ហាង Don Quijote កំពុងប្រឈមនឹងបញ្ហាម៉ាស – សូមមេត្តាជួយគាំទ្រដល់ម៉ាកយីហោដែលគិតដល់អតិថិជន

បណ្តាញហាង Don Quijote មានលក់ស្ទើរតែគ្រប់មុខទំនិញទាំងអស់នៅក្នុងប្រទេសជប៉ុនដូចជាអាហារ សម្ភារៈការិយា​ល័យ ឧបករណ៍​ប្រើប្រាស់ក្នុងផ្ទះឬប្រដាប់ប្រដាក្មេងលេង -ល-។ ទំនិញមិនត្រឹមតែសម្បូរហាង Don Quijote ថែមទាំងល្បីព្រោះតម្លៃសមរម្យ  ដូច្នេះនេះជាកន្លែងដែលពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ដែលមកលេងប្រទេស​ជប៉ុន​អាចទិញអំណោយឬវត្ថុអនុស្សាវរីយ៍។

រូបភាព https://gunosy.com/articles/eWG9g?s=s

ក្នុងស្ថានភាពនេះទោះជាហាង Don Quijote សម្បូរទំនិញយ៉ាងណាក៏មិនអាចផ្គត់ផ្គង់ម៉ាសគ្រប់គ្រាន់ដែរ។ ការប្រឈមរបស់ហាង Don Quijote និងកង្វះម៉ាសចាប់ផ្តើមតាំងពីខែមីនា។ ក្នុងកំឡុងពេលនោះព្រោះតែជំងឺ​កូវីដ​-១៩ រាល​ដាលឆាប់រហ័សប្រជាជនគ្មានលទ្ធភាពទិញម៉ាស។ រយៈពេលជាង ១ ខែម៉ាសហាក់ដូចជារលាយបាត់លើទីផ្សារ​ព្រោះ​ស្ថានភាពជំងឺរាតត្បាតមិនត្រឹមតែបានកើតឡើងនៅប្រទេសជប៉ុនប៉ុណ្ណោះទេប៉ុន្តែបានក្លាយជាជំងឺរាត​ត្បាត​ទូទាំង​ពិភពលោក។

ចំពោះករណីមួយចំនួនអ្នកខ្លះទិញម៉ាសដើម្បីលក់បន្តក្នុងតម្លៃខ្ពស់។ ច្បាប់ចាប់ផ្តើមផ្លាស់ប្តូរដើម្បីកម្រិតស្ថាន​ភាព​នេះ សកម្មភាពស្តុកម៉ាសទុកលក់អាចនឹងត្រូវចាប់ខ្លួន។

ទោះយ៉ាងណាក្នុងស្ថានភាពច្របូកច្របល់បែបនេះហាង Don Quijote នៅតែព្យាយាមអស់ពីសមត្ថភាពដើម្បីលក់ម៉ាសក្នុងតម្លៃធម្មតា។ ដើម្បីកាត់បន្ថយសកម្មភាពទិញទំនិញលក់បន្ត ហាងកំណត់តម្លៃផលិតផលហើយទទួលបាន​ការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង។ 

តម្លៃដែលត្រូវបានកំណត់ ២៩៨ យ៉េន / មាន ៧ ម៉ាសនេះជាតម្លៃថោក។ ប៉ុន្តែចមពោះផលិតផលទី ២ តម្លៃត្រូវបានកំណត់គឺ ៩,៩៩៩ យ៉េន (តម្លៃដែលគ្មាននរណាម្នាក់ចំណាយប្រាក់សម្រាប់ទិញម៉ាសទេ) ។ ដូច្នេះការកំណត់នេះអនុញ្ញាត​អោយ​មនុស្ស​ម្នាក់​អាចទិញផលិត​ផល​បានតែមួយ ហើយក៏ផ្តល់ឱកាសដល់មនុស្សកាន់តែច្រើនអាចទិញម៉ាស។

ប្រសិនបើគិតតែប្រាក់ចំណេញការរក្សាតម្លៃធម្មតាមិនចាំបាច់ទេ ហើយមិនថាលក់ផលិតផលបានប៉ុន្មាននោះអត្រាលក់ក៏មិនប្តូរដូច្នេះមិនចាំបាច់កំណត់តម្លៃទេ។ ទាំងនេះបង្ហាញថាការចូលរួមវិភាគទានក្នុងសង្គមរបស់​ហាង Don Quijote ពិតជាច្រើនណាស់។

នៅមុខហាង Don Quijote មានផ្លាកជូនដំណឹងដូចខាងក្រោម៖

“ដោយសារតែអតិថិជនយើងបានព្យាយាមអស់ពីសមត្ថភាពដើម្បីប្រមូលម៉ាសដូច្នេះឥឡូវនេះម៉ាសមានចំនួនច្រើន។

សូមជួយទិញម៉ាស ១ កញ្ចប់ក៏បាន។ ដើម្បីចូលរួមកាត់បន្ថយម៉ាសស្តុកក្នុងឃ្លាំងជាមួយយើងទាំងអស់គ្នា” ។

ជាការពិតណាស់អ្នកជំនួញដឹងថាការស្តុកម៉ាសច្រើនអាចនឹងប្រឈមនឹងហានិភ័យហើយធ្លាក់ក្នុងវិបត្តិ។ ហាង Don Quijote ប្រហែលជាដឹងអំពីស្ថានភាពបច្ចុប្បន្ន ប៉ុន្តែពួកគេនៅតែព្យាយាមអស់ពីសមត្ថភាពពដើម្បីនាំចូលម៉ាស​ក្នុង​គោល​បំណង​ផ្គត់ផ្គង់ជូនអតិថិជនអោយទាន់ពេលវេលា។

នៅក្នុងឃ្លាំងស្តុកមានម៉ាសជាច្រើនដូច្នេះពេលទិញអាចនឹងទទួលបានការបញ្ចុះតម្លៃ។ សូមជ្រើសយកហាង Don Quijote ម៉ាកយី​ហោ​ដែល​ខិតខំដើម្បីអតិថិជនជាជាងអ្នកដែលរកប្រាក់ចំណេញក្នុងគ្រាអាសន្ន។

ប្រសិនបើអ្នករស់នៅប្រទេសជប៉ុនឬមានមិត្តភក្តិរស់នៅប្រទេសជប៉ុនសូមផ្សព្វផ្សាយព័ត៌មាននេះដើម្បីជួយដល់​ហាង Don Quijote ផងណា!

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: