អ្នកផ្តើមបង្កើតរឿងគំនូរជីវចលដែលមានឥទ្ធិពលលើវិស័យភាពយន្តនៅជប៉ុន និងទូទាំងពិភពលោក តើអ្នកដឹងថាគាត់ជានរណាទេ?

តើអ្នកមានទំនុកចិត្តថាខ្លួនដឹងអំពីរឿងគំនូរជីវចល Anime ទាំងអស់ដែរទេ? ដូច្នេះតើអ្នកស្គាល់មនុស្សម្នាក់នេះទេ?

រឿងគំនូរជីវចល Anime/Manga ផ្សារភ្ជាប់នឹងវ័យកុមារភាពរបស់មនុស្សជាច្រើន ដូច្នេះមនុស្សជាច្រើននាំគ្នាស្វែង​យល់​អំ​ពី​វប្បធម៌ និងភាសាជប៉ុន។ យើងមិនអាចបដិសេធបានទេថាវិស័យខ្សែភាពយន្តគំនូរជីវចលមានឥទ្ធិពល​ខ្លាំង​នៅ​ទូទាំង​ពិភព​លោក។ នៅថ្ងៃនេះយើងនឹងស្វែងយល់អំពីអ្នកដែលផ្តើមបង្កើតរឿងគំនូរជីវចល Anime/Manga ។

លោកមានឈ្មោះថា Osamu Tezuka (手塚治虫)

លោក Osamu Tezuka ជាវិចិត្រកររឿងគំនូរជីវចល និងជាអ្នកផលិតខ្សែភាពយន្តនៅជប៉ុន។ មនុស្សជាច្រើនចាត់​ទុក​គាត់​ដូចជាមនុស្សមានទេពកោសល្យរឿង Manga ដែលមិនធ្លាប់មានអ្នកមានឥទ្ធិពលលើវិស័យភាព​យន្ត​ដូច​ជា​លោក Osamu Tezuka នោះ​ទេ ពីព្រោះ​ស្នាដៃ​របស់គាត់​ជា​ច្រើន​បានក្លាយជាចំណុចចាប់ផ្តើមនៃការវិវត្តន៍របស់ Manga / Anime ដូច​សព្វ​ថ្ងៃនេះ។

រូបភាព https://tezukaosamu.net/jp/about/

ក្រៅពីនេះលោក Tezuka ក៏បង្កើនផលិតភាពណាស់ដែរ។ ចាប់ពីឆ្នាំ ១៩៥០ គាត់សរសេររឿង Manga ជាង ៧០០ ស៊េរី​រួមមាន ១៧០,០០០ ទំព័រដោយមិនរាប់បញ្ចូលដំណើររឿង និងការសន្ទានាជាង ២០០,០០០ ទំព័រ។

បុរសដ៏អស្ចារ្យម្នាក់នេះកើតនៅថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ ១៩២៨ នៅទីក្រុង Toyonaka, Osaka។ គាត់ជាកូនច្បងក្នុងគ្រួសារមានបងប្អូន ៣ នាក់ក្នុងនោះគាត់ជាមនុស្សកំប្លែង និងមានគំនិតប្រឌិតជាច្រើន។ លោក Tezuka ធ្លាប់ឆ្លងកាត់សង្គ្រាមហើយធ្លាប់ចង់ក្លាយជាពេទ្យដើម្បីជួយព្យាបាលជីវិតមនុស្សដ៏មានតម្លៃ។ ប៉ុន្តែបន្ទាប់ពីទទួលបាន​វិញ្ញាបន​ប័ត្រ​វេជ្ជសាស្រ្ត​គាត់បែរជាសម្រេចចិត្តប្តូរទៅវិស័យភាព​យន្ត​រឿងគំនូរជីវចល។

ស្នាដៃរបស់លោក Osamu Tezuka មានឥទ្ធិពលយ៉ាងខ្លាំងទៅលើការបង្កើតចិត្តគំនិតយុវវ័យក្រោយសង្គ្រាម ហើយនៅតែមានឥទ្ធិពលមកទល់សព្វថ្ងៃនេះ។ គាត់ទទួលមរណភាពនៅថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ ១៩៨៩ និងបន្សល់ទុកមរតក​ដែល​មិន​អាច​កាត់​ថ្លៃបាន។

ស្នាដៃមួយចំនួនដូចជា

រូបភាព https://quizjapan.com/2019/10/11/post-8801/

Dororo

សេ៊រីខ្សែភាពយន្តនេះចាក់បញ្ចាំងលើកដំបូងនៅថ្ងៃទី ៦ ខែមេសាឆ្នាំ ១៩៦៩ ហើយត្រូវបានផលិតឡើងវិញនៅឆ្នាំ ២០១៩ ជា​រឿង​ដែល​អ្នក​គួរ​តែមើល។

Young Black Jack

ច្បាប់ដើមមានឈ្មោះថា Black Jack ចេញផ្សាយនៅឆ្នាំ ១៩៧០ ហើយត្រូវបានកែសម្រួលនៅឆ្នាំ ២០១១។ ស្នាដៃនេះប្រាកដ​ជាគ្មាន​អ្វីប្លែកសម្រាប់អ្នកគាំទ្ររបស់ Manga, Anime ទេ។

Astro Boy

ពេលរំលឹកដល់ខ្សែភាពយន្តទាំងនេះនឹងធ្វើអោយអ្នកមានអារម្មណ៍ត្រឡប់ទៅសម័យបុរាណ។ ស៊េរីនេះមាន​រយៈ​ពេល​​យូរ (ពីឆ្នាំ ១៩៥២ ដល់ ១៩៦៨) ប៉ុន្តែនៅតែមានភាពទាក់ទាញ។

ស៊េរីទាំង ៣ នេះគ្រាន់តែតំណាងអោយស្នាដៃជាច្រើនផ្សេងទៀតរបស់លោក Osamu Tezuka ប៉ុណ្ណោះ។ ប្រសិនបើអ្នក​ជា​អ្នក​គាំទ្ររឿង Anime/Manga សូមថ្លែងអំណរគុណដល់ការរួមចំណែករបស់លោក។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: