Kyoko’s cooking : ការីសាច់គោឆ្ងាញ់បែបជប៉ុន
ការីជាមុខម្ហូបដែលពេញនិយមនៅប្រទេសជប៉ុន។ ការទទួលទានការីសម្បូរទៅដោយជីវជាតិ ស្រួលចម្អិន និងអាចកម្តៅឡើងវិញ។ អ្នកអាចសាកល្បងចម្អិនការីបែបជប៉ុនហើយភ្លក់រសជាតិម្តងណា! ប្រសិនបើគ្មានសាច់គោអ្នកអាចទិញសាច់ជ្រូកឬសាច់មាន់ជំនួសបាន។
គ្រឿងផ្សំ៖
- សាច់គោ៖ ១ កញ្ចប់
- ដំឡូងបារាំង៖ ២ មើម
- ការ៉ុត៖ ១ មើម
- ខ្ទឹមបារាំង៖ ១ ឬ ១/២ មើម
- ម្សៅឬគ្រឿងទេសធ្វើការី
ហ៊ាន់មើមដំឡូងបារាំង ការ៉ុត និងខ្ទឹមបារាំងល្មមហូប។
ស្ងោសាច់គោរយៈពេល ១០ នាទីហើយបន្ទាប់មកស្រង់ចេញ។
បន្ទាប់មកហ៊ាន់សាច់គោជាបំណែកតូចល្មមហូប ចាក់ទឹកចូលអោយសមល្មមសម្រាប់ស្ងោសាច់រួចរង់ចាំប្រហែល ២០ នាទីដើម្បីអោយសាច់គោទន់។
ក្រោយរយៈពេល ២០ នាទីបើកគំរបឆ្នាំងដាក់គ្រឿងផ្សំដូចជាមើម និងខ្ទឹមរួចបន្តស្ងោ ហើយបន្ថយទឹកក្នុងឆ្នាំង។
បន្ទាប់មកទៀតបន្ថែមគ្រឿងទេសការីចូលគូរថ្នមៗដើម្បីអោយម្សៅការីរលាយ។
នៅពេលការីចាប់ផ្តើមប្រែពណ៌ត្នោតអ្នកអាចបិទចង្រ្កានរួចដួសដាក់ចានទទួលទានជាមួយបាយស។
សម្គាល់៖ ម្ហូបការីកាន់តែកម្តៅច្រើនកាន់តែឆ្ងាញ់។
ប្រវត្តិរូបបងស្រី Kyoko ៖
ម្ចាស់ភោជនីយដ្ឋាន Shunsai Mamaya 「旬菜ままや」
Kyoko Nakao (អាយុ ៥១ ឆ្នាំ)
នៅលើ Instagram Shunsai Mamaya @mamaya476 យើងកំពុងផ្សព្វផ្សាយបន្លែរបស់កសិករក្នុងតំបន់ដោយចម្អិនម្ហូបសាមញ្ញប្រើបន្លែតាមរដូវ។ ព្រោះតែខ្ញុំចាប់អារម្មណ៍ និងមានចំណូលចិត្តក្នុងការចម្អិនម្ហូប ខ្ញុំព្យាយាមចម្អិនបន្លែអស់រយៈពេល ៨ ឆ្នាំកន្លងមកសម្រាប់ចំណូលចិត្តរបស់ខ្លួន។ ប្រសិនបើខ្ញុំធ្វើដំណើរទៅផ្សារ ខ្ញុំនឹងទិញគ្រឿងផ្សំឬទៅញ៉ាំនៅហាងស្រាដើម្បីភ្លក់ម្ហូបឆ្ងាញ់ហើយសួរម្ចាស់ហាងរបៀបចម្អិន។ បន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនឆ្នាំនៅគ្រឹះស្ថានបោះពុម្ពផ្សាយ ឥឡូវនេះខ្ញុំកំពុងរៀបចំបើកភោជនីយដ្ឋានតូចមួយនៅឆ្នាំក្រោយ។
អាជីពអ្នកបោះពុម្ពផ្សាយ
- ទទួលបន្ទុកព័ត៌មាន សិល្បៈ ធ្វើម្ហូប រាជវង្ស និង Series Ningen ប្រចាំសប្តាហ៍មានចំណងជើងថា “女性自身” (Josei jishin) ។
- ជោគជ័យក្នុងគម្រោង Home Baker នៃទស្សនាវដ្តីព័ត៌មានជីវិត “Mart” ។
- ទស្សនាវដ្តីម៉ូដផ្តោតទោលើអាយុ ៤០ ឆ្នាំសម្រាប់ទស្សនាវដ្តី “STORY” ។
- ទស្សនាវដ្តីសម្ផស្ស “美ST” សម្រាប់អាយុវ័យ ៤០ ឆ្នាំ។
អំពី “Shunsai Mamaya”
* ភោជនីយដ្ឋានជប៉ុនមានទម្រង់អាជីវកម្មច្រើនប្រភេទ។ ប៉ុន្តែ “居酒屋 – Izakaya” និង “小料理屋 – Koryouriya” ស្ថិតក្នុងតំបន់ថ្នាក់ទីមួយមិនត្រូវទទួលស្គាល់ដោយច្បាប់បង្ការ និងពន្លត់អគ្គីភ័យទេ ដូច្នេះភោជនីយដ្ឋានមានបំណងផ្លាស់ប្តូរទៅជា “食堂 – Shokudo” ។
ភោជនីយដ្ឋានគ្រោងនឹងបើកនៅនិទាឃរដូវឆ្នាំ ២០២១ នៅផ្ទះតូចមួយក្នុងតំបន់នៅ Suginami ទីក្រុងតូក្យូ។ យើងធ្វើម្ហូបតាមរដូវតដោយប្រើបន្លែ Suginami ក្នុងស្រុក និងគ្រឿងផ្សំល្អទិញពេលធ្វើដំណើរ។ ឈ្មោះហាងជាការគោរពចំពោះភោជនីយដ្ឋាន “Mamaya” ” ដែលអ្នកនិពន្ធ Kuniko Mukai កំពុងប្រត្តិការនៅ Akasaka ជាមួយបងស្រីរបស់គាត់ឈ្មោះ Kazuko ។
Kyoko Nakao