Goro Awase វិធីសាស្រ្តប្រើពាក្យដ៏ពិសេសរបស់ជនជាតិជប៉ុន – តើអ្នកធ្លាប់សាកល្បងទេ?
ពាក្យថា “Goro Awase” សំដៅលើការរួមបញ្ចូលវត្ថុដោយផ្អែកលើសម្លេង (និយាយអោយងាយយល់សូរសម្លេងដូចគ្នា)។
ដូច្នេះពាក្យ Goro Awase ប្រើចំពោះការចងចាំអ្វីមួយប៉ុន្តែក៏ជាល្បិចសម្រាប់កំសាន្តផងដែរ។ អ្នកអាចនឹងរកឃើញ Goro Awase ក្នុងស្ថានភាពណាមួយដូចជាការផ្សាយពាណិជ្ជកម្ម ហ្គេម ឈ្មោះម៉ាកយីហោ ឬឈ្មោះហៅក្រៅ -ល- ។ ដូច្នេះការយល់ដឹងអំពី Goro Awase ក៏មានសារៈសំខាន់ណាស់អាចទំនាក់ទំនងជាមួយប្រជាជនជប៉ុន។
Goro Awase និងលេខ
ស្វែងយល់អំពីវិធីសាស្រ្តនេះអ្នកនឹងយល់ពីមូលហេតុគេជំនួសលេខ ២៣ ជាមួយពាក្យ Nissan ។
នៅក្នុងភាសាជប៉ុនពាក្យជាច្រើនមានរបៀបអានខុសគ្នា។ ឧទាហរណ៍ 二 អាចអានថា “ni” ឬ “ji” ឬពាក្យ 三 អានថា “san” ឬ “mi” ។ ដូច្នេះពាក្យ Nissan ឬ Ni-san (2-3) ធ្វើអោយយើងគិតឃើញលេខ 23 ។
តារាងនេះបង្ហាញពីការអានខុសគ្នានៃលេខជប៉ុនពី ០-១០ (តារាងសាមញ្ញ) ខាងក្រោម។
ឥឡូវចូរយើងប្រើលេខសម្រាប់ជំនួសអក្សរខាងក្រោម៖
Banana (ចេក)
Kusai (មានក្លិនស្អុយ)
Mushiba (ធ្មេញខូច)
Shibuya
Shinina (ទៅស្លាប់ទៅ)
ចម្លើយ៖
Banana – ៨៧ ឬ ៨៧៧
Kusai – ៩៣១
Mushiba – ៦៤៨
Shibuya – ៤២៨
Shinina – ៤២៧
នៅប្រទេសជប៉ុនមានផ្ទាំងប៉ាណូជាច្រើនដូចនេះ។ អ្នកអាចមើលឃើញអក្សរនៅលើលេខលេខទូរស័ព្ទ “Iya mushi mushi” ផ្ទាំងប៉ាណូនេះជាសេវាកម្មកម្ចាត់សត្វល្អិតដូច្នេះលេខទូរស័ព្ទសេវាកម្មពិតជាងាយចាំ។
ការផ្សាយពាណិជ្ជកម្មខ្ទឹមសក៏ប្រើ Goro Awase ពាក្យនេះគឺ “koko wa ninniku” (នេះជាខ្ទឹមស) ។
ឡានមួយនេះធ្លាប់ល្បីព្រោះតែលេខទូរស័ព្ទខាងលើប្រើ Goro Awase អានថា “Hayaku iku ossan” (ពូម្នាក់នេះធ្វើដំណើរលឿន) ។
មុខងារមួយទៀតរបស់ Goro Awase ប្រើជាមួយកាលបរិច្ឆេទ។ អ្នកប្រហែលជាដឹងហើយថានៅប្រទេសជប៉ុនមានថ្ងៃអនុស្សាវរីយ៍ប្លែកៗជាច្រើនដូចជាថ្ងៃសក់ឬថ្ងៃរបស់ទ្រូងហើយមូលហេតុក៏មកពីរបៀបប្រើពាក្យនេះ។
លេខ ១ ក៏អាចបញ្ចេញសម្លេងថា “wan” ស្រដៀងនឹងសម្លេងឆ្កែព្រុសក្នុងភាសាជប៉ុនដូច្នេះថ្ងៃទី ១១ មករា (wan wan wan) ក៏ជាថ្ងៃរបស់ឆ្កែផងដែរ។
ថ្ងៃដែលចម្លែកចេញពីរបៀបអាននេះតោះសាកល្បងទាយមើល។
ថ្ងៃ ៣/៣ – ថ្ងៃនៃត្រចៀក
ថ្ងៃ ៤/៤ – ថ្ងៃ yoyo (ល្បែងលេងរបស់ជប៉ុន)
ថ្ងៃ ១៨/៤ – ថ្ងៃសុខភាពធ្មេញ
ថ្ងៃ ២/៥ – ថ្ងៃចរាចរណ៍
ថ្ងៃ ៣/៥ – ថ្ងៃសំរាម
ថ្ងៃ ១៨/៥ – ទិវាពិភពលោក
ថ្ងៃ ២/៨ – ថ្ងៃខោអាវទ្រនាប់
ថ្ងៃ ៧/៨ – ថ្ងៃចេក
និងថ្ងៃជាច្រើនផ្សេងទៀតដែលរាប់មិនអស់ទេ។
សូមសាកល្បងទន្ទេញចាំភាសាជប៉ុនឬដើម្បីយល់ពីល្បែងប្រើពាក្យរបស់ជនជាតិជប៉ុន។
Sacchan