ខឹងខ្លាំងព្រោះហ្គេមមានកំហុសសិស្សវិទ្យាល័យគំរាមបំផ្ទុះគ្រាប់​បែក​នៅទីស្នាក់ការ Konami

Konami Holdings Corporation ដែលគេហៅថា Konami គឺជាក្រុមហ៊ុនកំសាន្តរបស់ជប៉ុនហើយជាសាជីវកម្មផលិត​ហ្គេម។

នៅទីក្រុងតូក្យូប៉ូលីសបានចាប់ខ្លួនសិស្សវិទ្យាល័យម្នាក់ក្រោមការចោទប្រកាន់គំរាមកំហែងដាក់គ្រាប់បែកទីស្នាក់ការ Konami ។

រូបភាព https://www.youtube.com/watch?v=88vjS3L7YOo

យោងទៅតាមទំព័រ Yomiuri បានអោយដឹងថាក្មេងប្រុសអាយុ ១៦ ឆ្នាំត្រូវចោទប្រកាន់បង្កការគម្រាមកំហែងកាល​ពី​ថ្ងៃ​ទី ១៦-១៨ ខែមិថុនាលើ review របស់ app store online ។ ទំព័រ Mainichi និយាយថាហ្គេមដែលត្រូវគេលើក​ឡើង​គឺ​ហ្គេមបាល់ទាត់ PES ។

ជនសង្ស័យបានសរសេរថា “ខ្ញុំនឹងបំផ្ទុះការិយាល័យ Konami” ហើយ “ខ្ញុំនឹងសម្លាប់នុស្សដែលធ្វើការអោយក្រុមហ៊ុន Konami” ។ សិស្សវិទ្យាល័យរូបនេះក៏បាននិយាយបន្ថែមថាខ្លួននឹងធ្វើសកម្មភាពភេរវកម្ម និងដំឡើងគ្រាប់​បែក​មុន។ ជាការពិតណាស់គ្មាន​គ្រាប់​បែក​ទេ។

សិស្សម្នាក់នេះបានទទួលស្គាល់ការចោទប្រកាន់ដោយពន្យល់មូលហេតុមកពីមិនសប្បាយចិត្តព្រោះកំហុសក្នុងហ្គេម​ធ្វើ​អោយ​ខ្លួន​ខឹង​ខ្លាំង ជាពិសេសបញ្ហាតភ្ជាប់ដែលបណ្តាលអោយអ្នកលេងចាញ់។

យោងតាមនាយកដ្ឋានប៉ូលីស Tsukiji កម្មវិធីនេះអនុញ្ញាតអោយអ្នកលេងតាមអុីនធឺណេតជាមួយអ្នកលេងផ្សេងទៀត។ ប្រសិន​បើ​គូប្រកួត​ផ្តាច់អុីនធឺណេតពាក់កណ្តាលការប្រកួតទោះបីម្នាក់នោះឈ្នះក៏អាចនឹងចាញ់ដែរ។ ជនសង្ស័យ​ខឹង​នឹង Konami ចំពោះការមិនអើពើអ្នកលេងអាក្រក់ទាំងនេះ។

ប្រភព៖ https://mainichi.jp/articles/20200701/k00/00m/040/165000c

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: