ធម្មជាតិទាំងបួនរដូវនៅ Ibaraki គយគន់ទេសភាពផ្កា និងចំការ​ផ្លែ​ឈើ

ខេត្ត Ibaraki ស្ថិតនៅជិតទីក្រុងតូក្យូ ចម្ងាយពីទីក្រុងតូក្យូទៅដល់ Mito រដ្ឋធានីរបស់ Ibaraki ចម្ងាយប្រហែល ៧៥ នាទីធ្វើដំណើរតាមរថភ្លើង។ ភ្ញៀវទេសចរណ៍ដែលទៅដល់ Ibaraki អាចគយគន់ទេសភាពផ្កាស្រស់ស្អាតជាច្រើន​ប្រភេទ។

និទាឃរដូវនៅ Ibaraki ពោរពេញទៅដោយដោយសម្រស់ផ្កាដូចជាផ្កាសាគូរ៉ា ផ្កា Tulip ផ្កា Iris និងផ្កាកូលាប។ អ្នកប្រាកដ​ជា​មិន​គួរខកខានសមុទ្រផ្កា nemophila ស្ថិតនៅឧទ្យានក្បែរឆ្នេរ Hitachi ដែលមានផ្ទៃដីសរុបរហូតដល់ ២០០ ហិកតាទេសភាពស្អាតប្រសិន​បើ​មានឳកាសអ្នកគួរតែទៅម្តងក្នុងជីវិត។ គេប៉ាន់ប្រមាណប្រហែល ៥,៣ លានដើម​ផ្កា nemophila គ្រប​ដណ្តប់​លើ​ភ្នំ Miharashi ។ 

នៅរដូវក្តៅផ្កា hydrangeas និងផ្កាឈូករ័ត្នប្រជែងគ្នារីក។ សកម្មភាគបេះផ្លែឈើដូចជាផ្លែទំពាំងបាយជូរ ផ្លែព័រ -ល- ។ នៅ Ibaraki ជាចំការផ្លែព័រធំទីពីរនៅប្រទេសជប៉ុនដែលមានពូជច្រើនប្រភេទ ភ្ញៀវទេសចរណ៍អាចរីករាយភ្លក់​រស​ជាតិ​ផ្លែព័រនៅទីនេះ។

នៅ Ibaraki នាសរទរដូវទេសភាពទាក់ទាញអារម្មណ៍ដូចជាទឹកជ្រោះ Fukuroda ដែលគេហៅថា “ទឹកជ្រោះបួនរដូវ” ពីព្រោះរដូវនីមួយៗ​បង្ហាញ​ពីសម្រស់ខុសៗគ្នា។ នេះក៏ជាកន្លែងមានទេសភាពស្លឹកក្រហមធ្លាក់ផងដែរ។ ចាប់​ពី​ខែ​វិច្ឆិកា​ដល់​ខែ​មករា​ទឹក​ជ្រោះ​ធ្លាក់​ជាមួយនឹង​ពន្លឺភ្លើងនាពេលរាត្រីរាល់យប់។ 

នៅនិទាឃរដូវមានសម្រស់សមុទ្រផ្កា nemophila ចំណែកនៅរដូវស្លឹកឈើជ្រុះមកដល់ឧទ្យានឆ្នេរ Hitachi ទេស​ភាព​ពេញ​ទៅ​ដោយ​ពណ៌​ក្រហមជាមួយដើម kochia ។

រដូវរងាយើងអាចរីករាយនឹងសកម្មភាពបេះផ្លែស្ត្រប៊េរី ក្នុងចំណោមនោះពូជស្ត្រប៊េរីក្នុងស្រុក “Ibarakiss” មានរសជាតិ​ជូរ​ផ្អែម និងជូរល្មម។ នៅសួន Kairakuen ត្រូវបានគេទទួលស្គាល់ជា “បេតិកភណ្ឌជាតិ” មានដើមអាព្រីកុត​ប្រហែល ៣០០០ ដើម។

នៅ Ibaraki មានកន្លែងដែលគួរអោយចាប់អារម្មណ៍ជាច្រើនផ្សេងទៀត។ ដូចជារូបសំណាកព្រះពុទ្ធ Ushiku កម្ពស់ ១២០ ម៉ែត្រដែល​គេ​ហៅ​ថា “រូបព្រះពុទ្ធឈរធំជាងគេនៅលើពិភពលោក” ។ ចម្ងាយពីអាកាសយានដ្ឋាន Narita ប្រហែល ៣០ នាទីឬប្រាសាទដ៏ពិសិដ្ឋដែលគេមកបួងសួង។ 

ទីកន្លែងដែលពេញនិយមនៅ Ibaraki មានដូចជា “ផ្លូវមាស” Osaka – Kyoto – ភ្នំហ្វូជី – ទីក្រុងតូក្យូឬ “ផ្លូវពេជ្រ” ទីក្រុងតូក្យូ – Ibaraki – Fukushima – Tochigi ។

ផ្លូវចរាចរណ៍នៅទីនេះមានភាពងាយស្រួលដូច្នេះអ្នកអាចធ្វើដំណើរទៅដល់ Ibaraki គយគន់ទេសភាពផ្កា និងចំការផ្លែឈើ។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: