រឿងរ៉ាវដ៏កម្សត់របស់មនុស្ស និងសត្វឆ្កែត្រូវគេបោះបង់ចោលរកឃើញគ្នាហើយទទួលបានជីវិតថ្មី
នៅចុងទសវត្សឆ្នាំ ១៩៧០ ឆ្កែមួយក្បាលឈ្មោះ Chirori ត្រូវមនុស្សប្រើដំបងវាយធ្វើបាបបន្ទាប់មកត្រូវគេបោះបង់ចោលជាមួយកូនឆ្កែ ៥ ក្បាលទៀត។ អ្នកដែលបានរកឃើញហើយជួយសង្គ្រោះ Chirori ជាបុរសម្នាក់ឈ្មោះ Oki ។លោក Oki រកឃើញម្ចាស់អោយកូនឆ្កែជាច្រើនលើកលែងតែ Chirori គ្មានអ្នកទទួលចិញ្ចឹម។
រូបភាព https://therapydog-a.org/en/therapydog/
លោក Oki នាំឆ្កែមួយក្បាលនេះទៅមជ្ឈមណ្ឌលបណ្តុះបណ្តាល។ ដំបូងលោក Oki គ្មានបំណងបង្ហាត់ Chirori ទេព្រោះជើងក្រោយរបស់វា និងត្រចៀកខាងឆ្វេងមានបញ្ហាធ្វើអោយ Chirori ខ្លាចមនុស្ស។ ប៉ុន្តែលោក Oki ដឹងថា Chirori ជាឆ្កែស្លូតមួយក្បាលនៅពេលកូនឆ្កែក្នុងហ្វូងឈឺវាតែងចូលទៅជិតហើយដេកក្បែរឆ្កែដែលឈឺនោះ។
នេះជាមូលហេតុលោក Oki សម្រេចចិត្តបណ្តុះបណ្តាល Chirori អោយក្លាយជាឆ្កែជំនួយដល់ការព្យាបាល។ ទោះយ៉ាងណាដោយសារ Chirori ខ្លាចមនុស្សព្រោះធ្លាប់ត្រូវគេប្រើដំបងវាយ ការបង្ហាត់វាដើរជិតជាកាន់ឈើច្រត់ធ្វើឱ្យវាកាន់តែភ័យខ្លាចថែមទៀត។ លោក Oki នៅតែព្យាយាមគាត់ហៅវាដើរមកជិតគ្រែដែលមានឈើច្រត់ក្បែរនោះហើយដេកជាមួយវា។ ក្នុងរយៈពេលជាងពីរឆ្នាំ Chirori មិនខ្លាចដំបងទៀតទេហើយក្នុងរយៈពេលតែ ៦ ខែវាបានបញ្ចប់វគ្គបណ្តុះបណ្តាលរក្លាយជាឆ្កែជំនួយដល់ការព្យាបាលដំបូងគេនៅប្រទេសជប៉ុន។
Chirori និងលោក Oki (រូបភាព https://shibasenji.wordpress.com/tag/toru-oki/)
នៅពេលនោះក្នុងប្រទេសជប៉ុនឆ្កែជំនួយដល់ការព្យាបាលជាគំនិតថ្មី ដូច្នេះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលយកទេ។ ទោះជាយ៉ាងណា Chirori ទៅដល់មណ្ឌលថែទាំមនុស្សចាស់ កន្លែងថែទាំសុខភាពព្យាយាមអត់ធ្មត់រាប់អានជាមួយមនុស្សចាស់ និងកូនក្មេង។
សត្វឆ្កែ Chirori ធ្វើអោយមនុស្សជាច្រើនមានស្នាមញញឹម។ វាប្រាស្រ័យទាក់ទងជាមួយមនុស្សដោយប្រើភ្នែក ដើរលំហែ និងរួសរាយរាក់ទាក់ដាក់ពួកគេ។ ជីវិតរបស់ Chirori ផ្សារភ្ជាប់ជាមួយតួនាទីជាឆ្កែជំនួយដល់ការព្យាបាលរហូតដល់ដង្ហើមចុងក្រោយរបស់វាក្នុងឆ្នាំ ២០០៦ ។
ដំបូងគំនិតឆ្កែជំនួយដល់ការព្យាបាលត្រូវបានលោក Oki ពិគ្រោះយោបល់ពីសហរដ្ឋអាមេរិក គាត់ត្រឡប់ទៅប្រទេសជប៉ុនហើយសម្រេចចិត្តបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលឆ្កែជំនួយដល់ការព្យាបាល។
ប្រសិនបើអ្នកចាប់អារម្មណ៍លើប្រធានបទឆ្កែជំនួយដល់ការព្យាបាលអាចមើលបន្ថែមខ្សែភាពយន្ត Inu to arukeba: Chirori to Tamura (2004) ។
រូបភាព https://www.cinematerial.com/movies/inu-to-arukeba-chirori-to-tamura-i460471/p/1auoazrj
ខ្សែភាពយន្តនិយាយអំពីតួអង្គឯក Yasuyuki បុរសចិត្តល្អម្នាក់។ គាត់ត្រូវមិត្តស្រីទាត់ចោលចំថ្ងៃរើសបានឆ្កែ Shiba កាត់មួយក្បាលដែលគាត់ដាក់ឈ្មោះថា Tamura ។ បុរសរកឃើញភាពស្រដៀងគ្នារវាងឆ្កែតូចឆ្លាតវៃមួយក្បាលនេះប្រហែលពួកគេទាំងពីរសុទ្ធតែត្រូវមនុស្សសំខាន់បោះបង់ចោល។ ទោះបីជា Yasuyuki គ្មានការងារធ្វើមិនអាចចិញ្ចឹមខ្លួនក៏គាត់នៅតែសម្រេចចិញ្ចឹមសត្វឆ្កែនេះដែរ។ ដោយសារព័ត៌មានដែលគាត់ទទួលបានពីកន្លែងបណ្តុះបណ្តាលឆ្កែជំនួយដល់ការព្យាបាល ហើយសម្រេចនាំ Tamura ទៅដល់ទីនោះ។ នាយកនៅទីនោះរំភើបចិត្តចំពោះក្តីស្រលាញ់របស់ពួកគេទាំងពីរ ដូច្នេះផ្តល់កន្លែងស្នាក់នៅ និងការងារដល់ពួកគេ។ ទាំងមនុស្ស និងសត្វឆ្កែរកឃើញាការងារថ្មីធ្វើជាអ្នកជំនួយដល់ការព្យាបាល។
Sacchan