្សំត្រឡប់ទៅវិញ​ តាមកាល​កំណត់រហូតដល់ ១០,០០០ $

– អាចចាប់ផ្តើមផែនការសន្សំចាប់ពី ៣,០០០ $ ឡើងទៅដែលមានរយៈពេល ចាប់ពី ៦ឆ្នាំ

– កញ្ចប់មួយទទួលបានការការពាររហូតដល់ ៤នាក់ និង

– អាចទទួលបានការការពាររហូតដល់ ១៥ ដងនៃប្រាក់មូលដ្ឋាន។

ជាចុងក្រោយសូមចាប់ផ្តើមផែនការរបស់លោកអ្នកដើម្បីទទួលបានសុខសុភមង្គល និង

សូមចុចត្រង់នេះ www.dai-ichilife.com.kh/products/savinghttps://www.facebook.com/DaiichiLife.Cambodia ដើម្បីទទួលព័ត៌មានបន្ថែមឬសូមទូរស័ព្ទមកលេខ៖ 023 955 333 ឬ ទំនាក់ទំនងដោយឥតគិតថ្លៃមក 1800 201 202 ។

អត្ថបទខាងលើត្រូវបានដកស្រង់ និងកែសំរួលតាមរយៈវេបសាយខាងក្រោម៖

*  Kendall Wood, (2013), The 20 Things You Need To Do In Your 20s , https://www.elitedaily.com/life/20-things-you-need-to-do-in-your-20s
** Shana Lebowitz and Rachel Gillett (2020), 20 things to master before you turn 40 , https://www.businessinsider.com/things-to-do-in-30s-by-age-40-2018-6
***  Sally Stich (2014), 10 Things Everyone Should Do Before Turning 60, https://www.nextavenue.org/10-things-everyone-should-do-turning-60/

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: