ត្រាធម្មតាហួសសម័យហើយជប៉ុនផលិតត្រាទំនើបប្រើលេខកូដ QR
នៅប្រទេសជប៉ុនវប្បធម៌ប្រើត្រាមានតាំងពីយូរមកហើយ ប្រជាជនជប៉ុនប្រើត្រាជំនួសការចុះហត្ថលេខាសម្រាប់ឯកសារមួយចំនួនដែលត្រូវប្រើត្រា។ ហើយត្រាក៏ត្រូវបានគេប្រើក្នុងស្ថានភាពខុសៗគ្នា ថ្មីៗនេះផលិតផលដែលគួរអោយចាប់អារម្មណ៍មួយបង្កើតឡើង។
រូបភាព https://www.shachihata.co.jp/
ត្រាពិសេសនេះមិនចាំបាច់បោះពុម្ពឈ្មោះផ្ទាល់ខ្លួនឬរូបសញ្ញារបស់ក្រុមហ៊ុនទេតែប្រើលេខកូដ QR ផលិតដោយក្រុមហ៊ុន Shachihata ដែលជាក្រុមហ៊ុនផលិតត្រាជប៉ុនដ៏ល្បីល្បាញ។ ត្រានេះមានឈ្មោះថា “My QR (QR របស់ខ្ញុំ)”។
នេះជាផលិតផលចេញពីគំនិត “Self QR” របស់លោក Kunishige Shimizu ដែលទទួលរង្វាន់ធំក្នុងការប្រកួត “ការរចនាផលិតផលថ្មីសម្រាប់ Shachihata” លើកទី ១១ ។
រូបភាព https://www.shachihata.co.jp/
ទំហំផ្ទៃកូដ QR គឺ 20×20 មីលីម៉ែត្រការ៉េ (ស៊ុមខាងក្នុង 8×8 មីលីម៉ែត្រ)។ ចំនួននៃការប្រើប្រាស់ប្រហែល ៥០០ ដង។ ត្រាធម្មតាមានតែឈ្មោះអ្នកអាចរួមបញ្ចូលទាំង Link របស់បណ្តាញសង្គម blog ឬគេហទំព័រ។
មិនត្រឹមតែប៉ុណ្ណឹងត្រា QR ក៏អាចប្រើបានក្នុងឱកាសផ្សេងៗគ្នាជាច្រើនផងដែរ។ ឧទាហរណ៍ពេលសរសេរប្រវត្តិរូប លិខិតអញ្ជើញ លិខិតសួរសុខទុក្ខគ្រាន់តែបោះត្រាអាចណែនាំប្រវត្តិរូបសង្ខេប ចំណូលចិត្តរបស់អ្នកជាដើម។ ប្រសិនបើអាជីវកម្មអាចនាំដោយផ្ទាល់ទៅគេហទំព័រលក់ទំនិញពិតជាងាយស្រួលណាស់។
រូបភាព https://www.shachihata.co.jp/
ចំពោះពុម្ពអក្សរអ្នកអាចជ្រើសរើសពុម្ពអក្សរចំនួន ៨ ប្រភេទអាចប្តូរដោយសេរីអាស្រ័យតាមចំណូលចិត្ត។ ក្រៅពីនេះការរចនាក៏មានភាពចម្រុះណាស់ដែរ។
រូបភាព https://www.shachihata.co.jp/
ផលិតផលត្រាថ្មី “My QR” ត្រូវបានបើកលក់កាលពីថ្ងៃច័ន្ទទី ១ ខែមិថុនា។
ប្រសិនបើអ្នកទិញត្រាអនឡាញអ្នកផ្ញើសំណើទៅលើការរចនាត្រាតាមរយៈអុីម៉ែល។ ក្នុងករណីទិញនៅហាងឬកន្លែងលក់សម្ភារៈការិយាល័យអ្នកអាចជ្រើសរើសប្រភេទដែលមានស្រាប់។
ចំពោះអតិថិជនដែលមានតម្រូវការពិសេសឬចង់រចនាម៉ូតដោយឡែកមិនត្រឹមតែអក្សរប៉ុណ្ណោះទេថែមទាំងអាចឆ្លាក់រូបសញ្ញាឬនិមិត្តសញ្ញាលើត្រាបានទៀតផងដូច្នេះសាកសមសម្រាប់ក្រុមហ៊ុន និងហាងជាច្រើន។
AD