វិធីសាស្រ្តការពារពេលទឹកលិចប៉ុន្តែគួរកត់សម្គាល់ប្រើបានតែក្នុងករណីកម្រិតទឹកទាបប៉ុណ្ណោះ
ភ្លៀងធ្លាក់ខ្លាំង ព្យុះ និងជំនោរនិទាឃរដូវជាមូលហេតុបណ្តាលអោយទឹកជំនន់។ នៅពេលទឹកលិចអាចបង្កការបំពុលឬបំផ្លាញគ្រឿងសង្ហារិមក្នុងផ្ទះ។ ក្រៅពីនេះបើទឹកជំនន់អូសបន្លាយរយៈពេលយូរកម្រិតទឹកអាចនឹងកើនឡើងដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។
រូបភាព http://www.acrez.co.jp/2018/01/172
បច្ចុប្បន្ននេះនៅក្នុងតំបន់ Kyushu ប្រទេសជប៉ុនភ្លៀងធ្លាក់ខ្លាំងបណ្តាលអោយបាក់ទំនប់ និងខូចខាតយ៉ាងធ្ងន់ធ្ងរនៅកន្លែងជាច្រើន។ ពិតជាពិបាកពេលដែលកម្រិតទឹកកើនឡើង ប៉ុន្តែប្រសិនបើទឹកស្ថិតក្នុងកម្រិតដែលអាចត្រួតពិនិត្យអ្នកសម្រួលបញ្ហានេះដោយប្រើទឹក។
មនុស្សភាគច្រើនទប់ទឹកហូរចូលផ្ទះដោយប្រើបាវខ្សាច់ ប៉ុន្តែការប្រើបាវខ្សាច់អាចនឹងជ្រាបទឹកតាមចន្លោះប្រហោង ហើយជាពិសេសយើងច្រើនតែមិនបានត្រៀមព្រោះតែស្ថានភាពមិនអាចដឹងមុន។
ដូច្នេះហើយជនជាតិជប៉ុនប្រើវិធីសាស្រ្តដែលគេហៅថា “ថង់ទឹក” ដោយប្រើថង់ច្រកទឹកដាក់នៅលើឥដ្ឋ។
រូបភាព https://news.livedoor.com/article/detail/18530130/
អ្នកអាចប្រើថង់ទឹកដាក់នៅកន្លែងទឹកហូរចូលផ្ទះដូចជាទ្វារឬបង្អួច ហើយអ្នកក៏អាចប្តូរទម្រង់ថង់ទឹកតាមប្រហោងដែលត្រូវទប់ទឹកហូរ ជាមួយនឹងទម្ងន់ទឹកស្ទើរតែគ្មានចន្លោះប្រហោង។ លើសពីនេះថង់ទឹកងាយត្រៀមជាងបាវខ្សាច់ អ្នកគ្រាន់តែចាក់ទឹកចូលថង់ដាក់សំរាមជាការស្រេច។
លើសពីនេះទឹកក៏អាចកំពប់ចេញពីបង្គន់ ឡាប៊ូលាងចាន កន្លែងតំឡើងម៉ាស៊ីនបោកសម្លៀកបំពាក់ និងផ្ទះបាយដូច្នេះអ្នកគួរតែដាក់ថង់ទឹកនៅកន្លែងទាំងនោះផងដែរ។ ដើម្បីការពារកុំអោយថង់ទឹករហែកអ្នកគួរតែដាក់ថង់ទឹកចំនួន ២ សម្រាប់បង្កើនទម្ងន់កាត់បន្ថយកម្លាំងទឹក។
ចំណាំវិធីសាស្ត្រនេះអាចប្រើបានក្នុងកម្រិតទឹកមិនច្រើន។ នៅពេលកម្ពស់ទឹកកើនឡើងលឿនកុំប្រើថង់ទប់ទឹកគួរតែបើកទ្វារអោយទឹកហូរចូល។ ព្រោះថាប្រសិនបើអ្នកបិទទ្វារហើយទឹកខាងក្រៅនៅតែកើនឡើងនោះសម្ពាធទឹកនឹងរាំងស្ទះទ្វារធ្វើអោយអ្នកជាប់ក្នុងផ្ទះ។
ក្នុងពេលជាមួយគ្នានេះដែលជម្លៀសចេញភ្លាមៗពេលមានអារម្មណ៍ថាថង់ទឹកមិនអាចទប់ទឹកហូរចូលផ្ទះ។
Kengo Abe