ប្រជាជនជប៉ុននាំគ្នារកទិញម៉ាសហែលទឹកបន្ទាប់ពីកន្លែងហែលទឹកបើកវិញ
ប្រទេសជប៉ុនបានបង្កើតម៉ាសហែលទឹកសម្រាប់ប្រើពេលហែលជួយបង្ការការឆ្លងមេរោគកូវីដ-១៩។
រូបភាព https://prtimes.jp/main/html/rd/p/
ផលិតផលនេះផលិតដោយក្រុមហ៊ុន Konami Sports នៅទីក្រុងតូក្យូ ពួកគេបានអោយដឹងថាម៉ាសត្រូវបានធ្វើពីវត្ថុធាតុដើមថ្លាធានាមិនធ្លាក់ពេលពាក់ដែលអនុញ្ញាតអោយអ្នកពាក់រីករាយនឹងសកម្មភាពក្រោមទឹក។ ក្រុមហ៊ុន Konami Sports ក៏និយាយបន្ថែមថាតម្រូវការម៉ាសប្រភេទនេះមានការកើនឡើង។ យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានអោយដឹងថាការកើនឡើងនូវតម្រូវការព្រោះរដ្ឋាភិបាលអនុញ្ញាតអោយបើកកន្លែងហែលទឹកកាលពីថ្ងៃទី ១ ខែមិថុនា។
ក្រុមហ៊ុន Konami Sports បានពន្យល់ថាទោះបីជាការឆ្លងមេរោគមានការកាត់បន្ថយក្នុងបរិស្ថានទឹក ប៉ុន្តែបង្ការករណីអ្នកមានជំងឺចម្លងទៅអោយអ្នកដទៃទៀត។
រូបភាព https://infonet.vietnamnet.vn/
រូបភាព https://prtimes.jp/main/html/rd/p/
ដោយសារមូលហេតុខាងលើទើបគេផលិតម៉ាសការពារតាមតម្រូវការដើម្បីបង្ការមេរោគឆ្លង ហើយត្រូវតែមានលក្ខណៈសាកសម និងមានផាសុខភាពក្នុងបរិយាកាសហែលទឹក។ បច្ចុប្បន្ននេះរដ្ឋាភិបាលទីក្រុងតូក្យូកំពុងពិចារណាលើតំណាក់កាលទី ២ ដែលរួមមានការបើកកន្លែងហាត់ប្រាណ រោងល្ខោន រោងកុន និងមណ្ឌលត្រៀមប្រលង -ល- ។ ចំណែកបារ៍ ខារ៉ាអូខេអាចត្រលប់មកដំណើរការវិញក្នុងដំណាក់កាលទី ៣ ។
កាលពីថ្ងៃទី ៥ ខែឧសភាលោកនាយករដ្ឋមន្រ្តី Abe Shinzo បានដកប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នក្នុងទីក្រុង និងខេត្តចំនួន ៥ ដូចជាទីក្រុងតូក្យូ ខេត្ត Kanagawa, Chiba, Saitama និង Hokkaido ។ ជាមួយនឹងសេចក្តីប្រកាសថ្មីរដ្ឋាភិបាលអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរដោយសេរី អាជីវកម្មអាចដំណើរការឡើងវិញទូទាំងប្រទេស។
AD