ទីក្រុង Kobe ប្រគល់ខ្លាឃ្មុំផេនដាត្រឡប់ទៅប្រទេសចិនវិញព្រោះបញ្ចប់កិច្ចសន្យាជួល

កុមារជាច្រើនដែលរស់នៅទីក្រុង Kobe ភាគខាងលិចប្រទេសជប៉ុននាំគ្នាធ្វើអំណោយដោយផ្ទាល់អោយខ្លាឃ្មុំ​ផេន​ដា​ដ៏​គួរ​អោយ​ស្រលាញ់​វិល​ត្រឡប់ទៅប្រទេសចិនវិញ។

នេះជាខ្លាឃ្មុំផេនដាដែលទីក្រុង Kobe ជួលពីប្រទេសចិនសម្រាប់ការបង្កាត់ពូជ ខណៈលើកទឹកចិត្តដល់កុមារដែលរងគ្រោះ​ដោយ​សារ​រញ្ជួយ​ដី Hanshin-Awaji ។ ខ្លាឃ្មុំផេនដាន់ឈ្មោះ Tan Tan នឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសវិញបន្ទាប់​ពីកិច្ចសន្យា​ជួល​ចប់នៅថ្ងៃទី ១៥ ខែកក្កដា។

រូបភាព https://mainichi.jp/

ខ្លាឃ្មុំផេនដាមានអាយុ ២៤ ឆ្នាំស្មើនឹង ៦០-៧០ ឆ្នាំគិតតាមអាយុរបស់មនុស្ស។ វាបានមកដល់សួនសត្វ Kobe Oji ក្នុងឆ្នាំ ២០០០ ហើយត្រូវបានបង្កាត់ពូជក្នុងឆ្នាំ ២០០៨ តាមរយៈការបង្កាត់ពូជដោយសប្បនិម្មិត។ ខ្លាឃ្មុំ Tan Tan មាន​កូន​តែ​គួរ​អោយស្តាយកូនខ្លាឃ្មុំស្លាប់មួយរយៈពេលក្រោយ។

សួនសត្វបានអោយដឹងថាពួកគេនៅមិនទាន់សម្រេចពេលណាអោយខ្លាឃ្មុំ Tan Tan ចេញពីប្រទេសជប៉ុននោះទេ ព្រោះ​កាល​វិភាគ​ជើង​ហោះ​ហើរ​មិនច្បាស់ដោយសារជំងឺកូវីដ-១៩ រាតត្បាត។

ខ្លាឃ្មុំ Tan Tan មកដល់សួនសត្វតាមកិច្ចសន្យាជួលរយៈពេល ១០ ឆ្នាំរស់នៅរយៈពេលយូរបន្ទាប់ពីភាគីចិនយល់ព្រម​បន្ត​កិច្ច​សន្យាក្នុងរយៈពេល ៥ ឆ្នាំពីរដង។ ខាងផ្នែក Kobe ស្នើសុំពន្យារពេលប៉ុន្តែលើកនេះភាគីចិននិយាយថាពេល​នេះ​ខ្លា​ឃ្មុំផេនដាមានអាយុច្រើន ដូច្នេះត្រូវទទួលបានការថែទាំនៅស្រុកកំណើត។ សួនសត្វនេះក៏មានខ្លាឃ្មុំមួយ​​ទៀត​​ឈ្មោះ Kou Kou ដើរជាមួយ Tan Tan ប៉ុន្តែស្លាប់កាលពីឆ្នាំ ២០១០។

បច្ចុប្បន្ននេះសួនសត្វកំពុងបិទទ្វារហើយគ្រោងនឹងបើកដំណើរការវិញនៅថ្ងៃទី ១ ខែមិថុនាដោយកំណត់ចំនួនភ្ញៀវ​ទេស​ចរណ៍​មក​ទស្សនា។

រូបភាព https://www3.nhk.or.jp/nhkworld/vi/news/242683/

ថ្មីៗនេះកុមារនៅ Kobe​ ធ្វើមែកឈើជ័រចំនួន ១៩ ដើមដែលព្យួរក្រដាសរូបខ្លាឃ្មុំផេនដាចំនួន ១២០០ សន្លឹក។ នៅ​លើ​ក្រដាស​ប្អូនៗ​សរសេរ​ពាក្យលាខ្លាឃ្មុំផេនដា Tan Tan មុនពេលវាត្រឡប់ទៅប្រទេសវិញ។

រូបភាព https://mainichi.jp/english/articles/20200520/p2g/00m/0na/004000c

លោក Ueyama និយាយថាខ្លាឃ្មុំផេនដា Tan Tan ប្រាកដជាសប្បាយចិត្តនឹងអំណោយនេះ ហើយគាត់ក៏ចង់អោយអ្នក​ស្រុក​មកសួនសត្វនិយាយលាខ្លាឃ្មុំ Tan Tan ក្នុងរយៈពេលនេះព្រោះជើងហោះហើរត្រង់ទៅកាន់ប្រទេសចិនត្រូវបាន​លុប​ចោល។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: