ជប៉ុនជួបគ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំងបណ្តាលអោយទឹកជំនន់បំផ្លាញលំនៅដ្ឋាន និងស្ពាន

មនុស្សជាង​ ១០ នាក់ដែលគេគិតថាបានស្លាប់ហើយអ្នកខ្លះបាត់ខ្លួនបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់វាយប្រហារ​ភាគ​ខាង​ត្បូង​ប្រទេសជប៉ុនកាលពីថ្ងៃសៅរ៍ដែលធ្វើអោយអ្នកស្រុកជាច្រើនជាប់នៅលើដំបូលរង់ចាំការ​ជួយ​សង្គ្រោះ។

ប្រជាជនជាង ៧៥,០០០ នាក់នៅស្រុក Kumamoto និង Kagoshima លើកោះ Kyushu ត្រូវគេស្នើអោយជម្លៀសចេញ។

រូបភាព https://www.latimes.com/world-nation/story/2020-07-04/heavy-rain-floods-southern-japan-over-a-dozen-presumed-dead

បច្ចុប្បន្នបុរសម្នាក់ដែលកំពុងនៅក្នុងជម្រកនៃទីក្រុង Yatsushiro ផ្តល់បទសម្ភាសជាមួយ NHK និយាយថា “ខ្ញុំមិន​ដែល​ជួប​រឿង​គួរអោយខ្លាចដូចរឿងនេះទេ” ។ យោងតាម NHK TV តំបន់មួយចំនួនភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ៧២ ម៉ោង។

គិតត្រឹមម៉ោង ១៨ៈ៣០ ល្ងាចថ្ងៃទី ៤ ខែកក្កដា (ម៉ោងក្នុងតំបន់) អភិបាលខេត្ត Kumamoto បានបញ្ជាក់ថាមនុស្ស​ចំនួន ១៥ នាក់ត្រូវគេរកឃើញក្នុងស្ថានភាពធ្ងន់ធ្ងរនៅមណ្ឌលថែទាំមនុស្សចាស់ក្នុងភូមិ Kumamura ជាកន្លែង​ដែល​មាន​ទឹក​ជំនន់ខ្លាំង។

ទឹកជំនន់ហូរពីទន្លេ Kuma នៅភាគខាងត្បូងបណ្តាលអោយជន់លិចក្រុង Hitoyoshi ផ្ទះ និងអាគារត្រូវគ្រប​ដណ្តប់​ទៅ​ដោយ​ភក់ និងទឹក។ អាជ្ញាធរទទួលការហៅទូរស័ព្ទជាង ១០០ ខ្សែពីប្រជាជនដែលត្រូវការជំនួយ ប៉ុន្តែ​លេខ​​ទូរស័ព្ទ​ជាច្រើនមិនអាចទំនាក់ទំនងបាន។

អាជ្ញាធរមូលដ្ឋាននិយាយថាផ្ទះមួយចំនួនត្រូវទឹកជំនន់បក់ទៅបាត់។ រដ្ឋាភិបាលជប៉ុនបានបញ្ជូនសមាជិកកងកម្លាំង​ស្វ័យ​ការ​ពារប្រមាណ ១ ម៉ឺននាក់ទៅតំបន់ជនរងគ្រោះ។

ភ្ញៀងធ្លាក់ខ្លាំងបណ្តាលអោយជន់លិច និងធ្វើអោយយខូចខាតលំនៅដ្ឋានជាច្រើនកន្លែង។ លោក Nakamoto Yoshihisa ភ្នាក់ងារឧតុនិយមជប៉ុនបានជំរុញអោយប្រជាជនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងធ្វើតាមការ​ណែនាំ​ជម្លៀស​របស់​រដ្ឋាភិបាលក្នុងតំបន់។

រូបភាព https://www.nbcnews.com/news/world/least-20-dead-floods-sweep-houses-away-south-japan-n1232920

ភ្នាក់ងារឧតុនិយមបានអោយដឹងស្រទាប់បរិយាកាសអស្ថេរភាពបណ្តាលមកពីលំហូរខ្យល់ក្តៅសើមជាមួយពពកផ្គរ និង​សម្ពាធ​បរិយាកាសទាប។ ពពកគ្របដណ្ដប់លើកោះ Kyushu ដែលបណ្តាលអោយមានភ្លៀងធ្លាក់ខ្លាំងជាង ១០០ មីលីមែ៉ត្រ / ម៉ោងនៃតំបន់ជាច្រើនក្នុងខេត្ត Kumamoto ។ ភ្លៀងធ្លាក់ខ្លាំងបណ្តាលអោយទឹកទន្លេ Kuma គួចស្ពាន​អស់មួយ​។

ក្រុមជួយសង្គ្រោះកំពុងព្យាយាមសង្គ្រោះអ្នកដែលជាប់នៅកន្លែងគ្រោះថ្នាក់ប៉ុន្តែកំពុងប្រឈមនឹងការលំបាកដោយ​សា​រស្ថាន​ភាព​ផ្លូវ​ពិបាកធ្វើដំណើរ។

ភ្នាក់ងារឧតុនិយមបានប្រកាសថាពពកអាចបណ្តាលអោយយមានភ្លៀងធ្លាក់ទាំងនៅភាគខាងកើត និងខាង​លិច​នៃ​ប្រទេស​ជប៉ុន ហើយនិយាយបន្ថែមអាចបណ្តាលអោយជន់លិចនៅតំបន់ទំនាប ទឹកបង្កអោយបាក់ច្រាំង រន្ទះ និងខ្យល់​បក់​ខ្លាំង។

ថ្ងៃនេះនៅភាគខាងត្បូងប្រទេសជប៉ុនភ្លៀងចាប់ផ្តើមបន្ថយពេលរសៀល។ បច្ចុប្បន្ននេះអាជ្ញាធរបានប្តូរ “សេចក្តី​ប្រកាស” ទឹក​ជំនន់​ភ្លៀង​ខ្លាំង​ក្នុងខេត្ត Kumamoto និង Kagoshima ទៅជាកម្រិត “អាសន្ន” ។

ប្រភព https://weather.com/news/news/2020-07-04-japan-flooding-mudslides-kyushu-kumamoto-kagoshima

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: