លោក Seishu Hanaoka ជាអ្នករក​ឃើញ​ការ​វះ​កាត់​ដែល​ប្រើ​ថ្នាំ​សន្លប់​លើ​រាង​កាយ​មនុស្ស​ដំបូង​គេ​លើ​លោក​ពិភព​​លោក

ការវះកាត់ដែលប្រើថ្នាំសន្លប់ជាវិធីសាស្ត្រសំខាន់ក្នុងវេជ្ជសាស្ត្រប្រទេសលោកខាងលិច។ ការប្រើថ្នាំសន្លប់លើរាងកាយ​ទាំងមូលពិត​​ជា​​សំខាន់​ខ្លាំង​ណាស់​ ជាពិសេសក្នុងការវះកាត់ធំ។ តើអ្នកដឹងទេថាជនជាតិជប៉ុនធ្វើការវះកាត់ដោយប្រើថ្នាំសន្លប់លើរាង​កាយ​​ទាំង​​មូល​របស់​មនុស្ស​​ដំបូង​គេនៅលើពិភព​លោក?

រូបភាព https://gigazine.net/news/20200602-mechanism-of-general-anesthesia/

ការវះកាត់ផ្នែករាងកាយដែលរងរបួសចេញមិនមែនមកពីឱសថបុរាណរបស់ជប៉ុននោះទេ ប៉ុន្តែបានមកពីវេជ្ជសាស្ត្រលោក​ខាង​លិច។ ប៉ុន្តែចំណុចដែលគួរអោយកត់សម្គាល់ នៅពេលដែលវះកាត់ប្រើថ្នាំសន្លប់លើរាងកាយទាំង​មូល​លើកដំបូង​នៅ​ប្រទេស​លោកខាងលិចក្នុងឆ្នាំ ១៨៤៦ ចំណែកប្រទេសជប៉ុនអនុវត្តវិធីសាស្រ្តនេះជោគជ័យនៅឆ្នាំ ១៨០៤ មុន ៤០ ឆ្នាំ។

លោកគ្រូពេទ្យដែលវះកាត់ប្រើថ្នាំសន្លប់លើរាងកាយទាំងមូល ហើយទទួលបានជោគជ័យលើពិភពលោកឈ្មោះ Seishu Hanaoka ត្រូវ​​បាន​អនុវត្តលើអ្នកជម្ងឺមហារីកសុដន់។

រូបភាព https://intojapanwaraku.com/culture/105385/

ព្រោះតែកោសិកាមហារីកបានរាលដាលក្នុងទំហំធំ កន្លែងដែលត្រូវវះកាត់មានលក្ខណៈធំ។ ប្រសិនបើមិនប្រើថ្នាំសន្លប់​ក្នុង​អំឡុង​ពេល​វះកាត់អ្នកជំងឺមិនអាចទ្រាំបានទេ។ ការព្យាបាលជំងឺមហារីកសុដន់ត្រូវបានអនុវត្តនៅប្រទេស​​អឺរ៉ុប​ ​ប៉ុន្តែមិនទាន់ចប់នៅឡើយ។ លោក Hanaoka ធ្វើការស្រាវជ្រាវលក្ខណៈបុគ្គលលើផ្នែករាងកាយដែលអាច​វះ​កាត់។ នេះជារូបភាពបង្ហាញដោយលោកគ្រូពេទ្យក្នុងពេលសិក្សាស្រាវជ្រាវខាងក្រោម។

លោក Hanaoka ក៏បានអនុវត្តការប្រើថ្នាំសន្លប់ដោយខ្លួនឯងដែរ គាត់ធ្វើការស្រាវជ្រាវជាច្រើនអំពីប្រសិទ្ធភាពនៃការ​ប្រើថ្នាំសន្លប់ពីមុន ហើយសម្រេចធ្វើពិសោធ។ អ្វីដែលគាត់បានប្រើនៅពេលនោះគឺ Datura metel និងដើម Aconitum ដែល​ត្រូវបានគេស្គាល់ថាជាឱសថពុល។

លោក Hanaoka បានសាកល្បងប្រសិទ្ធភាពថ្នាំសន្លប់ទាំងពីរប្រភេទនេះលើម្តាយ និងភរិយារបស់គាត់។ ម្តាយរបស់វេជ្ជបណ្ឌិតបានទទួលមរណៈភាព ចំណែកភរិយាមើលមិនឃើញ ប៉ុន្តែគាត់នៅតែបន្តពិសោធហើយនៅទីបំផុតគាត់បានក្លាយជាមនុស្សដំបូងគេនៅលើពិភពលោកទទួលជោគជ័យក្នុងការប្រើថ្នាំសន្លប់។ ការសាកល្បងទៅលើមនុស្សក្នុងក្រុមគ្រួសារបង្កអោយមានមតិចម្រូងចម្រាស​ជា​ច្រើន ប៉ុន្តែបើសិនជាមិនរាប់លើចំណុចនេះ វិធីសាស្រ្តនេះពិត​ជា​រួម​ចំណែក​យ៉ាង​​សំខាន់​ក្នុង​ការព្យាបាលជំងឺនៅលើពិភពលោក។

ទោះបីជាការប្រើថ្នាំសន្លប់ធ្វើអោយអ្នកជំងឺបាត់បង់ស្មារតីបណ្តោះអាសន្ន ប៉ុន្តែថ្មីៗនេះមូលហេតុបាត់បង់ស្មារតីត្រូវបាន​គេបញ្ជាក់ច្បាស់នៅខែឧសភាឆ្នាំ ២០២០។ ខ្ញុំសុំអនុញ្ញាតមិនពន្យល់លម្អិត ពីព្រោះមានពាក្យបច្ចេកទេសស្មុគស្មាញ ពិតជាគួរអោយភ្ញាក់ផ្អើលដែលលោក Hanaoka អាចអនុវត្តការប្រើថ្នាំសន្លប់ដោយជោគជ័យកាលពី ២០០ ឆ្នាំ​។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: