រឿងប្លែកៗភេសជ្ជៈដែលបង្កការយល់ច្រឡំច្រើនបំផុតរបស់ជប៉ុន
អ្នកប្រាកដជាមិនចម្លែកនឹងផលិតផលប្លែកៗរបស់ជប៉ុនឡើយ។ ឧទាហរណ៍តែទឹកដោះគោមើលទៅដូចជាទឹកសុទ្ធ Cocacola ថ្លា ទឹកឃ្មុំក្នុងដបកាវ -ល- ។ ពេលនេះយើងនឹងណែនាំភេសជ្ជៈស្រដៀងគ្នាមួយចំនួនដែលគេហៅថា Soda Mayonnaise ។
ប្រហែលជា ៧ ឆ្នាំមុនក្រុមហ៊ុនផលិតភេសជ្ជៈក្នុងស្រុក Cheerio ធ្វើអោយអ្នកប្រើមានការភ្ញាក់ផ្អើលនៅពេលបញ្ចេញផលិតផលថ្មីមានឈ្មោះថា “Nanchatte Orange” (អាចនិយាយថាទឹកក្រូចតែមិនមែនទឹកក្រូច)។ ហេតុតែគេដាក់ឈ្មោះចម្លែកនេះព្រោះទឹកគេច្រកក្នុងដបទឹកស៊ីអុីវ (ប៉ុន្តែនៅខាងក្រៅបិទស្លាកថា “នេះមិនមែនជាទឹកស៊ីអុីវទេ”) ដូចជាឈឺក្បាលណាស់។
រូបភាព https://soranews24.com/2020/07/01/weird-japanese-vending-machine-find-creaming-soda-that-looks-like-mayonnaise/
ចំណែក Cheerio នៅតែបន្តធ្វើអោយអតិថិជនច្របូកច្របល់ជាមួយនឹងភេសជ្ជៈ Kewpie Mayonnaise ។ ទោះបីគេតំរៀបវាជាមួយភេសជ្ជៈក្នុងម៉ាស៊ីនលក់អ្នកនឹងត្រូវក្រឡេកមើលម្តងទៀតព្រោះគិតថាច្រឡំរៀប Mayonnaise ក្នុងទូភេសជ្ជៈ។
រូបភាព https://soranews24.com/2020/07/01/weird-japanese-vending-machine-find-creaming-soda-that-looks-like-mayonnaise/
សូម្បីតែរូបសត្វ Cheerio ក៏មានពណ៌ក្រហមដែលចម្លងតាមតួអង្គល្បីរបស់ Kewpie ។ ការបំភានរបស់ Cheerio ពិតជាគួរអោយសរសើរណាស់។
រូបភាព https://soranews24.com/2020/07/01/weird-japanese-vending-machine-find-creaming-soda-that-looks-like-mayonnaise/
តាមពិតផលិតផលនេះត្រូវបានដាក់លក់លើទីផ្សារតាំងពីមុនមកហើយ ប៉ុន្តែនៅតែមានប្រជាប្រិយភាពរហូតមកដល់សព្វថ្ងៃ។ ថ្វីត្បិតនេះជាផលិតផលកម្រអ្នកនៅតែអាចរកទិញតាមម៉ាសុីនលក់ស្វ័យប្រវត្តិនៅ Okinawa, Kansai, Chubu និងគេហទំព័រផ្លូវការហាងអនឡាញរបស់ Cheerio ។
មិនដឹងថាលេងសើចឬពិតមែនទេផ្នែកខាងក្រោយរបស់ផលិតផលថែមទាំងមានអក្សរសរសេរថា “អ្នកកុំផឹក Mayonnaise ពិតដូចជាភេសជ្ជៈការ៉េម soda ក្លែងបន្លំនេះ” ។
រូបភាព https://soranews24.com/2020/07/01/weird-japanese-vending-machine-find-creaming-soda-that-looks-like-mayonnaise/
សំណាងក្នុងដប Mayonnaise គឺជា Soda រ៉ាវមិនដូចរូបរាងខាងក្រៅរបស់វាទេ។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍ស្រទាប់ពពុះដូចបេះបិទស្រទាប់ទឹកដោះគោ។ ពិតជាប្លែកណាស់មែនទេ?
រូបភាព https://soranews24.com/2020/07/01/weird-japanese-vending-machine-find-creaming-soda-that-looks-like-mayonnaise/
ក្រៅពីនេះរសជាតិរបស់វាក៏ពិសេសណាស់ដែលនាំមកនូវអារម្មណ៍ស្រស់ស្រាយរបស់ Soda និងរសជាតិឈ្ងុយរបស់ Mayonnaise ។
ប្រសិនបើអ្នករស់នៅប្រទេសជប៉ុនតើអ្នកធ្លាប់ជួបប្រទះ “ល្បិច” បែបនេះទេ? ដូច្នេះហើយទិញទំនិញនៅជប៉ុនក៏ត្រូវប្រយ័ត្នចាញ់បោកដែរណា!
Sacchan