ឪពុករបស់នារីជនរងគ្រោះត្រូវកូរ៉េខាងជើងចាប់ខ្លួនទទួលមរណៈភាពទាំងមិនទាន់បានជួបកូនស្រី

លោក Shigeru Yokota ជាឪពុករបស់ Yokota Yokogumi នារីដែលត្រូវប្រទេសកូរ៉េខាងជើងចាប់ជំរិតក្នុងឆ្នាំ ១៩៧៧ ពេល​នាងរៀន​ឆ្នាំទី ១ នៅ THCS ។ លោក Yokota Shigeru ជាអ្នកចំណាយពេលពាក់កណ្តាលជីវិតដើម្បីនាំកូនស្រីរបស់គាត់ត្រឡប់ទៅផ្ទះបានទទួល​មរណៈ​ភាពនៅថ្ងៃទី ៥ ខែមិថុនានៅជន្មាយុ ៨៧ ឆ្នាំចាកចេញដោយមិនទាន់​ជួប​កូន​ស្រី​របស់​ខ្លួន។ ពិធីបុណ្យសពរបស់លោកត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុង Kawasaki ។

រូបភាព https://www3.nhk.or.jp/news/easy/k10012462731000/k10012462731000.html

នៅក្នុងពិធីបុណ្យសពមានមនុស្សចូលរួមប្រមាណ ៥០ នាក់រួមមានភរិយារបស់លោកឈ្មោះ Sakie និងកូនប្រុស ២ នាក់ ក្រៅពីនេះនៅមានមន្រ្តីរដ្ឋាភិបាល សាច់ញាតិជនរងគ្រោះដែលត្រូវចាប់ជំរិតផ្សេងទៀត និងគ្រួសារអ្នកផ្តល់ជំនួយ​ជនរងគ្រោះ។

ក្នុងចំណោមរូបថតដែលផ្តល់ដោយក្រុមគ្រួសារ Yokota មានរូបខ្សែបូពណ៌ខៀវភ្ជាប់ផ្កាជុំវិញមឈូសរបស់លោក។ នេះ​ជា​និមិត្ត​រូប​នៃសកម្មភាព “Katsudo” ដែលជាយុទ្ធនាការជួយសង្គ្រោះជនរងគ្រោះត្រូវកូរ៉េខាងជើងចាប់ខ្លួន។

លោក Yokota និងភរិយាជានិមិត្តរូបនៃយុទ្ធនាការអំពាវនាវនាំជនរងគ្រោះដែលត្រូវខ្លួនត្រឡប់មកប្រទេសវិញ។

ប្រពន្ធរបស់លោកនិយាយថា “ប្តីរបស់ខ្ញុំជាមនុស្សឧស្សាហ៍ព្យាយាម គាត់មានភាពរឹងមាំ មិនដែលពោលពាក្យទន់ខ្សោយ​សូម្បី​តែពេលគាត់ឈឺ” ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: